លើកទឹកចិត្តខ្លួនឯង! រើសសន្លឹកបៀរមួយ ដើម្បីទម្លាយពីចំណុចខ្លាំង ដែលធម្មជាតិផ្តល់ឲ្យអ្នក

តាមរយៈសន្លឹកបៀរទាំង ៣ ដូចបង្ហាញក្នុងរូប ចូរអ្នកធ្វើការជ្រើសរើសយកមួយ ហើយយើងនឹងបង្ហាញនូវចម្លើយ ពាក់ព័ន្ធនឹងចំណុចខ្លាំងពីធម្មជាតិរបស់អ្នក ដែលអាចត្រួសត្រាយនាំឲ្យអ្នកឆ្ពោះទៅរកវិថីជោគជ័យក្នុងជីវិត៖

សន្លឹកបៀរទី ១

1

អ្នកជាមនុស្សដែលស្មោះត្រង់ និងចេះយកអាសាមនុស្សជុំវិញខ្លួន។ អ្នកច្រើនចូលចិត្តចែករំលែកតែរឿងសប្បាយទៅកាន់មនុស្សដែលអ្នកស្និទ្ធបំផុត ហើយអ្នកមិនសូវចេះបង្ហាញទុក្ខសោកមុខមនុស្សទូទៅឡើយ ពោលគឺតែងតែមានស្នាមញញឹម ទោះពីក្រោយនោះមានរឿងអ្វីក៏ដោយ។

មូលហេតុនេះ ទើបថ្នាក់លើ ទើបអ្នកមានឋានៈខ្ពស់ជាងខ្លួន ចូលចិត្តរាប់អានអ្នក ព្រោះពួកគាត់មិនចូលចិត្តបែបមនុស្សពូកែ Drama ឬតែងតែបង្ហាញទុក្ខសោកច្រើនពេកទេ ពោលចង់បានមនុស្សមានការតស៊ូខ្ពស់ដូចជាអ្នកនោះឯង។

សន្លឹកបៀរទី ២

2

អ្នកជាមនុស្សដែលឲ្យតម្លៃទៅលើមិត្តភាពជាធំ អ្នកពេញចិត្តក្នុងការជួយគេ ជួយស្រោចស្រង់គេនៅពេលជួបការលំបាក ហើយក៏រំពឹងថាពួកគេនឹងជួយអ្នកវិញនៅថ្ងៃណាមួយ។ អ្នកយល់ថា ជីវិតមនុស្សយើងមិនស្ថិតស្ថេរនោះទេ មានឡើងមានចុះ អ្នកជួយគេថ្ងៃនេះ ទោះមិនបានអ្វី ក៏អាចឲ្យគេចងចាំនូវអំពើល្អរបស់អ្នកទៅថ្ងៃក្រោយបានដែរ។

មុននិងក្រោយ អ្នកនឹងទទួលបានអំណោយធំមួយ ពីផលនៃអំពើល្អ ដែលអ្នកបានសាង ទោះអ្នកគេចមិនទទួលយកថ្ងៃនេះ ក៏នៅថ្ងៃណាមួយ ដែលជាតម្រូវការ វាសុខៗនឹងរំលេចមកចំពោះមុខអ្នកជាក់ជាមិនខាន។

សន្លឹកបៀរទី ៣

3

អ្នកជាគំរូល្អម្នាក់សម្រាប់មនុស្សទាំងឡាយ ក៏អរគុណនូវសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់អ្នកកន្លងមក។ អ្នកបានលុតដំខ្លួនឲ្យក្លាយជាមនុស្សដែលគេគោរពរាប់អាន ជាមនុស្សដែលបង្ហាញពីការអនុវត្តល្អ ដែលគេគួរតែយកគំរូតាម។ អ្នកធ្វើអ្វី គិតអ្វីគឺល្អិតល្អន់ ហើយមិនចេះតែប្រលូកក្នុងអាជីវកម្មណាដែលមិនច្បាស់លាស់នោះឡើយ។

អ្នកធ្វើអ្វី ដោយមានការវិភាគ មើលផ្លូវក្រោយបម្រុងទុកយ៉ាងល្អិតល្អន់ មិនចេះតែប្រលូកដល់អស់ពីខ្លួននោះទេ។ ហេតុផលនេះ ទើបមនុស្សជាច្រើនមានការជឿជាក់ និងតែងចាប់អារម្មណ៍ចង់ធ្វើអ្វីរួមគ្នានឹងអ្នក ទោះជារឿងតូចធំក៏ដោយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក