មិននឹកស្មានថា តៅហ៊ូមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពបែបនេះសោះ

តៅហ៊ូជាប្រភពប្រូតេអ៊ីនដែលបានមកពីសណ្ដែកមានជាតិ fermented ដែលជាប្រភេទគ្រាប់ធញ្ញជាតិ។ វាត្រូវបានបង្កើតឡើងដោយទឹកសណ្តែកសៀងច្របាច់រួចយកទៅច្រុះ បន្ទាប់មកគេយកាទៅសង្កត់ ដែលដំណើរការទាំងនេះស្រដៀងគ្នាទៅនឹងការផលិតឈីសពីទឹកដោះគោកាលពីបុរាណផងដែរ។

1

តៅហ៊ូ ត្រូវបានគេស្គាល់ផងដែរថាជាកាកសណ្តែក មានដើមកំណើតប្រហែល 2,000 ឆ្នាំមុននៅក្នុងប្រទេសចិន។ ខណៈពេលដែលតៅហ៊ូត្រូវបានគេចាត់ទុកវាជាផ្នែកសំខាន់នៃរបបអាហារបែបប្រពៃណីអាស៊ីអស់ជាច្រើនសតវត្សមកហើយ។

តោះមកស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍របស់តៅហ៊ូ!

2

+អត្ថប្រយោជន៍សុខភាពរបស់តៅហ៊ូ

មានការយល់ខុសជាច្រើនដែលថា ការទទួលទានផលិតផលសណ្តែកសៀង រួមទាំងតៅហ៊ូ អាចបង្កើនហានិភ័យនៃជំងឺមហារីក ប៉ុន្តែការសិក្សាបង្ហាញថា សណ្តែកសៀងមិនបង្កើនហានិភ័យនៃជំងឺមហារីកនោះទេ ហើយផ្ទុយទៅវិញការទទួលទានតៅហ៊ូ និងផលិតផលសណ្តែកសៀងផ្សេងទៀត អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព រួមទាំងជំនួយដល់សុខភាពបេះដូងថែមទៀតផង។

3

មិនត្រឹមតែប៉ុណ្ណោះអ្នកសិក្សាចំណីអាហារបាននិយាយថា តៅហ៊ូគឺជាជម្រើសដ៏ល្អសម្រាប់សុខភាពព្រោះវាជាអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងកាឡូរីទាបសម្រាប់អ្នកដែលព្យាយាមសម្រកទម្ងន់។ ហើយជាទូទៅ តៅហ៊ូផ្តល់នូវប្រូតេអ៊ីនជាមួយនឹងកាឡូរីតិចជាងប្រភពសាច់ក្រហមទៅទៀត។ ម្យ៉ាងទៀត តៅហ៊ូគឺគ្មានកូលេស្តេរ៉ុល និងមានជាតិខ្លាញ់ឆ្អែតទាប ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺបេះដូង និងជំងឺជាច្រើនរួមទាំមានដូចជា៖ ជំងឺសរសៃឈាមបេះដូង មហារីក និងជំងឺទឹកនោមផ្អែម។

4

ក្រៅពីនេះតៅហ៊ូក៏មានអត្ថប្រយោជន៍អាហារូបត្ថម្ភផ្សេងទៀតផងដែរ ព្រោះវាក៏មានផ្ទុកនូវជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ដែលជួយឱ្យឆ្អឹងរឹងមាំ និងរក្សាដង់ស៊ីតេសារធាតុរ៉ែរបស់ឆ្អឹងនៅពេលដែលមនុស្សយើងមានវ័យកាន់តែចាស់៕

5

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖បរទេស