ល្អ​ដូច​គេ​បត់ ព្រោះ​ហត់​យូរ​ហើយ ត្រឹម​ពេល​ ៦ ខែ ​ទៅ​មុខ ម្ចាស់​ឆ្នាំ ៤ អាចកាន់សោរផ្ទះសោរឡាន

នៅ​រយៈ​ពេល ៦ ខែ​បន្ទាប់ រាប់​ពីពាក់កណ្តាលខែមេសាតទៅមុខ ពោលចូលដល់ល្បាក់ខែភ្ជុំ តាមក្បួនហោរាសាស្រ្ត ​បាន​ទស្សន៍ទាយ​ចង្អុល​ដល់​ឈ្មោះ​ម្ចាស់​ឆ្នាំ​ទាំង ៤ ដែល​អាច​បត់​ជោគវាសនា ពី​អាក្រក់​មក​ជា​ល្អ ត្រឹម​មួយ​ពព្រិច​ភ្នែក ពោល​មាន​លាភ​សំណាង​ធំ អាច​មាន​លទ្ធភាព​ទិញ​បាន​ឡាន​បាន​ផ្ទះ​ទៀត​ផង៖

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

Ice_screenshot_20220831 120008

ជា​កំពូល​ឆ្នាំ​នៅ​រយៈ​ពេល ៦ ខែ​បន្ទាប់​នេះ ពោល​ពាក់កណ្តាលខែមេសា ដល់ ពាក់កណ្តាលខែតុលា ឆ្នាំ ២០២៣ ម្ចាស់​ឆ្នាំ​កុរ បាន​ទំនាយ​ល្អ ផ្លាស់ប្តូរ​ជីវិត​ទៅ​ទិសដៅ​វិជ្ជមាន ទទួល​បាន​ការ​គាំទ្រ​ពេញទំហឹង ​ប្រោស​បន្ថែម​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គល ឲ្យ​ជួប​តែ​ភាព​រុងរឿង និង​រលូន​ទៅ​មុខ​ជានិច្ច។

ជា​ពិសេស​នៅ​ល្បាក់ពាក់កណ្តាលឆ្នាំ ត​ទៅនេះ ផែនការណ៍​រៀប​ចំ​ទុក​ទាំង​ឡាយ ក៏​ទំនង​នឹង​ក្លាយ​ជា​ផ្លែ​ជា​ផ្កា អាច​កើត​ផល​ចំណេញ​រាប់​មុឺន​រាប់​សែន​ដុល្លារ​ក៏​មាន។ អ្នក​បោះ​ទុន​ធំ​ចំណេញ អ្នក​បោះ​ទុន​តូច ក៏​បាន​ទាំង​បទពិសោធន៍ បាន​ទាំង​លុយកាក់ ត្រៀម​បន្ត​ទៅ​ជំហាន​បន្ទាប់។ ពេលវេលា​នេះ អ្នក​អាច​សល់​លុយ​ទិញ​ទ្រព្យ​ធំ​មក​ក្លាយ​ជា​កម្មសិទ្ធិ​ខ្លួន​ឯង ចេញ​ពី​ញើស​ឈាម​ខ្លួន​ឯង​ពិត​ប្រាកដ។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

Ice_screenshot_20220831 120120

មនុស្ស​កើត​ឆ្នាំ​ឆ្លូវ អត់​សូវ​ចេះ​រញ៉េរញ៉ៃ​ច្រើន មាន​ភាព​ឧស្សាហ៍​ព្យាយាម ហើយ​តែងតែ​បំពេញ​គ្រប់​កិច្ចការ​នៅ​ចំពោះ​មុខ ពោល​មិន​ចេះ​ដើរ​រំលង​ឡើយ។ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ តែងតែ​ទទួល​បាន​ការ​គោរព ឲ្យ​តម្លៃ​ពី​មិត្ត​រួម​ការងារ និង​ថ្នាក់​លើ។

ពេលវេលា​របស់​គេ​ចូល​មក​ដល់​ហើយ ក្រោយ​ឆ្លង​កាត់​ការ​តាម​មើល អស់​ពេល​ជា​យូរ ក៏​ដល់​ពេល​ទទួល​បាន​ទ្រព្យ​ធំ ជា​ប្រាក់​រង្វាន់​យ៉ាង​ច្រើន ជា​រង្វាន់​លើក​ទឹកចិត្ត​ពី​ស្ថាប័ន ឬ​ពី​អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន។ រី​ឯ​អ្នក​រកស៊ី​ក៏​មាន​ឱកាស​កើប​លុយ​ចំណេញ​មួយ​ប្រាវ ​ស្មើ​គេ​រក​រាប់​សិប​ថ្ងៃ នេះ​ជា៖ "សេចក្ដី​អំណរ ៨ ទិស" សម្រាប់​ម្ចាស់​ឆ្នាំ​ខាង​លើ។

អ្នក​កើត​ឆ្នាំ​មមី - សេះ

Ice_screenshot_20220831 120003

ទាក់ទិន​នឹង​យីអ៊ុន​ម្ចាស់​ឆ្នាំ​មមី ឯ​ណេះ ក៏​ដូច​ព្រះ​ផ្តល់​ឲ្យ​នូវ​ទ្រព្យសម្បត្តិ​ហូរហៀរ ឬ​អាច​បាន​ផល​ពី​ការ​វិនិយោគ​ណា​មួយ ដែល​អ្នក​រង់ចាំ​ជា​យូរ​មក​ហើយ។ ​ប្រាក់​ចំណេញ កើត​ក្រាស់​ជាង​ប្រាក់​ចំណាយ រី​ឯ​ទុក្ខ​ទាំង​ឡាយ​ក៏​ខ្ចាត់ខ្ចាយ ឃើញ​តែ​ភាព​សប្បាយ​និង​សុខ នៅ​រយៈ​ពេល ៦ ខែបន្ទាប់។

រាប់លុយចុកដៃ និស្ស័យអណ្តែតខ្ពស់ឡើងទៅលើ រង្គើអស់ហើយ ទេវតាទ្រព្យ នាំឲ្យអ្នកបានជួបតែលាភ តែសំណាង បើអ្នកមានឡានជិះ ក៏ត្រៀមនឹងឡើងសេរ៊ីថ្មី រីឯប្រុសស្រី មានផ្ទះនៅហើយ ក៏សល់លុយទិញដីទុកយកចំណេញទៅពេលបន្ទាប់ទៀតផងដែរ។ ខ្សែរាសីម្ចាស់ឆ្នាំមមី ឥតជួបបញ្ហាវក់វី ពោលជួបតែភាពសម្បូរសប្បាយ ពីថ្ងៃដែលបានស្តាប់វីដេអូនេះតទៅមុខ។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Ice_screenshot_20220831 115958

មនុស្ស​កើត​ឆ្នាំ​ខាល ឈ្លាសវៃ​ណាស់ ធំ​ឡើង​ ជោគវាសនា ឆាប់​ចេញសញ្ញាវិជ្ជមាន បាន​ផល​លឿន​ក្នុង​ជីវិត ក៏​ដោយសារ​តែ​ការ​ព្យាយាម​តាំង​ពី​នៅ​ក្មេង​វ័យ។ មិន​ថា​កិច្ច​ការងារ ការ​រកស៊ី​អ្វី មនុស្ស​នេះ សម្រប​ខ្លួន​បាន​ឆាប់​រហ័ស ហើយ​ច្បាស់លាស់​ពី​តួ​នាទី និង​ទំនួល​ខុស​ត្រូវ​ខ្លួន​ឯង។

ភាព​លំបាក​គ្រាន់​តែ​ជា​ជំហាន​មួយ​របស់​ពួក​គេ​ប៉ុណ្ណោះ​ឯង។ ពេលវេលា​នៃ​ការ​កើប​ទ្រព្យ​ធំ ទទួល​បាន​ប្រាក់​ល្មម​នឹង​ទិញ​រថយន្ត ទិញ​ផ្ទះ​ជា​របស់​ខ្លួន​ឯង​គឺ​ចូល​មក​ដល់​ហើយ នៅ​ចន្លោះ​ពាក់កណ្តាលឆ្នាំ ឬអាចចូលដល់ចុងឆ្នាំ ២០២៣ នេះ។ តែ​យ៉ាង​ណា​ត្រូវ​ប្រយ័ត្ន​របស់​ទ្រព្យ​បន្តិច ត្រូវ​មើលថែ​ឲ្យ​បាន​គង់វង្ស​ល្អ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក