តារាចម្រៀងប្រចាំផលិតកម្ម TOP Music សួង សុវណ្ណផារ៉ាប តស៊ូធ្វើការផង ច្រៀងផង និង​ រៀនផងរហូតប្រឡងជាប់បញ្ចប់បរិញ្ញាប័ត្របានយ៉ាងជោគជ័យ នៃជំនាញភាសារបរទេស (មានវីឌីអូ)

ដោយមួយរយៈនេះសង្កេតឃើញថាតារាចម្រៀងវ័យក្មេង សួង សុវណ្ណផារ៉ាប មានការមមាញឹកជាខ្លាំងក្នុងវិស័យសិល្បៈ ក្នុងការច្រៀងតាមកម្មវិធីតូចធំ និង ការថតចម្រៀង ក៏ដូចជា MV ជាច្រើនបន្តបន្ទាប់ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះលោកទើបនិងចេញបទចម្រៀងភ្ជុំមួយបទដែលមានចំណងជើងថា អន្សមបងខ្លី ដែលជាការនិពន្ធទំនុកច្រៀងថ្មីដោយលោកខ្លួនឯងផ្ទាល់ផងដែរ។

55

99

អ្វីដែលរឹតតែពិសេសទៅទៀតនោះបទនេះចេញភ្លាមក៏សង្កេតឃើញថាមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសនៅក្នុង Tiktok មានគេចូលលេងបទនេះយ៉ាងច្រើន និង មានការវែកញែកជាខ្លាំងអំពីអត្ថន័យបទមួយនេះ  មិនតែប៉ុណ្ណោះលោកក៏មាន Poster បទភ្ជុំមួយបទទៀតដែលមានចំណងជើងថា យាយក្មេកដែលខ្ញុំប្រាថ្នា ដែលខាងផលិតកម្មបញ្ចាក់ថានិងចេញក្នុងពេលឆាប់ៗនេះដូចគ្នា។

1

2

3

4

5

ក្នុងពេលថ្មីៗនេះយើងសង្កេតឃើញថាលោកក៏បានចូលរួមថតសម្ដែងជាតួឯកប្រុសក្នុងបទកញ្ញា រតនៈ ពិសី និង សម្ដែងជាមួយតារាសម្ដែងជើងចាស់គឺលោក ប៉ែន ចំរ៉ុង ផងដែរ

7

77

6

4

5

បើទោះបីជារវល់ជាមួយការងារសិល្បៈបែបនេះក៏ដោយ ក៏លោកតស៊ូរៀនរហូតបញ្ចប់បរិញ្ញាប័ត្រ ដោយកាលពីថ្ងៃ 15/09/2022 លោកបានបង្ហោះសារមួយលើគេហទំព័រ Facebook លោកថា “ Finally I did it, congratulations to me for passed the graduation exam🥰 this good new should be inform to my mom first, thank so much mom for everything 💙🙏 ហើយក៏មានអ្នកគាំទ្រជាច្រើនសម្ដែងការអបអរចំពោះលោកផងដែរ

123

1245

សូមទស្សនាវីឌីអូខាងក្រោម៖

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក