ក្នុងចិត្តមានការដឹងគុណ ក្នុងជីវិតនឹងមានសំណាង

មនុស្សរស់នៅក្នុងពិភពលោកនេះ ត្រូវតែរៀនចេះដឹងគុណ កុំយកភាពល្អរបស់គេចាត់ទុកជារឿងគប្បីដែលគេត្រូវធ្វើឱ្យសោះ កុំយកគុណរបស់គេចាត់ទុកជាប្រយោជន៍ឱ្យសោះ មានតែចេះស្តាយស្រណោះភាពល្អរបស់គេ មានតែតបស្នងគុណរបស់គេ ទើបអាចឱ្យខ្លួនឯងមានសំណាង។

ធ្វើជាមនុស្ស ត្រូវមានចិត្តដឹងគុណ រឿងដែលគ្មានគុណធម៌គ្មានសច្ចៈ កុំទៅប្រព្រឹត្ត រឿងដែលឃើញប្រយោជន៍ភ្លេចសច្ចៈ កុំទៅអនុវត្តន៍ រឿងដែលក្បត់ភាពស្មោះត្រង់ភ្លេចគុណគេ កុំទៅធ្វើឱ្យសោះ មានតែមនុស្សដែលមានចិត្តដឹងគុណគេទេ ទើបមិនអាចឱ្យខ្លួនឯងទទួលភាពអាម៉ាស់និងពាក្យជេរប្រទិចពីអ្នកដទៃ និងញុំាងឱ្យអ្នកទទួលបានការគោរពពីអ្នកដទៃ។

០

ធ្វើជាមនុស្ស ដាច់ខាតត្រូវចេះដឹងគុណ ពេលធូធារ កុំភ្លេចអ្នកដែលធ្លាប់កំដរអ្នក ពេលកាន់ទួនាទីធំ កុំភ្លេចមនុស្សដែលធ្លាប់មើលសំខាន់លើអ្នក មានតែប្រើចិត្តដឹងគុណកាន់តែច្រើនទៅឆ្លើយតបនឹងពួកគេទេ ទើបមនុស្សទាំងពួងបន្តគាំទ្រអ្នក ញុំាងឱ្យអ្នកមានបញ្ចេញសមត្ថភាពកាន់តែខ្ពស់។

ធ្វើជាមនុស្ស ដាច់ខាតត្រូវចេះដឹងគុណ មិនថាជាគុណដែលគេធ្លាប់ជួយដល់អ្នក ឬជាគុណរបស់គ្រូដែលបានបណ្តុះបណ្តាលអ្នក ឬក៏ជាគុណដែលមិត្តភ័ក្តិបានកំដរអ្នក អ្នកត្រូវតែចង់ចាំនៅក្នុងចិត្ត ឱ្យតែខិតខំធ្វើរឿងអ្វីដែលគគប្បីនឹងគេ ទើបអ្នកអាចរស់នៅបានសុខសាន្ត។

មានគេនិយាយថា ចិត្តពោរពេញដោយក្តីដឹងគុណ ជីវិតនឹងមានសំណាង រៀនចេះដឹងគុណចំពោះមនុស្សទាំងឡាយដែលល្អចំពោះអ្នក នឹងតបស្នងចំពោះមនុស្សដែលធ្លាប់ជួយដល់អ្នក ទើបអ្នកអាចទទួលបានលាភសំណាងកាន់តែច្រើន។


១

ធ្វើជាមនុស្ស ត្រូវដឹងគុណពីភាពល្អរបស់អ្នកដទៃ មិនថាគេជួយអ្នកម្តងឬច្រើនដងឡើយ អ្នកសុទ្ធតែត្រូវដឹងគុណគេ។ មានតែធ្វើជាមនុស្សដែលមិនរមិឡគុណទេ ទើបអ្នកអាចរាប់អានមនុស្សដែលជួយជ្រោមជ្រែងអ្នកកាន់តែច្រើន នេះគឺជាទ្រព្យសម្បត្តិពេញមួយជីវិតរបស់អ្នក។

ធ្វើជាមនុស្ស ត្រូវចេះតបស្នងសងគុណគេ យ៉ាងណាមនុស្សតែងតែមានទៅមានមក ឱ្យតែបានតបស្នងសងគុណគេហើយ ទើបគេកាន់តែមានអាមរម្មណ៍ល្អចំពោះអ្នក ញុំាងឱ្យអ្នកអាចហៅសំណាងល្អមកក្បែរខ្លួនបាន ព្រមទាំងធ្វើឱ្យវិថីជីវិតរបស់អ្នកកាន់តែធំទូលាយ។

ក្នុងនាមជាមនុស្សម្នាក់ កុំធ្វើរឿងមិនគប្បីចំពោះអ្នកដែលធ្លាប់មានគុណចំពោះអ្នកឱ្យសោះ មានតែចេះដឹងគុណទេ ទើបមានសំណាងល្អជាប់ខ្លួន។

រៀបរៀងដោយ ៖ Mythical bird