សន្និសីទកាសែត អំពីការបើកកម្មវិធី “ពានរង្វាន់បាល់បោះ TNAOT ៣x៣”

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រ និងចូលរួមពីសំណាក់អ្នកស្រលាញ់កីឡាបាល់បោះគ្រប់មជ្ឈដ្ឋាន  សារព័ត៌មានត្នោតបានរៀបចំសន្និសីទកាសែតមួយនៅសណ្ឋាគារ Oakwood បឹងកក់ រាជាធានីភ្នំពេញ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២២នេះ ក្នុងគោលបំណង ចាប់ពូលបែងចែកក្រុមទៅតាមប្រភេទវិញ្ញាសាទាំង៤ប្រភេទ និងផ្សព្វផ្សាយព័ត៌មានស្តីពីការប្រកួតនេះអោយកាន់តែទូលំទូលាយថែមទៀត ដល់អ្នកសារព័ត៌មាន និងដៃគូពាក់ព័ន្ធជាច្រើន។

ការប្រកួត “ពានរង្វាន់បាល់បោះ TNAOT ៣x៣” ប្រព្រឹត្តឡើងក្នុងគោលបំណងជំរុញស្មារតី លើកកម្ពស់កីឡាបាល់បោះ និង ត្រៀមខ្លួនក្នុងការឆ្ពោះទៅកាន់ព្រឹត្តិការណ៍​​ស៊ីហ្គេម ២០២៣​ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះផងដែរក្នុងប្រភេទវិញ្ញាសាបាល់បោះ៣x៣នេះ។

Screen Shot 2022 10 21 At 7.02.55 PM

ផ្តើមចេញពីការថ្លែងសុន្ទរកថាដំបូងរបស់ លោកតាំង ពីងជាំង TONY អគ្គនាយកគ្រប់គ្រងទូទៅនៃសារព័ត៌មានត្នោត លោកបានលើកឡើងថា ការប្រកួតនេះ គឺដើម្បីលើកកម្ពស់ស្មារតីកីឡា និងលើកទឹកចិត្តយុវជនទាំងអស់លេងកីឡាដើម្បីសុខភាពល្អ មិនថាឈ្នះ ឬចាញ់ វាគ្រាន់តែជាផ្នែកមួយនៃការប្រកួតប៉ុណ្ណោះ ហើយលោករំពឹងថាកីឡាករគ្រប់រូបគួរតែខិតខំឱ្យអស់ពីសមត្ថភាព និងបន្សល់ទុកនូវអ្វីដែលល្អបំផុតសម្រាប់ទាំងអស់គ្នា។

Screen Shot 2022 10 21 At 7.03.05 PM

ចំនែក លោក Austin អគ្គលេខាធិការនៃសហព័ន្ធបាល់បោះកម្ពុជា បានចាត់ទុកកីឡាបាល់បោះជាប្រភេទកីឡាដែលគេចូលចិត្តលេងបំផុតមួយ ដោយសារវាមានភាពសាមញ្ញ និងសប្បាយក្នុងការលេង។ ជាងនេះទៅទៀត កីឡាបាល់បោះនេះ ត្រូវបានគេដាក់បញ្ចូលជាផ្លូវការក្នុងការប្រកួតកីឡាអូឡាំពិក តាំងពីឆ្នាំ ២០១០ មកម្លេះ។

Screen Shot 2022 10 21 At 7.03.15 PM

ថ្លែងចេញពីសន្និសីទនេះដែរ ឯកឧត្តម ផុស សុវណ្ណ  អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ បានផ្តល់អនុសាសន៍ និងជំរុញឲ្យកីឡាករប្រឹងប្រែងប្រកួតដើម្បីដណ្តើមមេដាយឲ្យក្រុមរបស់ខ្លួន​។ បន្ថែមលើនេះ​ ឯកឧត្តមក៏បានរំលឹកថា ការលេងកីឡាមួយចំនែកគឺដើម្បីសុខភាពទាំងអស់គ្នា មួយចំនែកទៀតយើងលេងកីឡាដើម្បីកិត្តិយសជាតិរបស់យើង ហើយជាងនេះទៀត យើងចង់ទាក់ទាញភ្ញៀវទេសចរណ៍តាមការកីឡានេះផងដែរ។

Screen Shot 2022 10 21 At 7.03.26 PM

ឯកឧត្តម ឈី សម្បត្តិ ជាសមាជិកក្រុមអ្នកប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានសហព័ន្ធបាល់បោះកម្ពុជា​ បានបង្ហាញគោលជំហរគាំទ្រទាំងស្រុង និងបញ្ចាក់ថា ការបើកកម្មវិធី “ពានរង្វាន់បាល់បោះ TNAOT ៣x៣" នាពេលនេះ គឺជាការផ្សព្វផ្សាយដល់អ្នកលេងកីឡា អ្នកស្នេហាកីឡាបាល់បោះ និងសាធារណជនបានជ្រាបអំពីការប្រកួត ចូលរួម ទស្សនា គាំទ្រលើកទឹកចិត្ត និងចូលរួមក្នុងការអភិវឌ្ឍកីឡាបាល់បោះ ព្រមទាំងចូលរួមលេងកីឡាបាល់បោះ ដើម្បី សុខភាព និងសុខុមាលភាព រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។ លោកក៏បានថ្លែងអំណរគុណចំពោះសារព័ត៌មានត្នោត ដែលជាអ្នកឧបត្ថម្ភធំសម្រាប់ការប្រកួត “ពានរង្វាន់បាល់បោះTNAOT៣x៣” នៅឆ្នាំ២០២២ និងក្រុមហ៊ុនសហការឧបត្ថម្ភទាំងឡាយ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាបាល់បោះនៅព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះប្រារព្ធឡើងក្រោមកិច្ចសហការ ផ្នែកបច្ចេកទេសពីសហព័ន្ធកីឡាបាល់បោះកម្ពុជា (CBF) និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និងកីឡា។ ទន្ទឹមនេះដែរ ក៏មានការចូលរួមគាំទ្រពីបណ្តាក្រុមហ៊ុនធំៗ ក្នុងការចូលរួមឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តិការប្រកួតនេះអោយប្រព្រឹត្តឡើងផងដែរ។ ក្នុងនោះមានដូចជា មន្ទីរពហុព្យាបាល ហុង អិន, ក្រុមហ៊ុន Lanton Cloud ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ឡានម៉ីអ៊ែរឡាញ ,ក្រុមហ៊ុនដឹកជញ្ជូនអាហារ GoodToGo, សណ្ឋាគារផ្កាយ៥ Oakwood Premier Phnom Penh  , ក្រុមហ៊ុនរៀបចំកម្មវិធី Miss Ann , មន្ទីរព្យាបាលភ្នែកហូសេង , ក្លឹបហាត់ប្រាណ ណូបែល  និងភោជនីយដ្ឋានអាហារជប៉ុន ធានអ៊ី។

Screen Shot 2022 10 21 At 7.03.39 PM

ជាលទ្ធផលនៃការចាប់ពូលបែងចែកក្រុមទៅតាមប្រភេទវិញ្ញាសាទាំង៤  ក្រុមនីមួយៗ ​ត្រូវ​បាន​បែង​ចែក​ទៅក្នុង ​៤​ពូល A, B, C, D ហើយក្រុមទំាង៤ ក្នុងប្រភេទវិញ្ញាសានិមួយៗ នឹងត្រូវធ្វើការប្រកួត ៤ជុំ (Group Stage; Quarter; Semi-Final; Final)។

Screen Shot 2022 10 21 At 7.03.51 PM

Screen Shot 2022 10 21 At 7.04.11 PM

Screen Shot 2022 10 21 At 7.04.27 PM

Screen Shot 2022 10 21 At 7.04.34 PM

គួរបញ្ជក់ផងដែរថា ក្រុមខ្លាំងលេខ១ និង លេខ២ នៃគ្រុបនីមួយៗក្នុងពូល នឹងបន្តទៅវគ្គជំរុះ៨ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតវគ្គជម្រុះក្រុមនឹងធ្វើឡើងទាំង៤ ប្រភេទវិញ្ញាសារ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២២ចាប់ពីម៉ោង៨ព្រឹក នៅតារាងបាល់បោះខាងក្រៅនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។ ហើយក្រុម​ឈ្នះ​ទាំង​៤ ​នឹងឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​បន្ត​ការ​ប្រកួត បន្ទាប់មកក្រុម​ឈ្នះ​ទាំង​២​ នឹងប្រកួតគ្នា​ដណ្តើម​ជើងឯក និង​ក្រុម​ជើងឯករង

ចំនែកក្រុមដែល​ចាញ់​ទាំង​ពីរ​ប្រកួត​គ្នា​យក​ចំណាត់​ថ្នាក់​លេខ​៣។ ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៩ តុលា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង៨ព្រឹក ទីតាំងដដែល។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

Telegram: ០៩៦ ៩៨៨ ២៧២៧/ ០៧៧ ២៧៥ ១០៥