តើ​សំណាង​អ្វី កំពុង​រង់ចាំ​អ្នក នៅ​ដើមឆ្នាំថ្មី ២០២៣?

តាម​រយៈសន្លឹកបៀរទាំង ៤ ខាង​ក្រោម Knongsrok សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ ហើយ​យើង​នឹង​បង្ហាញ​ឆ្លើយតប​ទៅ​វិញ ដោយ​នៅ​ដើមឆ្នាំ ២០២៣ នេះ តើ​ជីវិត​អ្នក​នឹង​បាន​ជួប​រឿង​ល្អ​អ្វី?

សន្លឹកបៀរទី ១ – កំណប់​ប្រាក់

1

មាស​ប្រាក់​នឹង​ហូរ​ចូល​ជីវិត​អ្នក​នៅ​ឯដើមឆ្នាំថ្មីនេះ ដោយ​អ្នក​មាន​លទ្ធភាព​អាច​ទិញ​របស់របរ​លំអ​ខ្លួន​ជា​ច្រើន ក៏​ដោយសារ​តែ​ចំណូល​គុណ​ទ្វេ ធៀប​នឹង​ចុង​ឆ្នាំចាស់។ តាម​ពិត​ទៅ​ការ​ខិតខំ​របស់​អ្នក​គឺ​មាន​ហើយ មិន​មែន​ថា​អត់​ទេ នៅ​ខណៈ​នេះ គ្រាន់​ថា​សំណាង​មិន​ទាន់​ចូល​មក​ដល់​តែ​ប៉ុណ្ណោះ។

អត់ធ្មត់​បន្តិច បន្ត​រក្សា​ជំហរ ហើយ​ឆន្ទៈ​ត្រូវ​ដាក់​ឲ្យ​ខ្ពស់​ដូច​មុន នោះ​មិន​យូរ​ទេ សញ្ញា​ល្អ សញ្ញា​វិជ្ជមាន នឹង​ចាប់ផ្តើម​រំលេច​ឡើង​ជា​បណ្តើរៗ ចាប់​ពី​ក្រោយ​ប៉ុន្មាន​ខែ​ខាង​មុខ​ត​ទៅ។

សន្លឹកបៀរទី ២ – សុភមង្គល​ស្នេហ៍

2

អ្នក​នឹង​ទទួល​បាន​ឱកាស​ជួប​គូគាប់​ពិត​ក្នុង​ជីវិត ឬ​ម្ចាស់​ស្នេហ៍ ដែល​ចេះ​ថ្នាក់ថ្នម ចេះ​ឲ្យ​តម្លៃ​អ្នក​និង​ក្រុម​គ្រួសារ ពោល​ជា​អ្វី​អ្នក​ចង់​បាន​យូរ​មក​ហើយ។ កន្លង​ទៅ​នេះ អ្នក​បាន​បរាជ័យ បាន​ជួប​មនុស្ស​ខុស​ជា​បន្តបន្ទាប់ រី​ឯ​អ្នក​ខ្លះ​ទៀត​ឯកោ មាន​ត្រឹម​មិត្តភក្តិ​ជា​អ្នក​កំដរ តែ​ពេលវេលា​ដើមឆ្នាំថ្មី ២០២៣ អ្នក​នឹង​ទទួល​បាន​មនុស្ស​ល្អ​ម្នាក់​ចូល​មក​ក្នុង​ជីវិត​មិន​ខាន​ឡើយ។

សន្លឹកបៀរទី ៣ – ឡាន​ថ្មី​ផ្ទះ​ថ្មី

3

អ្នក​អាច​នឹង​ទទួល​បាន​អំណោយ​ធំ ជា​រថយន្ត​ថ្មី ឬ​ផ្ទះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ បុគ្គល​ខ្លះ អាច​ទទួល​បាន​វា​តាម​រយៈ​ការ​ចំណាយ​ខ្លួន​ឯង រី​ឯ​បុគ្គល​ខ្លះ​ទៀត បាន​ជា​អំណោយ​ចេញ​ពី​សាច់ញាតិ ឬ​ថ្នាក់​លើ​ដែល​មើល​ឃើញ​ការ​ខិតខំ​របស់​អ្នក និង​ភាព​ស្មោះត្រង់ ទៀងត្រង់​មិន​វៀចវេរ​កន្លង​មក។

សន្លឹកបៀរទី ៤ - សមាជិកថ្មី

4

អ្នកអាចនឹងទទួលបានសមាជិកថ្មី មករួមផ្ទះជាមួយ បើអ្នកជាប្តីប្រពន្ធ អាចនឹងមានកូននៅចុងឆ្នាំ តែបើអ្នកនៅលីវ អាចនឹងមានបងប្អូនសុំមកជ្រកកោន។ ក៏ប៉ុន្តែអ្នកមករួមដំណើរជីវិតជុំក្រោមទ្រនំតែមួយខាងមុខ ដូចជាអ្នកមានបុណ្យ គេនឹងនាំសំណាង នាំលាភចូលផ្ទះអ្នកជារឿយៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក