ចង់ដឹងពីផ្លូវចិត្តរបស់អ្នក សូមរើសអាហារ១មុខ ក្នុងចំណោមអាហារទាំង៤

ឧបមាថាអ្នកមិនទាន់បានញ៉ាំអីទេ ហើយអ្នកអាចរើសមុខម្ហូបមួយក្នុងចំណោមម្ហូបខាងក្រោមបាន តើម្ហូបមួយណាដែលអ្នកនឹងជ្រើសរើស? ហើយម្ហូបមួយមុខនោះនឹងបង្ហាញពីផ្លូវចិត្តរបស់អ្នកបាន!

1

១.ម្ហូប A

អ្នកប្រយ័ត្នត្រូវគិតឲ្យបានហ្មត់ចត់មុននឹងធ្វើសកម្មភាព។ អ្នកមិនដែលធ្វើការសម្រេចចិត្តតាមអំពើចិត្តទេ តែងតែគិតពីរដង និងមានការបារម្ភជានិច្ច។ ពេលខ្លះ អ្នកមានទំនោរធ្វើឱ្យរឿងស្មុគស្មាញដោយខ្លួនឯងដោយសារតែការយកចិត្តទុកដាក់ខ្លាំងពេក តែអ្នកក៏ពូកែចាត់ចែងការងារយ៉ាងល្អផងដែរ។ អ្នកមិនចូលចិត្តខ្វល់ខ្វាយរឿងលុយកាក់ ជាពិសេសមិនខ្វល់ខ្វាយខ្វល់ពីរឿងអ្នកដទៃនោះទេ។ ជាទូទៅ អ្នកតែងតែចង់បានសន្តិភាព។

2

២.ម្ហូប B

អ្នកមានសមត្ថភាពក្នុងការបង្កើតសុភមង្គលផ្ទាល់ខ្លួន ដោយមិនចាំបាច់ពឹងផ្អែកលើនរណាម្នាក់។ អ្នកយល់ច្បាស់ពីខ្លួនឯង និងសមត្ថភាពរបស់អ្នក។ ជាធម្មតាអ្នករស់នៅដោយរីករាយ អ្នកក៏មានសំណាងណាស់ដែរដែលមានមិត្តភ័ក្តិល្អ និងតែងតែស្រលាញ់អ្នក។ ជីវិតរបស់អ្នកពោរពេញទៅដោយសំណើច និងក្តីស្រលាញ់ ព្រោះអ្នកមិនដែលនៅម្នាក់ឯងទេ តែងតែហ៊ុំព័ទ្ធដោយមនុស្សជាទីស្រលាញ់។

3

៣.ម្ហូប C

បច្ចុប្បន្ននេះ អ្នកពិតជានឿយហត់ណាស់ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយហាក់ដូចជាលែងចង់ធ្វើអ្វីទៀតហើយ។ ដើម្បីទទួលបានស្មារតីរបស់អ្នកឡើងវិញ អ្នកត្រូវទុកការងារ និងការសិក្សាមួយឡែកសិន ដើម្បីសម្រាក និងបញ្ចូលថាមពលឡើងវិញ។ ជីវិតរបស់អ្នកជាទូទៅនឹងមានបញ្ហា និងការមិនពេញចិត្ត មិនត្រឹមតែក្នុងវិស័យស្នេហា គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទងនឹងអាជីព ក៏ដូចជាប្រាក់ខែផងដែរ។ អ្នកតែងតែព្យាយាមអស់ពីសមត្ថភាពសម្រាប់អ្វីគ្រប់យ៉ាង ប៉ុន្តែអ្នកស្ទើរតែមិនទទួលបានអ្វីដែលអ្នកចង់បាននោះឡើយ ហើយនេះជាមូលហេតុដែលអ្នកតែងតែខកចិត្ត។

4

៤.ម្ហូប D

អ្នកជាមនុស្សរឹងប៉ឹង ប៉ុន្តែមានគំនិតរសើបខ្លាំង។ អ្នកនឹងធ្លាក់ទឹកចិត្ត និងសោកស្តាយនៅពេលជួបការលំបាក។ ទោះបីអ្នកឈឺចាប់ ប៉ុន្តែអ្នកមិនដួលនោះទេ អ្នកនឹងព្យាយាមងើបឡើងវិញដោយស្មារតីរឹងមាំ ហើយបន្តតស៊ូជាជាងការបោះបង់។ បន្ទាប់ពីបទពិសោធន៍អាក្រក់ទាំងនោះ អ្នកកាន់តែមានភាពអត់ធ្មត់ និងស្ងប់ស្ងាត់ដើម្បីទប់ទល់នឹងព្យុះជីវិត ហើយអ្នកនឹងមានកម្លាំងផ្លូវចិត្តកាន់តែខ្លាំងដើម្បីបន្តដំណើរទៅកាន់គោលដៅរបស់អ្នក។ ជាការពិតណាស់ អ្នកនឹងមានការបរាជ័យជាច្រើនក្នុងជីវិត ប៉ុន្តែកំហុសទាំងនោះធ្វើឱ្យអ្នកមានអារម្មណ៍រីករាយជាងមុន ព្រោះវាជួយអ្នកឱ្យធំធាត់ឡើង ឆ្លុះបញ្ចាំងពីអត្ថន័យនៃជីវិត ហើយវានឹងធ្វើឲ្យអ្នកកាន់តែរឹងមាំជាងមុន៕

5

 

ប្រភព ៖ បរទេស