ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ ជាមួយ កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ឆ្នាំ២០២២

ពិតជាពិសេស អស្ចារ្យ  និងដំបូងគេនៅកម្ពុជា ពេលនេះ សសយកស្វាយរៀង បានរៀបចំកម្មវិធីប្រកួតប្រជែងដ៏ធំមួយទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរ នោះគឺ « កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ឆ្នាំ២០២២  »

4

បើយោងទៅតាមប្រភពពី សសយកស្វាយរៀង កម្មវិធីនេះគឺជាឱកាសដ៏អស្ចារ្យ ដែលបេក្ខជនក្រុមនឹងបានជួបជាមួយគណៈកម្មការ ក៏ដូចជាគ្រូបង្វឹកដោយផ្ទាល់ ដែលសុទ្ធសឹងជាវីរសិល្បករ សិល្បការិនីរបាំបុរាណ និងជាព្រឹទ្ធាចារ្យ ក៏ដូចជាសាស្រ្តាចារ្យមានបទពិសោធន៍យូរឆ្នាំ។

5

6

8

9

សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនក្រុមទូទាំង ២៥ រាជធានី-ខេត្ត ដែលមានចំណាប់អារម្មណ៍ចូលប្រកួត លក្ខន្តិកៈងាយស្រួល ដោយគ្រាន់តែបំពេញពាក្យចូលរួមប្រកួត ភ្ជាប់ជាមួយថវិកាត្រឹមតែ ១០.០០០រៀល និងវីដេអូសម្ដែងទម្រង់របាំក្បាច់បុរាណខ្មែរណាមួយ (យ៉ាងតិច ៥ នាទី) រួចផ្ញើមកកាន់ទំព័រហ្វេសប៊ុកផេករបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឬតេលេក្រាមលេខ 099 914 121 ដែលមានឈ្មោះថា «ល្ខោនខ្មែរ»

13

IMG_4522

10

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរសព្ទ 099 914 121។ មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងអស់គ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ!!!

12

11

ប្រភព ៖ សសយកស្វាយរៀង

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក