អ្នក​កើត​ឆ្នាំ ៣ ស្ពាយ​លុយ​ចូល​ផ្ទះ ឈ្នះ​អស់​ឧបសគ្គ​តូច​ធំ ក្នុង​ពេល ១០ ​ថ្ងៃ​ដើម​ខែមិនា

សូម​អរគុណ​ដល់​ទេវតា​ទ្រព្យ ទេវតា​លាភ​សំណាង ដែល​បាន​កត់​ឈ្មោះ​ម្ចាស់​ឆ្នាំ​ទាំង ៣ ឲ្យ​ជួប​តែ​រឿង​ល្អ នៅ​រយៈពេល ១០ ​ថ្ងៃ​បន្ទាប់ ពោល​ចំ​ថ្ងៃ​ទី ០១ ដល់ ១០ មិនា។ តុះ​បងប្អូន​យើង​ទៅ​មើល​ទាំង​អស់​គ្នា តើ​មាន​ឆ្នាំ​របស់​បងប្អូន​ណា​ខ្លះ៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

1

ជោគជតា​រាសី​ម្ចាស់​ឆ្នាំ​ឆ្លូវ ជា​ឆ្នាំ​ដំបូង ដែល​អាច​ជួប​លាភ​ធំ នៅ​រយៈ​ពេល ១០ ​ថ្ងៃ​ខាង​មុខ។ មាន​ការ​ប្រែប្រួល​វិជ្ជមាន​ច្រើន​ក្នុង​ជីវិត ក៏​អរគុណ​ដល់​ពន្លឺ​ដែល​ទេវតា​ទ្រព្យ​បាន​បំភ្លឺ​ឲ្យ​ដើរ ហើយ​ផុត​អស់​គ្រោះ​ទុក្ខ គ្រោះ​ភ័យ ផ្លាស់​មក​វិញ​តែ​សំណាង​ល្អ​ទាំង​ក្រុម​គ្រួសារ។

មនុស្ស​នេះ​មាន​ចរិត​ស្លូតបូត ចូលចិត្ត​រាប់អាន​មនុស្ស​ស្មោះត្រង់​ដូច​គ្នា ហើយ​រមែង​ប្រើប្រាស់​ពាក្យ​សម្ដីសំដៅ​ល្អ​គួរ​ឲ្យ​គោរព។ ដល់​ពេលវេលា​អ្នក​ទទួល​បាន​លុយ​កាក់​ហូរ​ចូល​មក​ហើយ ភាព​ជោគជ័យ​ក៏​នឹង​រំលេច​មក​ច្រើន​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​មមី - សេះ

2

នៅ​ពេល ១០ ​ថ្ងៃ​នៃ​ដើម​ខែមិនា ផ្កាយ​លើក​យីអ៊ុន​ដ៏​ធំ​មួយ នឹង​ប្រោស​ចូល​មក​ក្នុង​ជីវិត​ម្ចាស់​ឆ្នាំ​សេះ។ ជា​ពេលវេលា​លើក​រាសី​ជា​ទី​គាប់​ចិត្ត ដោយ​ប្រាថ្នា​អ្វី ចង់​បាន​អ្វី ក៏​រមែង​នឹង​សម្រេច​ដូច​បំណង ដូច្នេះ​ចូរ​ត្រៀម​ខ្លួន​ទទួល​យក​រឿងរ៉ាវ​ល្អៗ​ទៅ។

មនុស្ស​រហ័សរហួន​ដូច​ជា​ម្ចាស់​ឆ្នាំ​មមី សក្ដិសម​នឹង​ដល់​ពេលវេលា​ទទួល​បាន​វា​ហើយ ក៏​គួបផ្សំ​នឹង​មនុស្ស​នេះ ធ្វើ​អ្វី​ពោរពេញ​ដោយ​ចរិត​សុទិដ្ឋិនិយម និង​ច្រើន​សម្លឹង​បោះជំហាន​ទៅ​មុខ​ជានិច្ច។ របរ​រកស៊ី ការងារ​នានា​របស់​អ្នក នឹង​មាន​ការ​រីកចម្រើន កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​រយៈ​ពេល ១០ ​ថ្ងៃ​ពេញ ចាំ​តែ​មើល​ចុះ។

អ្នក​កើត​ឆ្នាំ​ឆ្កែ - ច

3

ហោរាសាស្ត្រ​ក៏​ចង្អុល​ឆ្នាំ​ច ជា​ឆ្នាំ​ត្រៀម​ទទួល​លាភ​សំណាង​ធំ នៅ ១០ ​ថ្ងៃ​ខាង​មុខ​ដូច​គ្នា។ ពួក​គេ​តាម​ពិត​ទៅ ហាក់​ដូច​ទទួល​បាន​ប្រផ្នូល​ល្អៗ​ជា​បណ្តើរៗ​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ទាំង​នេះ​ជា​សញ្ញា ត្រៀម​ជួប​រឿង​ល្អ នៅ​ខែ​ក្រោយ។

មនុស្ស​នេះ ​ប្រើ​អារម្មណ៍​ខ្ពស់​ណាស់ ដាក់​មនោសញ្ចេតនា ដាក់​បេះដូង​ទៅ​លើ​គ្រប់​កិច្ច​ការងារ​ទាំង​ឡាយ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ពេញចិត្ត​ពី​ថ្នាក់​លើ ពី​អតិថិជន នាំ​ឲ្យ​គេ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ទទួល​បាន​ផល​សម្រេច​ធំ​ជាង​មនុស្ស​ដទៃ​ឯ​ទៀត។ ឧបសគ្គ​ទាំង​ឡាយ​នឹង​ត្រូវ​រសាត់​បាត់​អស់​ទៅ ហើយ​ប៉ះប៉ូវ​មក​វិញ តែ​ចំណូល​គុណ​ទ្វេ​ដល់​ជីវិត​ម្ចាស់​ឆ្នាំ​ច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក