៦-៧-៨ មិនា ចិន​សែ​ថា​ឆ្នាំ ៣ ដូច​បាន​ពរជ័យ​ពី​ទេវតា​ទ្រព្យ បើក​ភ្នែក​ឃើញ​លុយ​មុខ​ផ្ទះ

តាម​ក្បួន​ចិន​សែ​បាន​ទស្សន៍ទាយ​ឃើញ​ជោគជតា​រាសី​ម្ចាស់​ឆ្នាំ​ទាំង ៣ នៅ​ចន្លោះ​ពេល ៣ ថ្ងៃនៃខែមិនា ពោល​រាប់​ពី​ថ្ងៃ​ទី ៦-៧ និង ៨ ដែល​វាសនា​របស់​ពួក​គេ ដូច​បាន​ពរជ័យ​ពី​ទេវតា​ទ្រព្យ បើក​ភ្នែក​ឃើញ​លុយ ឃើញ​លាភ​នៅ​ចំ​មុខ​ផ្ទះ៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

3

សញ្ញា​រាសី​ចក្រ​ម្ចាស់​ឆ្នាំ​ឆ្លូវ នៅ​ខណៈ​ពេល ​៣ ​ថ្ងៃ​ខាងមុខ នៃ​ខែមិនានេះ នឹង​ផ្លាស់ប្តូរ​ទាំង​ស្រុង ពោល​ប្រុង​នឹង​ឡើង​មក​ក្លាយ​ជា​អ្នក​មាន​ត្រឹម​មួយ​ពព្រិច​ភ្នែក ប្រសិន​អ្នក​ចេះ​ចាប់​ឱកាស ទាញ​ប្រយោជន៍​ពី​វា។

វិញ្ញាណ​អាក្រក់ បញ្ហា​ទាំង​ឡាយ ដែល​តាម​យាយី​នឹង​រសាត់​បាត់​អស់​យ៉ាងយូរត្រឹមថ្ងៃសិទ្ធនារី ៨ មិនានេះ​ត​ទៅ។ ការ​ខិតខំ​ទាំង​ឡាយ​របស់​អ្នក​នឹង​បង្ហាញ​ផ្លែផ្កា​មក​ហើយ ភាព​រុងរឿង ភាព​អស្ចារ្យ​ក្នុង​ជីវិត ក៏​រំលេច​ដូច​ពន្លឺ​ភ្លឺ​ចិញ្ចាច។ ទាំង​កិត្តិយស​ក្នុង​អាជីព​ការងារ ការ​រកស៊ី គឺ​ខ្ពស់​ត្រដែត​ឡើង​តែ​ម្តង។

អ្នក​កើត​ឆ្នាំ​រកា - មាន់

2

មនុស្ស​កើត​ឆ្នាំ​មាន់ មាន​ចរិត​ទៀងត្រង់ ស្មោះ​នឹង​អ្នក​ដទៃ​ខ្លាំង​ណាស់ សឹង​តែ​ពេល​ខ្លះ​ដឹង​គេ​ក្បត់​ហើយ ក៏​មិន​ចង់​មាត់​ថែម​ទៀត។ គេ​ខិតខំ​តែ​ឯង មិន​ខ្វល់​ពី​ការ​រំខាន ឬ​ទង្វើ​របស់​នរណា​ឡើយ ពោល​ព្យាយាម​បង្កើត​ទំនាក់ទំនង​ឲ្យ​បាន​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ជឿ​ថា ឱកាស​ផ្លាស់ប្តូរ​ជីវិត​នឹង​កើត​ឡើង​មិន​ខាន។

ត្រឹមត្រូវ​ហើយ​បើ​អ្នក​ប្រកាន់ខ្ជាប់​គំនិត​អស់​នោះ ពេលវេលា​របស់​អ្នក​ក៏​ចូល​មក​ដល់​នៅ ៣ ថ្ងៃខាងមុខខែមិនានេះ ដោយ​ការ​លំបាក​ទាំង​ឡាយ នឹង​រសាត់​ឆ្ងាយ។ ទ្រព្យសម្បត្តិ​របស់​អ្នក នឹង​កើន​ឡើង​ដូច​ព្យុះ​ក្នុង​ខ្យល់ នៅ​រយៈ​ពេល​ខាង​មុខ សម​ល្មម​នឹង​គ្រប់​លុយ​អាច​ទិញ​ទ្រព្យ​ធំ​ចូល​ផ្ទះ​ក៏​ថា​បាន។

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

1

៣ ថ្ងៃចំ ថ្ងៃទី ៦-៧ និង ៨ មិនា ស្ថិរភាព​ជីវិត​ម្ចាស់​ឆ្នាំ​មមែ​នឹង​បន្ត​មាន ពោល​បន្ត​ជួប​លាភ​សំណាង បោះ​ជំហាន​ជឿនលឿន​ទៅ​មុខ​ជានិច្ច ជា​ពិសេស​គឺ​ផ្នែក​ទ្រព្យ​នោះ​តែ​ម្ដង។ អ្នក​អាច​ឈាន​ទៅ​មុខ​យ៉ាង​លឿន ដូច​មាន​គ្រាប់​ខ្សាច់​សំណាង​ភាយ​ចូល​មក​អ៊ីចឹង។

ដំណើរ​លើ​ផ្លូវ​ខាង​មុខ នឹង​មិន​មាន​ការ​រាំងស្ទះ​អ្វី​ឡើយ ពោល​អាច​ដើរ​ទៅ​មុខ​យ៉ាង​រលូន ដោយ​មិន​ឆ្លង​ឧបសគ្គ​អ្វី​ទាំង​អស់។ វា​ជា​ពេលវេលា​ដ៏​សក្ដិសម​ក្នុង​ការ​ចាប់ផ្ដើម​របរ ឬ​ការ​រកស៊ី​តូច​ធំ​ណា​មួយ រី​ឯ​អ្នក​ប្រកប​ការងារ ក៏​ដល់​ពេលវេលា​ឡើង​តំណែង​បាន​ប្រាក់​ខែ​កាន់​តែ​ខ្ពស់​បន្ថែម​ទៀត។ ចុងក្រោយ​អំពី​រឿងរ៉ាវ​ស្នេហា ក៏​មិន​មាន​ភាព​រកាំរកូស​អ្វី​ដែរ ជា​រួម​មាន​តែ​រឹតបន្តឹង​ចំណង​ស្នេហ៍​ឲ្យ​កាន់​តែ​ផ្អែមល្ហែម​ត​ទៅ​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក