​ម្ចាស់​ឆ្នាំ​ទាំង ៤ និស្ស័យ​អណ្ដែត អើតឆ្វេងឃើញលាភ ងាកស្តាំឃើញសំណាង ពេញ ២ ខែបន្ទាប់

រយៈ​ពេល ៦០ ​ថ្ងៃ​រាប់​ចាប់​ពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ពោល​ល្បាក់​ ២ ខែ​ខាង​មុខ ​ម្ចាស់​ឆ្នាំ​ទាំង ៤ នឹង​មាន​និស្ស័យ​អណ្ដែត ឡើង​ខ្ពស់​គ្រប់​វិស័យ​ត្រជាក់ត្រជំ​ពេញ​មួយ​គ្រួសារ៖

អ្នក​កើត​ឆ្នាំ​រកា - មាន់

Ice_screenshot_20220823 112235

ជោគវាសនា​ម្ចាស់​ឆ្នាំ​រកា នឹង​រីក​ជាមួយ​ទ្រព្យ ជាមួយ​លុយ​ចូល​ហោប៉ៅ តាម​ខ្សែ​សំណាង​ដែល​ព្រះ​ប្រទាន​ឲ្យ​នៅ​រយៈ​ពេល ២ ខែ​ខាង​មុខ។ គំនិត​គិត​ឃើញ​អ្វី​ល្អៗ ឲ្យ​អ្នក​អាច​ដើរ​នាំ​មុខ​គេ​ជានិច្ច​នៅ​ចន្លោះ​ពេល ៦០ ​ថ្ងៃ។

ជោគវាសនា​ម្ចាស់​ឆ្នាំ​រកា នឹង​មាន​ភាព​ស្ថិតស្ថេរ​លើ​ផ្នែក​សំណាង ត្រជាក់ត្រជំ​ពេញលេញ ដូច​បាន​ពរជ័យ​ពី​ឋានសួគ៌។ រឿងរ៉ាវ​នឹក​ស្មាន​មិន​ដល់ ភាព​ល្អ​ប្រសើរ នាំ​ឲ្យ​កើត​មាន​ការ​កោត​សរសើរ​ពី​មាត់​អ្នក​ដទៃ ល្មម​មនុស្ស​មួយ​ចំនួន​ច្រណែន​នឹង​ជីវិត​អ្នក។

(Add) យ៉ាងណាត្រូវចាំ កំឡុងពេលនេះដែរ ទោះឡើងខ្ពស់ប៉ុណ្ណា ក៏មិនត្រូវភ្លេចទ្រនំដើម ឬកន្លែងចាប់ផ្តើមដំបូង ហាមផ្តាច់កុំមានចរិតក្រអឺតក្រទម ព្រោះអត្តចរិតទាំងនោះ អាចនាំភាពស៊យ ទាញអ្នកឲ្យធ្លាក់ទៅវិញមួយរំពេច។ បន្តគិតអ្វីដែលល្អ រក្សាភាពសុទិដ្ឋិនិយម មើលឃើញភាពត្រូវឲ្យច្រើនជាងកំហុសរបស់អ្នកក្បែរខ្លួន នោះអ្នកនឹងកាន់តែចម្រុងចម្រើនឡើង។

អ្នក​កើត​ឆ្នាំ​ឆ្កែ - ច

2937_thang 11 Am Lich 3 Con Giap Duoc Than Tai Chieu Co Gap Thoi Doi Van Dang Ngheo Kho Phat Len Giau Sang E0f 5449136

ម្ចាស់​ឆ្នាំ​នេះ ឧស្សាហ៍​ព្យាយាម ហើយ​តែងតែ​ត្រៀម​លក្ខណៈ​ដើម្បី​ចាប់​យក​ឱកាស។ មនុស្ស​នេះ រមែង​សាង​ឲ្យ​ជីវិត​មាន​ភាព​រុងរឿង​ដោយ​ការ​ខិតខំ​របស់​ខ្លួន​ឯង ពោល​នៅ​មិន​ស្ងៀម មិន​ចេះ​នៅ​សម្ងំ​ឡើយ បើ​ទោះ​បី​ជោគជ័យ​មួយ​ដំណាក់​កាល​ហើយ​ក៏​ដោយ។

មនុស្ស​កើត​ឆ្នាំ​ច ដល់​ពេល​រក​លុយ សម្រុក​កើប​ទ្រព្យ​ចូល​ផ្ទះ​ទៀត​ហើយ នៅ​ចន្លោះ​ពេល ៦០ ​ថ្ងៃ​ខាង​មុខ នេះ​ដូច​បាន​គេ​ជួយ​ជ្រោមជ្រែង បួងសួង​អ្វី​ពី​ពេល​មុន ក៏​អាច​សម្រេច​បាន​នៅ​ពេល​វេលា​ខាង​មុខ​ផង​ដែរ។

(Add) តែបើបានឡើងខ្ពស់ហើយ កុំភ្លេចជ្រោមជ្រែងមនុស្សក្បែរខ្លួនផង ជាពិសេសអ្នកធ្លាប់ហែលកាត់ការលំបាកកន្លងមកជាមួយ។ ទោះជាយ៉ាងណា ចូលរួមអបអរ ព្រោះការព្រួយចិត្ត ការជួបទុក្ខសោកកន្លងមក នឹងធានារសាត់បាត់ទៅអស់ត្រឹមថ្ងៃទី ១៥ ឧសភាតទៅមុខ សម្រាប់អ្នកកើតឆ្នាំដូចបានរៀបរាប់។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

Rabbit Astrology

ងាយ​នឹង​ជួប​ពរជ័យ ជួប​សំណាង​ច្រើន នៅ​ខណៈ​ពេល ៦០ ​ថ្ងៃ​ខាង​មុខ។ អ្នក​នឹង​ទទួល​បាន​ភាព​រីករាយ​ជាង​ពេល​ណាៗ​ទាំង​អស់ នៅ​ល្បាក់ពាក់កណ្តាលឆ្នាំ ២០២៣ ពោល​គ្រប់​យ៉ាង​នឹង​សម្រេច​បាន​ទាំង​ស្រុង នឹង​ដំណើរការ​ទៅ​ដោយ​រលូន គ្មាន​ឧបសគ្គ​រារាំង​អ្វី​ឡើយ។

សុភមង្គល​ក៏​នឹង​អណ្តែត​ឡើង​នៅ​ពេលវេលា​ខាង​មុខ​នេះ​ដែរ ទាំង​ខ្លួន​ឯង ទាំង​ក្រុម​គ្រួសារ​ជួប​តែ​សេចក្តី​សុខ សម្រេច​បាន​គ្រប់​យ៉ាង​ដ៏​អស្ចារ្យ មិន​នឹក​ស្មាន​ដល់។ តែ​យ៉ាង​ណា​ អ្នក​កើត​ឆ្នាំ​ថោះ កុំ​ភ្លេច​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ផង។

(Add) រីឯអ្នកនៅលីវ មិនថាជាបុរស ឬស្រ្តី ដូចបានទេវតាចារមកឲ្យដល់វេលាជួបគូគាប់ភ្ជាប់និស្ស័យ ហើយបើត្រូវរ៉ូវ ក៏អាចនឹងសម្រេចចូលរោងជ័យនៅឯចុងឆ្នាំ។ ងាកទៅអ្នកមានគូស្រាប់ ត្រូវប្រុងប្រយ័ត្នបន្តិច ចូរអ្នកកុំស្តាប់សម្តីអ្នកដទៃ ឬអ្នកខាងក្រៅ ខ្លាំងជាងដៃគូខ្លួនឯង ជៀសវាងប់ះទង្គិចពាក្យសម្តី ត្រូវចាកឆ្ងាយពីគ្នាឥតអំំពើ។

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

Ice_screenshot_20220823 112239

ជា​មនុស្ស​ដែល​មាន​ជោគវាសនា​ ប្រទះ​សំណាង​នៅ ២ ខែ​ខាង​មុខ។ ចន្លោះ​ពេល​នេះ អ្នក​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ព្រោះ​ជា​ពេលវេលា​អាច​បង្ហាញ​ផ្លែផ្កា​ទៅ​កាន់​អ្នក​ខ្ពស់​ជាង​ខ្លួន​ឲ្យ​មើល​ឃើញ ហើយ​ចាប់​អារម្មណ៍​នឹង​ផ្តល់​ប្រយោជន៍ ផ្តល់​ផល​ជា​ច្រើន មក​កាន់​អ្នក​នា​ពេល​បន្ទាប់។ រឿង​លុយ​កាក់​អ្នក​នឹង​មិន​ខ្វះ​ចាយ​ឡើយ នៅ​ចន្លោះ​ពេល ៦០ ​ថ្ងៃ​ខាង​មុខ។

ជាង​នេះ ងាក​ទៅ​ជីវិត​ស្នេហា បើ​អ្នក​ស្ថិត​នៅ​ពាក់​កណ្តាល​ជីវិត នៅ​ក៏​ដល់​អាយុ​រក​បាន​គូគាប់​ភ្ជាប់​និស្ស័យ​ផង​ដែរ។ ការ​ស្រលាញ់​នឹង​ទទួល​បាន​ពេញលេញ ពោល​ជា​មនុស្ស​ដែល​គេ​បារម្ភ គេ​ចេះ​មើល​ថែ យកចិត្ត​ទុក​ដាក់​លើ​អ្នក​ពិត​ប្រាកដ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក