បើកសន្លឹកបៀរមួយ ដើម្បីដឹងថា តើម្នាក់នោះ កំពុងអ្វីមកលើអ្នក?

ផ្ញើ​ទៅ​កាន់​អ្នក​ដែល​កំពុង​ស្ថិត​ក្នុង​ស្នេហា​ច្បាស់លាស់​ក្តី ឬ​ស្នេហា​ស្រពិចស្រពិល​ក្តី សូម​ជ្រើសរើស​នូវ​បៀរ​មួយ​សន្លឹក ដើម្បី​ឲ្យ​យើង​ទាយ​ដឹង​ថា តើ​ដៃ​គូ​របស់​អ្នក ឬ​មនុស្ស​ដែល​អ្នក​កំពុង​លួច​ស្រលាញ់ ខណៈ​នេះ បាន​គិត​បែប​ណា​ខ្លះ​មក​លើ​អ្នក?

សន្លឹក​បៀរ​ទី ១

1

មិន​ថា​តែ​គេ​នោះ ជា​បុរស​ឬ នារី បាន​នឹង​ដក់​ជាប់​ចិត្ត​មក​លើ​អ្នក គ្រាន់​តែ​គេ​ជា​មនុស្ស​ស្ងៀមស្ងាត់​មិន​សូវ​ចេះ និយាយ ហេតុនេះ​មិន​សូវ​បាន​បង្ហាញ​អារម្មណ៍​ចំៗ​មក​កាន់​អ្នក​ឡើយ។ តែ​យ៉ាង​ណា​គេ​ជា​មនុស្ស​ចាស់ទុំ ដែល​បាន​គិតគូរ​ល្អិតល្អន់​ពី​អនាគត​ទៅ​មុខ ដូច្នេះ​មាន​រឿង​អ្វី ក៏​គេ​នឹង​មិន​ងាយ​លែង​ដៃ​អ្នក​ដែរ។

សន្លឹក​បៀរ​ទី ២

2

ម្នាក់​នោះ កំពុង​គិត​អំពី​ផែនការណ៍​ចង់​ផ្តល់​អ្វី​មួយ​ដ៏​ភ្ញាក់ផ្អើល​មក​កាន់​អ្នក។ មិន​ថា​ក្នុង​ថ្ងៃ​ពិសេស ឬ​ថ្ងៃ​ធម្មតា​អ្វី គេ​តែងតែ​គិត​ពី​វិធីសាស្រ្ត​បែប​ណា​ ចង់​ធ្វើ​ឲ្យ​អ្នក​ញញឹម​ច្រើន​ជាង​ទុក្ខ រួច​ចូលចិត្ត​រក​នឹក​អ្វី​ថ្មី កន្លែង​ដើរ​លេង​ថ្មី កន្លែង​ញុាំ​អាហារ​ឆ្ងាញ់ៗ ពោល​ចង់​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន ច្រណែន​នឹង​ជីវិត​របស់​អ្នក បើ​ទោះ​បី​គេ​ត្រូវ​លះបង់​កម្រិត​ណា​ក៏​ដោយ។

សន្លឹក​បៀរ​ទី ៣

3

ជា​សន្លឹក​បៀរ​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ព្រោះ​ដៃ​គូ​ស្នេហា​របស់​អ្នក ហាក់​មាន​ការ​សង្ស័យ​រឿង​អ្វី​មួយ គ្រាន់​តែ​គេ​មិន​ហ៊ាន​សួរនាំ​ចំៗ ឬ​រង់ចាំ​ពេលវេលា​ល្អ​ណា​មួយ ដើម្បី​សួរ​អ្នក​ដោយ​ផ្ទាល់។

ចូរ​អ្នក​ធ្វើ​ការ​រំឭក​ឡើង​វិញ នូវ​រាល់​សកម្មភាព​ ការ​និយាយ​ស្តី​ទាំង​ឡាយ ថា​អ្នក​បាន​ធ្វើ​អ្វី​ដែល​មើល​ទៅ​ខុស​ឆ្គង ឬ​ប៉ះពាល់​អារម្មណ៍​របស់​គេ​ដែរ​ទេ បើ​នឹក​ឃើញ​ហើយ​ ក៏​កុំ​ធ្វើ​មិន​ដឹង​អី ចូរ​ទៅ​ដោះស្រាយ​វា​ភ្លាម​ទៅ។

សន្លឹក​បៀរ​ទី ៤

4

គេ​ហាក់​រំភើប ក៏​ដូច​ជា​មាន​មោទនភាព នឹង​ការ​ដែល​អាច​បង្កើត​ក្តីស្រលាញ់​ជាមួយ​អ្នក។ គេ​មើល​ឃើញ​អ្នក​ដូច​ជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​មួយ​អ៊ីចឹង តែ​គេ​មិន​ដឹង​ថា​គួរ​បរិយាយ​បែប​ណា​នៅ​ចំពោះ​មុខ​អ្នក​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ​ក្នុង​ស្រុក