ម្ចាស់​ស្រី​ឆ្នាំ ៣ មិន​ពឹង​ទ្រព្យ​ប្ដី ​ខិតខំ​ខ្លួន​ឯង ដល់កើតជាសុខ អនាគត​មានឈ្មោះសេដ្ឋិនី

ស្រ្តី​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម តាំង​ពី​ដើម​មក នាង​តែង​ប្រកាន់គោលជំហរ​មិន​ពឹង​ទ្រព្យ​ប្តី​នោះ​ទេ ពោល​សង្វាត​ខិតខំ​ខ្លួន​ឯង​តាំង​ពី​ដើម​មក។ នេះ​បើ​ប៉ះ​ប្តី​ចេះ​សន្សំ ចេះ​មាន​ផែនការណ៍​ជីវិត​ច្បាស់លាស់​ផង ក៏​ពេល​ទៅ​មុខ​ត្រឹម​ប៉ុន្មាន​ឆ្នាំ អាច​ឲ្យ​នាង​ក្លាយ​ជា​សេដ្ឋិនី​មាន​ទ្រព្យ​ក្នុង​ខ្លួន​រាប់​មិន​អស់៖

ស្រ្តី​កើត​ឆ្នាំ​មមី - សេះ

62e20a3075a3d

តែង​ជា​ស្រ្តី​មាន​ចរិត​ស្លូតបូត ចិត្ត​ល្អ ចេះ​យក​ចិត្ត​ទុក​ដាក់​ស្រលាញ់​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ក៏​តែង​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ក្រុម​គ្រួសារ​ផង​ដែរ។ មិន​ថា​ឆ្លង​កាត់​ជីវិត​លំបាក​ប៉ុណ្ណា​ទេ ក្រោយ​តែ​អាយុ​ល្បាក់ ៣០ ឬ ៤០ ឆ្នាំ ចាំ​សង្កេត​មើល​ចុះ ម្ចាស់​ស្រី​ឆ្នាំ​សេះ រមែង​ប្រទះ​លាភ​សំណាង អាច​មាន​ជីវិត​សុខសាន្ត មិន​ថា​តែ​នៅ​ខ្លួន​មួយ ឬ​ជីវិត​គូ​ឡើយ។

ស្រ្តី​កើត​ឆ្នាំ​ជ្រូក – កុរ

Con Heo

បើ​ធៀប​នឹង​រាសី​ចក្រ​ម្ចាស់​ឆ្នាំ​ដទៃ គឺ​ស្រ្តី​កើត​ឆ្នាំ​កុរ តែងតែ​មាន​លាភ​សំណាង​ចូល​ជា​បន្តបន្ទាប់​ក្នុង​ជីវិត។ ជួប​ការ​លំបាក ក៏​លំបាក​មិន​យូរ ជួប​គ្រោះ​ក៏​គ្រោះ​មិន​ធំ ហើយ​រមែង​មាន​វិញ្ញាណ​ល្អ​មក​ស្រោចស្រង់ មក​ចាំ​ជួយ​ជានិច្ច។

ម្ចាស់​ស្រី​ឆ្នាំ​កុរ ជា​ធម្មតា​បន្ទាប់​ពី​អាយុ ៤០ ឆ្នាំ នឹង​តែ​មាន​សភាព​ជីវិត​ល្អឥតខ្ចោះ ទាំង​ទ្រព្យ​លុយ​កាក់ និង​សេចក្តី​ស្នេហា។ អាច​រក​បាន​ស្វាមី​ដ៏​ល្អ ជា​ទ្រព្យ​គាប់​ប្រសើរ ហើយ​បើ​កើត​បាន​កូន ក៏​ជា​កូន​ដើរ​ដោយ​គន្លង​ធម៌​ឪពុកម្តាយ​ទៀត​ផង។ ក៏​អរគុណ​ដល់​ការ​ខិតខំ​តាំង​ពី​ក្មេង​វ័យ មិន​ពឹង​លើ​ទ្រព្យ​ក្រុម​គ្រួសារ​ឡើយ។

ស្រ្តី​កើត​ឆ្នាំ​ម្សាញ់ - ពស់

Tuoi Ty Hop Voi Tuoi Nao Huong Va Mau Gi Nhat

មនុស្ស​ស្រី​កើត​ឆ្នាំ​ពស់ រមែង​ជា​បុគ្គល​ឈ្លាសវៃ ឧស្សាហ៍​ព្យាយាម ចេះ​ចាប់​យក​ឱកាស​ជុំវិញ​ខ្លួន ពោល​មិន​ចេះ​នៅ​ស្ងៀម​មួយ​កន្លែង​ឡើយ។ នាង​តែង​ដាក់​គោលដៅ​ជីវិត​ចង់​សម្រេច​ឲ្យ​បាន​ផល ក្នុង​ពេល​ដ៏​ខ្លី ពោល​មិន​ចេះ​អែអង់​យូរ​ដូច​ស្រ្តី​ដទៃ​នោះ​ទេ។

ជាង​នេះ ទោះ​ជីវិត​មាន​ឡើង​មាន​ចុះ ក៏​តែងតែ​លួងលោម​ខ្លួន​ឯង លើក​ទឹកចិត្ត​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ មិន​ចេះ​បោះបង់​ដោយ​ងាយ។ កត្តា​ទាំង​អស់​នេះ បូក​ផ្សំ​នឹង​ទ្រព្យ​ពី​អតីតជាតិ​ផង ក៏​នាំ​ឲ្យ​ស្រ្តី​កើត​ឆ្នាំ​ម្សាញ់ រមែង​យក​ឈ្នះ​លើ​សត្រូវ​ទាំង​ឡាយ ហើយ​សំណាង​ក៏​កើត​មាន​ដូច​ជា​ចរន្ត​រង្វិល​ជុំ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ លុយ​ចេះ​តែ​កើន​ឥត​ឈប់៕

ប្រភព៖ បរទេស |ប្រែ​សម្រួល៖​ ក្នុង​ស្រុក