ជ្រើសរើសសន្លឹកបៀរ ដើម្បីយកសារបន្ទន់ចិត្ត សម្រាប់ខែថ្មី ខែមករា

ខែថ្មី ខែមករា ក៏កៀកនឹងចូលមកដល់នៅពេលដ៏ខ្លីខាងមុខ ដោយវាហាក់ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយជាបណ្តើរៗទៅហើយ សម្រាប់ចាប់ផ្តើមជំហានជីវិតបន្ទាប់ទៀត។ ចូរជ្រើសរើសសន្លឹកបៀរមួយ ដែលអ្នកពេញចិត្ត ដើម្បីទទួកយកសារបន្ទន់ចិត្ត អង្រួនក្តីស្រមៃ ក៏ដូចជាអាចបង្កើនស្នាមញញឹមបន្ថែម៖

សន្លឹកបៀរទី ១

1

ពេលនេះ​ជា​ពេល​ល្អ​បំផុត​ដើម្បី​ជឿជាក់​លើ​ក្តី​សុបិន្ត​របស់​ខ្លួន​ឯង ហើយ​សួរ​ខ្លួន​ឯង​តើ​ក្នុង​ជីវិត​នេះ​អ្នក​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ? ប្រើប្រាស់​ឆន្ទៈ​និង​មហិច្ឆតា រួច​ដើរ​តាម​ផ្លូវ​នោះ អម​ដោយ​ការ​គិត​វិជ្ជមាន និង​ភាព​ច្នៃប្រឌិត​ដែល​អ្នក​មាន​តាំង​ពី​ដើម​មក។

ដំណើរ​ផ្សងព្រេង​រយៈ​ពេល​យូរ វា​ទាមទារ​សំណាង​ខ្លះ​ដែរ អ៊ីចឹង​ហើយ​ទើប​ការ​គិត​វិជ្ជមាន​ជា​ជម្រើស​ល្អ​បំផុត ព្រោះ​អំណោយទាន​ពី​ធម្មជាតិ​ភាគ​ច្រើន តែងតែ​ធ្លាក់​មក​ដល់​មនុស្ស​ដែល​គិត​វិជ្ជមាន​ប៉ុណ្ណោះ។

សន្លឹកបៀរទី ២

2

បន្ត​នូវ​ភាព​ដឹងគុណ ការ​អំណរគុណ​ដល់​អ្នក​ដែល​បាន​ជួយ​អ្នក ហើយ​រឿង​ល្អៗ​នឹង​បន្ត​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ខាង​មុខ។ ក៏​កុំ​ភ្លេច​អរគុណ​ខ្លួន​ឯង​សម្រាប់​គ្រប់​យ៉ាង​ដែល​បាន​ធ្វើ និង​អ្វី​ដែល​អ្នក​ដទៃ​បាន​ជួយ​អ្នក។ ព្យាយាម​រក្សា​តុល្យភាព​នៃ​ការ​គោរព​ខ្លួន​ឯង​និង​អ្នក​ដទៃ ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ពេល​នេះ។

សន្លឹកបៀរទី ៣

3

អ្នក​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​អំណាច​វេទមន្ត​ពី​ធម្មជាតិ ដែល​អ្នក​អាច​ប្រើប្រាស់​វា​បាន​ក្នុង​ការ​ជួយ​ស្រោចស្រង់​ខ្លួន​ឯង​និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន។

ចូរ​រីករាយ​នូវ​គ្រប់​យ៉ាង​ដែល​អ្នក​កំពុង​មាន​នៅ​ពេល​នេះ ហើយ​បន្ត​ឲ្យ​វា​ដើរ​ទៅ​តាម​ព្រេងវាសនា​ដែល​បាន​ចារ​មក តែ​កំឡុង​ពេល​ជាមួយ​គ្នា​ក៏​កុំ​ភ្លេច​ប្រើប្រាស់​កម្លាំង​កាយ និង​កម្លាំង​គិត​របស់​ខ្លួន​ឯង​ខ្លះ​ផង។ គ្រប់​យ៉ាង​ដែល​កើត​ឡើង​នៅ​លើ​លោក លើស​ពី​ភាព​ចៃដន្យ តែ​យើង​គឺ​ជា​អ្នក​បង្កើត៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក