ម្ចាស់ស្រីឆ្នាំទាំង ៤ លំបាក​ក៏​លំបាក​មិន​យូរ ដូចមានព្រះចាំ​ជួយ សុខៗផុត​អស់​ព្រួយ​ភ័យ

អ្នក​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម និយាយ​តែ​ចំពោះ​មនុស្ស​ស្រី ចាំ​សង្កេត​មើល​ចុះ ពួក​នាង​លំបាក​មិន​យូរ​ទេ សុខៗ​ក៏​ដូច​មាន​វិញ្ញាណ​ល្អ មាន​អ្វី​ម្យ៉ាង​មក​រំដោះ​ផុត​ពី​ទុក្ខ គ្រោះ​ភ័យ​ទាំង​ឡាយ ឲ្យ​ក្លាយ​ទៅ​ជា​សំណាង​ល្អ​វិញ៖

ស្រ្តី​កើត​ឆ្នាំ​ជូត – កណ្តុរ

2055_1a

ងាយ​នឹង​ត្រូវ​បាន​គេ​បោកប្រាស់ ឬ​ជំពាក់​នេះ​ជំពាក់នោះ​ឥត​ល្ហែរ តែ​នាង​តែង​មាន​ការ​លើកលែង អធ្យាស្រ័យ ហើយ​គុណបុណ្យ​របស់​នាង ក៏​ដូច​ជា​កម្ម​ដែល​ជន​ដទៃ​បាន​សាង មិន​យូរ​មិន​ឆាប់​ក៏​គង់​តែ​បង្វែរ​ត្រលប់​មក។

ជួប​ទុក្ខ​លំបាក ជួប​បញ្ហា​ធ្ងន់​កម្រិត​ណា ក៏​គង់​តែ​អាច​ដោះស្រាយ​ចេញ ដោយ​តែង​តែ​មាន​គេ​មក​ជួយ​ជា​រឿយៗ ជំនួយ​កើត​ដោយ​ចៃដន្យ ឬ​សុខៗ​មាន​គេ​មក​ផ្តល់​នេះ ផ្តល់​នោះ ដែល​វា​ពេល​ខ្លះ ពិត​ជា​ចូលរួម​ចំណែក​ជួយ​ម្ចាស់​ឆ្នាំ​ជូត​បាន​ច្រើន​ណាស់។

សឹងតែថា មិនចង់ជឿ ព្រោះពេលជួបទុក្ខ លំបាកតែមួយឆាវ ក៏កើតសុខចូលមកបាំងជិត ទាំងដែលយើងខ្លួនឯង ក៏មិនគិតរកឃើញផ្លូវដោះស្រាយចេញ។ ទាំងនេះហើយ គេហៅថា សំណាង គេហៅថា គុណបុណ្យពីអតីតជាតិ ឬទង្វើល្អដែលអ្នកធ្លាប់បានសាងនោះឯង។

ស្រ្តី​កើត​ឆ្នាំ​ឆ្លូវ – គោ

0139_3 Con Giap Nu Duoc Xem La Than Tai Tai The2 2019 09 05 18 34 1517321

ស្រ្តី​កើត​ឆ្នាំ​ឆ្លូវ មាន​ចរិត​ស្លូតបូត ឧស្សាហ៍​ព្យាយាម ស្មោះត្រង់ និង​មាន​ចិត្ត​សប្បុរស​ណាស់។ នាង​តែងតែ​ចូលចិត្ត​តវ៉ា ឬ​ចូលរួម​ជួយ ប្រសិន​ឃើញ​អ្នក​ទន់ខ្សោយ​ណា​ត្រូវ​គេ​មាក់ងាយ ឬ​ជិះជាន់​ផ្លូវ​ចិត្ត។

អំពើ​ល្អ​ទាំង​នេះ ក៏​ជា​ចំណែក​មួយ​ដែរ ជួយ​កែប្រែ​ឲ្យ​ម្ចាស់​ឆ្នាំ​ឆ្លូវ តែង​ជួប​ទេវតា​ចាំ​ជួយ​ស្រោចស្រង់ ឲ្យ​ចេញ​ពី​រណ្តៅ​លិចលង់ ឡើង​មក​ទី​ខ្ពស់ ឈរ​ផុត​អស់មារ​ សត្រូវ​ទាំង​ឡាយ។ ជា​ទូទៅ​នាង​តែង​ជា​បុគ្គល​គំរូ ដែល​ល្អ​ទាំងក្នុង​អាជីព​ការងារ ការ​រកស៊ី រួម​ទាំង​ការ​មើលថែ​ផ្ទះ​សម្បែង។

នាងចេះបែងចែកអារម្មណ៍បានល្អណាស់ មិនឲ្យលាយឡំច្របូកច្របល់ ស្មុគស្មាញផ្លូវចិត្តខ្លាំងឡើយ រួចបើជាមួយអ្នកដទៃផង គឺមិនងាយបើកចំហរឲ្យនរណាដឹងពីអារម្មណ៍លាក់ទុកខាងក្នុងរបស់នាង។ មនុស្សស្រីនេះ អាចពិបាកបន្តិច ត្រង់ពេលខ្លះ រឹងមាំពេក ពិបាកនឹងរកដៃគូផ្គាប់និស្ស័យក្នុងជីវិត។

ស្រ្តី​កើត​ឆ្នាំ​រោង – នាគ

Nguoi Tuoi Thin_0

ជា​មនុស្ស​រឹងមាំ ក្លាហាន តាំង​ពី​ថ្ងៃ​ចាប់កំណើត ដោយ​រាល់​ការ​សម្រេច​ចិត្ត​អ្វី​មួយ តែង​មាន​រៀបចំ​ផែនការណ៍​ច្បាស់លាស់ គិត​យ៉ាង​ល្អិតល្អន់ ទុក​ផ្លូវ​ក្រោយ​ឲ្យ​ខ្លួន​ឯង​ដើរ ពោល​មិន​ងាយ​ដើរ​ខុស​ផ្លូវ​ឡើយ។

ពេល​ជួប​ប្រទះ​បញ្ហា ក៏​ប្រទះ​មិន​យូរ ក្រៅ​តែ​ពី​នៅ​មិន​ស្ងៀម ព្យាយាម​ជួយ​ខ្លួន​ឯង​ចេញ​ពី​ការ​លំបាក ក៏​ស្រាប់​តែ​ដូច​មាន​វិញ្ញាណ​ល្អ​រំលេច​ចេញ​មក ហើយ​ជួយ​បណ្តុះ​គំនិត បណ្តុះ​ឲ្យ​ឃើញ​ដំណោះស្រាយ ស្រាយ​ផុត​អស់​ទុក្ខសោក ដែលបាន​កើត​ក្នុង​ជីវិត ខិតជិត​មក​វិញ តែ​ក្តីសុខ ស្នាម​ញញឹម​ទាំង​ចំពោះ​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​ដែល​នៅ​ក្បែរ​កាយ។

ភាពសម្បូរសប្បាយតែងរំលេចច្រើនជាងទុក្ខ ក៏អរគុណនូវព្រះសំណាង តែងសាងភាពមានបាន ចាំក្បែរជួយគាំទ្រជានិច្ច។ ធ្មេចបើករវល់តែនឹងរឿងលុយកាក់ តែមិនរវល់ជំពាក់ជំពិន ផ្ទុយទៅវិញ គឺរវល់នឹងរាប់ប្រាក់ចំណេញទុកក្នុងហោប៉ៅខ្លួនឯង។

ស្រ្តី​កើត​ឆ្នាំ​រកា - មាន់

Tu Vi Tuoi Dau 2022 Mot Nam Binh On Nhung Chu Y Hoa Song Nuoc Tuoi Dau 1643880403 350 Width800height576

នាង​តែង​ដើរ​ផ្លូវ​វាង តែ​ដើរ​ដោយ​ភាព​ឈ្លាសវៃ មិន​ងាយ​ឲ្យ​ភ្លាត់ស្នៀត​ដោយ​ការ​ចាប់​កំហុស​ពី​ជន​ណា​ម្នាក់​ឡើយ។ អំពើ​នេះ មិន​បាន​ធ្វើ​បាប ឬ​កេង​លើ​នរណា​ម្នាក់​ទេ ផ្ទុយ​ទៅ​វិញ រាប់​ថា​នាង​ឈ្លាសវៃ មាន​ចំណុច​លេចធ្លោ​ជាង​មនុស្ស​ជុំវិញ​ខ្លួន អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​ធ្វើ​មិន​បាន ចាំ​តែ​មើល​ចុះ រមែង​ស្រ្តី​កើត​ឆ្នាំ​រកា ធ្វើ​បាន​ទាំង​អស់។

មនុស្ស​នេះ ជោគជ័យ ឬ​បរាជ័យ​គឺ​នៅ​ជិត​បង្កើយ មាន​ន័យ​ថា គ្រប់​ជំហាន​ដែល​ដើរ គឺ​បាន​ដឹង​មុន​រួច​អស់ កម្រ​ទស្សន៍ទាយ​ខុស​ណាស់ ពី​ជោគវាសនា​របស់​ខ្លួន​ឯង។ បើ​ដួល​ក៏​ងើប​ដោយ​ខ្លួន​ឯង ហើយ​បើ​ជួប​បញ្ហា​ខ្លាំង​ដល់​បាក់​ទឹកចិត្ត ក៏​ខូច​ចិត្ត​មិន​យូរ សម្ងំ​តែ​មួយ​ភ្លែត ក៏​ដូច​មាន​អ្វី​មក​ប្រាប់​ឲ្យ​ក្រោក​ឡើង​វិញ ហើយ​ដើរ​ទៅ​មុខ​ទៀត ដោយ​ភាព​ជោគជ័យ​ខ្លាំង​ជាង​មុន​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក