តាមរយៈរូបភាពនាំសំណាងទាំង ៣ ខាងក្រោម Knongsrok សូមឲ្យអ្នកធ្វើការជ្រើសរើសមួយ ហើយយើងនឹងបង្ហាញឆ្លើយតបទៅវិញ ដោយនៅចុងឆ្នាំ ២០២២ ខាងមុខ តើជីវិតអ្នកនឹងបានជួបរឿងល្អអ្វី?
រូបភាពទី ១ – កំណប់ប្រាក់
មាសប្រាក់នឹងហូរចូលជីវិតអ្នកនៅឯចុងឆ្នាំ ដោយអ្នកមានលទ្ធភាពអាចទិញរបស់របរលំអខ្លួនជាច្រើន ក៏ដោយសារតែចំណូលគុណទ្វេ ធៀបនឹងដើមឆ្នាំ។ តាមពិតទៅការខិតខំរបស់អ្នកគឺមានហើយ មិនមែនថាអត់ទេ នៅខណៈនេះ គ្រាន់ថាសំណាងមិនទាន់ចូលមកដល់តែប៉ុណ្ណោះ។
អត់ធ្មត់បន្តិច បន្តរក្សាជំហរ ហើយឆន្ទៈត្រូវដាក់ឲ្យខ្ពស់ដូចមុន នោះមិនយូរទេ សញ្ញាល្អ សញ្ញាវិជ្ជមាន នឹងចាប់ផ្តើមរំលេចឡើងជាបណ្តើរៗ ចាប់ពីក្រោយប៉ុន្មានខែខាងមុខតទៅ។
រូបភាពទី ២ – ឡានថ្មីផ្ទះថ្មី
អ្នកអាចនឹងទទួលបានអំណោយធំ ជារថយន្តថ្មី ឬផ្ទះជាកម្មសិទ្ធិរបស់ខ្លួន។ បុគ្គលខ្លះ អាចទទួលបានវាតាមរយៈការចំណាយខ្លួនឯង រីឯបុគ្គលខ្លះទៀត បានជាអំណោយចេញពីសាច់ញាតិ ឬថ្នាក់លើដែលមើលឃើញការខិតខំរបស់អ្នក និងភាពស្មោះត្រង់ ទៀងត្រង់មិនវៀចវេរកន្លងមក។
រូបភាពទី ៣ – សុភមង្គលស្នេហ៍
អ្នកនឹងទទួលបានឱកាសជួបគូគាប់ពិតក្នុងជីវិត ឬម្ចាស់ស្នេហ៍ ដែលចេះថ្នាក់ថ្នម ចេះឲ្យតម្លៃអ្នកនិងក្រុមគ្រួសារ ពោលជាអ្វីអ្នកចង់បានយូរមកហើយ។ កន្លងទៅនេះ អ្នកបានបរាជ័យ បានជួបមនុស្សខុសជាបន្តបន្ទាប់ រីឯអ្នកខ្លះទៀតឯកោ មានត្រឹមមិត្តភក្តិជាអ្នកកំដរ តែពេលវេលាចុងឆ្នាំ ២០២២ អ្នកនឹងទទួលបានមនុស្សល្អម្នាក់ចូលមកក្នុងជីវិតមិនខានឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក