ម្ចាស់​ស្រី​ឆ្នាំ ៥ ចូលចិត្ត​ហូប​ច្រើន ឡើង​គីឡូ​ស្រឺតៗ តែ​អឺត​ឆ្វេង​ស្តាំ​មាន​សុទ្ធ​មនុស្ស​ល្អ​ចាំ​ជួយ

បើ​តាម​ហោរាសាស្រ្ត​បាន​មើល​ឃើញ​ពី​វាសនា​ម្ចាស់​ស្រី​ឆ្នាំ ៥ មិន​ងាយ​រក​ស្គម​ឃើញ​ទេ ព្រោះ​អី​នាង​ចូលចិត្ត​ការ​ទទួល​ហូបចុក​ច្រើន ហើយ​គីឡូ​ក៏​ឡើង​មិន​ងាយ​ស្រក ក៏​ប៉ុន្តែ​រាល់​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា នាង​ហាក់​ដូច​មាន​គេ​តាម​ថែ​រក្សា គេ​ស្រលាញ់​រាប់អាន​ជុំ​ទិសទី៖

អ្នកកើតឆ្នាំខាល - ខ្លា

ភាគច្រើននៃអ្នកកើតឆ្នាំខាល មានសាច់តាំងនៅក្មេងខ្ចី ហើយគីឡូក្នុងភាពយុវវ័យក៏រាងធ្ងន់ ឥតក្រោម ៥០ ឡើយ។ ក៏ប៉ុន្តែសុខភាពរបស់នាង មិនដែលធ្វើទុក្ខ កើតជាជំងឺធ្ងន់ធ្ងរអ្វីឡើយ ជារួមគឺមានសុខភាពល្អជាធម្មតា បើទោះបីទទួលទានច្រើនបន្តិចមែន។

មុខស្រស់ភ្លឺចិញ្ចាច ដូចទេពធីតាចុះពីស្ថានសួគា រាយមន្តស្នេហ៍ដល់មហាបុរសទាំងឡាយ ទោះរាងមានសាច់ ទម្រង់មុខរាងមូលពងក្រពើបន្តិច តែច្រើនទទួលបានការតាមស្រលាញ់ជុំទិស។ នាងក៏រមែង​តែង​ស្ថិត​ក្នុង​បញ្ជី​ម្ចាស់​ឆ្នាំ​ ដែល​ទេវតា​ទ្រព្យ​ទម្លាក់​មក​ជារឿយៗ ហើយមនុស្ស​នេះ​ឈ្លាសវៃ ស្លូតបូត និង​មាន​ចិត្ត​ល្អ ហើយ​ក៏​តែងតែ​ទទួល​បាន​ពរជ័យ​ពី​ព្រះ រួច​ក៏​ពួក​គេ​ក៏​មាន​ចិត្ត​ល្អ ផ្ទេរ​វា​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន។

អ្នកកើតឆ្នាំថោះ - ទន្សាយ

មួយថ្ងៃគេលូក ៣ ពេល តែម្ចាស់ឆ្នាំថោះ ថ្ងៃខ្លះលូកដល់ ៥ ពេលក៏មាន ឃើញអីលូកហ្នឹង ដាក់ចេះតែចូល ចេះតែឆ្ងាញ់មាត់រហូត។ អ្នកកើតឆ្នាំទន្សាយ ទៅដល់ទីណា នាំភាពសម្បូរសប្បាយទៅដល់ទីនោះ ហើយតែងជម្រុះទុក្ខសោក ការលំបាក ការស្មុគស្មាញទាំងឡាយរបស់មនុស្សជុំវិញខ្លួន។

ម្ចាស់ឆ្នាំនេះ ធំធាត់​លឿន រីក​ចម្រើន​ខ្លាំង​ណាស់ ដែល​នឹង​ជួប​ឱកាស​ថ្មីៗ​ក្នុង​ជីវិត ដូច្នេះ​ចូរ​ចាប់​យក​ឲ្យ​បាន​ល្អ​ផង។ សំណាង​នេះ បើ​អ្នក​ចេះ​ចែកចាយ នឹង​អាច​ចែក​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​ទទួល​បាន​សុខ​សុភមង្គល​រួម​គ្នា​ផង​ដែរ។

ស្រ្តី​កើត​ឆ្នាំ​មមី - សេះ

293308159_572446371273530_5558943686312231218_n

ទន្ទឹម​នឹង​ការ​ចូលចិត្ត​ភាព​រីករាយ បង្កើត​សំណើច​ដល់​មនុស្ស​ក្បែរ​ខ្លួន តែ​រាល់​ពេល​ហូប​ចុក ក៏​នាង​រាង​សកម្ម​ជាង​គេ​ដែរ។ ស្រ្តី​នេះ មាន​ភាព​ច្នៃប្រឌិត ឈ្លាសវៃ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​នៅ​ចំពោះ​មុខ។

តាម​ជើង​លេខ​សំណាង នាង​តែងតែ​ជួប​មនុស្ស​ល្អៗ ហើយ​ក៏​មាន​ឱកាស​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន និង​ទទួល​បាន​ផ្លែផ្កា​ឆាប់​រហ័ស​ជាង​ម្ចាស់​ស្រី​ឆ្នាំ​ដទៃ។ ក៏​អរគុណ​នូវ​អាកប្បកិរិយា​ល្អ​ពី​កំណើត គួប​ផ្សំ​នឹង​សំណាង​មួយ​ផ្នែក​ផង ទើប​រុញ​ឲ្យ​ស្រ្តី​ឆ្នាំ​មមី ឆាប់​មាន​បាន​សោយសុខ​លឿន។

ស្រ្តី​កើត​ឆ្នាំ​រកា - មាន់

Tuoi Dau 7

មនុស្ស​ស្រី​កើត​ឆ្នាំ​រកា អត់​ចេះ​ជំពាក់​នរណា​ទេ ព្រោះ​មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ខ្លួន ហើយ​បើ​នរណា​ជួយ​នាង គឺ​នាង​ចាំ​គុណ​គេ​មួយ​ជីវិត។ ដោយសារ​ភាព​បុិនប្រសព្វ​នៃ​ការ​និយាយ ការ​គិត​មុន​គូរ ក៏​រមែង​នាំ​ឲ្យ​នាង​មាន​មនុស្សម្នា​ស្រលាញ់​រាប់​អាន​ច្រើន។

ស្រ្តី​កើត​ឆ្នាំ​រកា កាន់​តែ​ហូប​ច្រើន ជីវិត​កាន់​តែ​ចម្រើន​ទៅ​តាម​នោះ ហើយ​ចាំ​អង្កេត​មើល​ចុះ ភាគច្រើន​នៃ​ម្ចាស់​ស្រី​ឆ្នាំ​មាន់ មិន​សូវ​ជា​ស្គម​ទេ ពោល​គីឡូ​ខ្ពស់​ជាង ៦០ តែ​នាង​ពេញចិត្ត​នឹង​ការ​រស់នៅ​របៀប​បែប​នោះ ដោយ​វា​ជា​ភាព​ពេញលេញ​មួយ ទាំង​ទ្រព្យ និង​សេចក្តី​ស្នេហា។

ស្រ្តី​កើត​ឆ្នាំ​កុរ – ជ្រូក

Image Tuoi Dinh Hoi Sinh Nam Bao Nhieu_3_25544_700

ជា​ម្ចាស់​ស្រី​ដែល​មាន​ចរិត​ស្លូតបូត និង​មាន​តម្លៃ​ជា​ខ្លួន​ឯង ហើយ​មាន​ការ​ជឿជាក់​ខ្ពស់​ណាស់ រាល់​ការ​ដំណើរការ​កិច្ច​ការងារ​អ្វី​មួយ។ ក៏​ដោយសារ​នាង​មាន​សមត្ថភាព ទេពកោសល្យ​អំណោយ​ទាន​ពី​កំណើត​ផង។

រាល់​ជួប​ការ​លំបាក នាង​មិន​ដើរ​ថយ​ក្រោយ​ទេ ពោល​ច្រើន​រក​ដំណោះស្រាយ ហើយ​ជីវិត​ម្ចាស់​ស្រី​ឆ្នាំ​កុរ បើ​លំបាក​ក៏​មិន​លំបាក​យូរ ព្រោះ​ដូច​មាន​គេ​ហុច​ដៃ​មក​ជួយ មក​ត្រួសត្រាយ​បង្ហាញ​ផ្លូវ​ល្អ​ឲ្យ​នាង​ដើរ​ជាប់​ជានិច្ច។ បើ​បាន​ស្វាមី ក៏​ប៉ះ​ប្តី​ល្អ នាំ​សំណាង នាំ​លាភ ជួយ​ឲ្យ​ជីវិត​កាន់​តែ​រីក​ធំ​ថែម​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក