កំពុងជួបភាពនឿយណាយមែនទេ? ជ្រើសរើសយកសន្លឹកបៀរមួយដើម្បីទទួលបានសារផ្ញើជូនជាពិសេសសម្រាប់អ្នក

26

ជីវិតតែងមានឡើងមានចុះជានិច្ចកាលហើយវាក៏មិនសោកសៅរហូតដែរ។ នៅដើមសប្តាហ៍នេះ អ្នកនឹងទទួលបានសារផ្ញើជូនជាពិសេសសម្រាប់អ្នកដើម្បីជាចង្កៀងបំភ្លឺក្នុងវិថីជីវិតរបស់អ្នក៖

សន្លឹកបៀរទី១

គេបានផ្ញើសារមកថា អ្នកកំពុងតែទួលរែករឿងរ៉ាវយ៉ាងច្រើននៅក្នុងពេលតែមួយដូចជារឿងការងារ លុយកាក់និងសុខទុក្ខអ្នកនៅជុំវិញខ្លួនអ្នកជាដើម។ អ្នកហ៊ានទទួលយកអ្វីគ្រប់យ៉ាងឲ្យតែមនុស្សដែលអ្នកស្រលាញ់មានក្តីសុខដូចនេះអ្នកគួរលើកទឹកចិត្តខ្លួនឲ្យជារឿយៗព្រោះអ្នកប្រៀបបានដូចជាវីរបុរស វីរនារីអញ្ចឹង។

សន្លឹកបៀរទី២

គេបានផ្ញើសារមកថា អ្នកកំពុងតែមិនពេញចិត្តនឹងអ្វីមួយដោយសារតែវាខុសពីការរំពឹងទុករបស់អ្នកដែលនាំឲ្យអ្នកមួរម៉ៅយ៉ាងសំបើម។ យ៉ាងណាមិញ វាជារឿងធម្មតាទេនៅពេលរឿងអ្វីមួយមិនបានទៅតាមអ្វីដែលអ្នកបានរំពឹងទុក ដូចនេះអ្នកអាចបញ្ចេញកំហឹងទាំងអស់នេះមកក្រៅបាន រួចបន្តដំណើរទៅមុខទៀត។

សន្លឹកបៀរទី៣

គេបានផ្ញើសារមកថា អ្នកកំពុងត្រៀមខ្លួនក្នុងការសម្រេចចិត្តទៅលើរឿងអ្វីមួយដែលសំខាន់ហើយប៉ុន្តែអ្នកគួរដកថយមួយជំហានសិនរួចគិតម្តងទៀតទៅមើល។ អ្នកកំពុងតែមានភាពតក់ក្រហល់ក្នុងការសម្រេចគោលបំណងមួយឲ្យបានហើយឆាប់ៗ ប៉ុន្តែអ្នកត្រូវគិតឲ្យបានគ្រប់ជ្រុងជ្រោយសិនសឹមធ្វើការសម្រេចចិត្តជាឯកច្ឆន្ទ។

សន្លឹកបៀរទី៤

គេបានផ្ញើសារមកថា ត្រៀមខ្លួនទទួលបានដំណឹងល្អក្នុងពេលឆាប់ៗនេះឲ្យហើយទៅ។ កន្លងមកមួយរយៈនេះ អ្នកបានខិតខំព្យាយាមធ្វើរឿងជាច្រើនក្នុងពេលតែមួយហើយការតស៊ូរបស់អ្នកនឹងហុចផលក្នុងពេលឆាប់ៗនេះ៕

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN