ម្ចាស់​ស្រី​ឆ្នាំ ៤ គីឡូ​ឡើង​ស្រឺតៗ លាភ​ងើប​លុយ​ចូល​ឥត​ខ្វះ ចាស់​ទៅ​ច្រើន​តែ​សំណាង

មនុស្ស​ស្រី​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម មុខ​ពេញ គីឡូ​ឡើង​ធ្ងន់ ដង​ខ្លួន​មិន​ស្វែល​ដូច​គេ​ពិត​មែន តែ​អែម​ត្រង់​លាភ​សំណាង អនាគត​ទៅ​គឺ​អាច​មាន​បាន​រស់​ស្រួល ហើយ​លាភ​ក៏​ងើប​ស្រឺតៗ ទៅ​តាម​គីឡូ​ផង​ដែរ៖

ស្រ្តី​កើត​ឆ្នាំ​រោង – នាគ

1

ម្ចាស់​ស្រី​ឆ្នាំ​នាគ បើ​ស្គម​ពេក​មិន​ល្អ​ទេ បើ​ធាត់​បន្តិច​ទើប​ស្អាត ហើយ​ថែម​ទាំង​បាន​អំណាច​ថាមពល​មក​កាន់​ក្នុង​រាងកាយ​ទៀត​ផង។ ចំណាំ​មើល​ពួក​គេ​ច្រើន​មាន​ភាព​រួសរាយ ហើយ​ពរជ័យ​នេះ មិន​សម្រាប់​តែ​ខ្លួន​ឯង បើ​មាន​ស្វាមី​ក៏​ល្អ​រួម​ទាំង​ក្រុម​គ្រួសារ។

ក្រោយ​ពី​ទទួល​បាន​ជីវិត​គូ ម្ចាស់​ឆ្នាំ​រោង នឹង​អាច​កាន់​តែ​ឡើង​ទម្ងន់​បន្ថែម​ទៀត តែ​សុភមង្គល​ក៏​រីក​ទៅ​តាម​នោះ ហើយ​ភាព​ពេញ​លក្ខណៈ​មិន​ថា​ផ្នែក​ទ្រព្យ ផ្នែក​ក្តី​សុខ ក៏​នឹង​រំលេច​ឡើង​ដូច​គ្នា។ សម្រាប់​កូន​ដំបូង ជា​ពេលវេលា​មាន​សុខសិរី​បំផុត​ក្នុង​ក្រុម​គ្រួសារ​ម្ចាស់​ស្រី​ឆ្នាំ​ខាង​លើ។

ស្រ្តី​កើត​ឆ្នាំ​កុរ – ជ្រូក

2

ដ្បិត​តែ​ខ្ជិល​បន្តិច​ក្នុង​ការ​ហាត់ប្រាណ មិន​ចូលចិត្ត​លេង​កីឡា មិន​ចូលចិត្ត​សកម្មភាព​ដែល​ហត់នឿយ​ខ្លាំង តែ​ម្ចាស់​ស្រី​ឆ្នាំ​កុរ ហាក់​ដូច​មាន​គេ​ចាំ​ជួយ ចាំ​ជ្រោមជ្រែង​ឲ្យ​ជីវិត​រស់ស្រួល​តាំង​ពី​កំណើត​រៀង​មក។

លុះ​ដល់​អាយុ​ ២០ ក្រាស់​បន្តិច​ក៏​ជួប​គូ​គាប់​និស្ស័យ មាន​ការងារ​ឋានៈ​មុខមាត់​ខ្ពស់​ក្នុង​សង្គម ក៏​ទទួល​បាន​ការ​កោតសរសើរ និង​គោរព​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។ ហៅ​អ្វី​បាន​ហ្នឹង រំពឹង​អ្វី​ចេញ​ផល​នោះ ទាំង​នេះ​ហើយ​ជា​លាភ​ពី​កំណើត​ដល់​ម្ចាស់​ស្រី​ឆ្នាំ​កុរ។

ស្រ្តី​កើត​ឆ្នាំ​ឆ្លូវ – គោ

3

នាង​តែងតែ​ទទួល​បាន​ភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​ជីវិត ទាំង​មុន​ពេល​រៀបការ​ទៅ​ទៀត ហើយ​ជីវិត​ដំណាក់​កាល​បន្ទាប់ នាង​តែង​មាន​ការ​គិត ទ្រព្យ​ជា​របស់​ក្រៅ​ខ្លួន រី​ឯ​សុភមង្គល​ពិត​ប្រាកដ គឺ​នៅ​ខាង​ក្នុង គឺ​ជា​ពេលវេលា​ល្អ​ជាមួយ​ស្វាមី​និង​កូនៗ។

ទម្ងន់​របស់​ម្ចាស់​ឆ្នាំ​ឆ្លូវ​ក៏​ឡើង​បន្តិច​ម្តង តែ​ក្តីសុខ​ការ​សប្បាយ​រីករាយ​ក៏​មាន​ឥត​ឈប់​ផង​ដែរ ហើយ​រមែង​នាំ​សំណាង​ដល់​កូន​ចៅ ដូច្នេះ​កុំ​បារម្ភ​ពី​រូបរាង​ពេក​អី។ ឡើង​ទម្ងន់​បន្តិច​ទើប​សំណាង ហើយ​រូបរាង​ក៏​ស្អាត​ជា​របៀប​អ្នក​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

4

ច្រើន​តែ​កើត​មក​មាន​ទ្រព្យ​សម្បត្តិ​ពី​កំណើត ហើយ​ក៏​តែង​បរិច្ចាគ​ទ្រព្យ​នោះ​ទៅ​ជន​ដទៃ នេះ​ជា​ចិត្ត​សប្បុរស​ដែល​មាន គ្មាន​នរណា​ណែនាំ​ ប្រដៅ​ឡើយ។ ជាង​នេះ ក៏​នាង​តែង​រក្សា​ចិត្ត​គំនិត​ជួយ​អ្នក​ដទៃ មិន​រើសអើង​ឫ​មាក់​ងាយ​នរណា​នោះ​ទេ។

ទម្ងន់​ម្ចាស់​ស្រី​ឆ្នាំ​ម្សាញ់ ក៏​មិន​ចាញ់​ឆ្នាំ​ទាំង ៣ ផ្សេង​ទៀត​ដែរ ពោល​តែង​ឡើ​ជា​រឿយៗ រី​ឯ​ចំណូល​ពេល​ខ្លះ​ក៏​ចូល​ដោយ​មិន​ដឹង​ខ្លួន ហាក់​ដូច​សំណាង​ប្រទាន​ពី​ខាង​លើ។ បើ​រក្សា​ជំហរ​ខិតខំ នោះ​គោលដៅ​ធំ​ក្នុង​ជីវិត​នឹង​ងាយ​សម្រេច ហើយ​ក្លាយ​ជា​អ្នក​មាន ចាស់​ទៅ​រស់​ស្រួល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក