ជ្រើសរើស​ត្រី​មាស​មួយ ដើម្បី​បង្ហាញ​ថា ជីវិត​អ្នក​នឹង​ជួប​រឿង​អ្វី នៅ​ ៥ ឆ្នាំ​បន្ទាប់?

តាម​រយៈ​ការ​ទស្សន៍ទាយ​ពី​អនាគត ដោយ​ប្រើ​ក្បួន​ខ្នាត​ទំនើប​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​ត្រី​មាស​មួយ ក្នុង​ចំណោម​ត្រី​ទាំង​បី រួច​សឹម​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម អំពី​ដំណើរ​ជីវិត​របស់​អ្នក នៅ​រយៈ​ពេល ៥ ឆ្នាំ​ទៅ​មុខ៖

​ត្រីមាស​ទី ១ - សំណាង​មិត្តភាព

1

អ្នក​កំពុង​មាន​មនុស្ស​ល្អ​ម្នាក់​នៅ​ក្បែរ តែ​គេ​មិនមែន​ជា​គូ​ស្នេហា​អ្វី​នឹង​អ្នក​ឡើយ ពោល​គេ​អាច​ជា​មិត្តភ័ក្ដិ​តាំង​ពី​ក្មេង​មក ឬ​មិត្ត​រួម​ការងារ ឬ​ថ្នាក់​លើ​ទើប​តែ​ស្គាល់​គ្នា​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ។

ទោះ​ជា​យ៉ាង​ណា អ្នក​មិន​ទាន់​មើល​ឃើញ​ពី​ភាព​ស្មោះត្រង់ និង​ភាព​ល្អ​ពិត​ប្រាកដ​របស់​គេ​នៅ​ឡើយ​ទេ ពោល ៥ ឆ្នាំ​ទៅ​មុខ​នេះ អ្នក​នឹង​បាន​ឃើញ​ច្បាស់ ថា​ជុំវិញ​ខ្លួន​អ្នក នរណា​ល្អ​ពិត នរណា​ល្អ​ក្លែងក្លាយ នរណា​រាប់​អាន​អ្នក​ដើម្បី​តែ​ប្រយោជន៍ នរណា​រាប់​អ្នក ដោយ​ប្រើ​សេចក្តី​ស្មោះត្រង់​ទៅ​វិញ​ទៅ​មក។ ក៏​ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​បន្តិច​ដែរ ព្រោះ​ខណៈ​ពេល​នេះ មាន​មនុស្ស​ជិត​ខ្លួន​អ្នក​បំផុត ក៏​គួរ​ឲ្យ​ខ្លាច​បំផុត។

ត្រីមាស​ទី ២ – សំណាង​ផ្នែក​ទ្រព្យ

2

ហិរញ្ញវត្ថុ​របស់​អ្នក នឹង​បោះ​ទៅ​ចំណុច​កំពូល ឡើង​ពី​ចំណុច​ទាប​មក​ខ្ពស់ ហក់​ទៅ​សញ្ញា​ពណ៌​បៃតង នៅ​រយៈ​ពេល ៥ ឆ្នាំ​ត​ទៅ​មុខ។ ស្ថិរភាព​នឹង​មាន​ពី​នេះ ហើយ​នាំ​ឲ្យ​អ្នក​មាន​បាន សល់​របស់​ទ្រព្យ​ធ្ងន់​ជា​ច្រើន​ក្នុង​ដៃ។

ទោះ​ជា​យ៉ាង​ណា យើង​ណែនាំ​ឲ្យ​អ្នក​កុំ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​តក់ក្រហល់​ពេក ហើយ​កុំ​ឆាប់​ជឿ​សម្តី​អ្នក​ដទៃ​ពេក ពោល​គ្រប់​រឿង​តូច​ធំ ពី​ពេល​នេះ​ត​ទៅ ហាម​ផ្តាច់​មិន​ឲ្យ​ពាក្យ​សម្តី​មនុស្ស​ខាង​ក្រៅ មក​ជះ​ឥទ្ធិពល​លើ​បេះដូង​អ្នក​ឡើយ។

​ត្រីមាស​ទី ៣ – សំណាង​សុភមង្គល

3

ពេល​ខ្លះ​មាន​លុយ ខ្វះ​ក្តី​សុខ​ក៏​មាន តែ​សំណាង ៥ ឆ្នាំ​ទៅ​មុខ សម្រាប់​អ្នក​ជ្រើស​យក​ត្រី​មាស​ទី ៣ នេះ គឺ​សំណាង​សុភមង្គល។ លុយ​ក៏​ហូរ​ចូល រី​ឯ​សុខភាព​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​ក៏​ល្អ នាំ​ឲ្យ​អ្នក​ទទួល​បាន​ភាព​រីករាយ​ពេញ​លក្ខណៈ​ជាមួយ​សមាជិក​ក្រុម​គ្រួសារ​សាច់​ញាតិ​ទាំង​ជិត​ឆ្ងាយ។

អ្នក​នឹង​មាន​ដំណើរ​កម្សាន្ត​ជួបជុំ​បងប្អូន​កើត​ឡើង​ច្រើន នៅ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ ហើយ​ធ្វើ​ឲ្យ​អ្នក​យល់​ឃើញ​ថា សេចក្តី​សុខ​ពិត មិន​មែន​ស្ថិត​នៅ​លើ​ទ្រព្យ​សម្បត្តិ​ឡើយ តែ​គឺ​ការ​ដែល​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​គេ​អាច​រីករាយ​ដូច​ជា​អ្នក​ដែរ គេ​អាច​មាន​ក្តី​សុខ​ដូច​ជា​អ្វី​ដែល​អ្នក​កំពុង​មាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក