រើសសន្លឹកបៀរមួយ នឹងបង្ហាញពីបន្ទុកដែលអ្នកត្រូវជួបចុងឆ្នាំនេះ

ចូររើសសន្លឹកបៀរមួយក្នុងចំណោមបៀរខាងក្រោម ដើម្បីអាចទស្សន៍ទាយដឹងពីខ្សែជីវិតរបស់អ្នកទៅថ្ងៃអនាគត ថាតើទៅថ្ងៃមុខជាពិសេសចុងឆ្នាំនេះ អ្នកនឹងមានបន្ទុកដោយសារអ្វី? ហើយតើអ្វីដែលធ្វើឲ្យជីវិតរបស់អ្នកជួបការលំបាក?

1

១. កាត A

ខែចុងក្រោយនៃឆ្នាំនេះ អ្នកនឹងមានអារម្មណ៍ច្របូកច្របល់ក្នុងការងារ ព្រោះមិនថាអ្នកខំប្រឹងយ៉ាងណា វាហាក់បីដូចជាមិនបានការសោះ ហើយគោលដៅដែលអ្នកបានកំណត់គឺកាន់តែឆ្ងាយទៅៗ។ អ្នកមិនហ៊ានសម្រាកសូម្បីតែពេលទំនេរ ប៉ុន្តែលទ្ធផលនៅតែមិនគួរឱ្យពេញចិត្ត។

2

២. កាត B

ក្នុងខែចុងក្រោយនៃឆ្នាំនេះ អ្នកនឹងជួបបញ្ហាខ្លះទាក់ទងនឹងសុខភាព ព្រោះអ្នកមិនខ្វល់ពីសុខភាពខ្លួនឯងទេ ទោះបីជារាងកាយរបស់អ្នកបានផ្តល់សញ្ញាព្រមានជាច្រើនដងក៏ដោយ។ ដូច្នេះសូមព្យាយាមមើលថែខ្លួន និងសុខភាពឲ្យបានល្អ ព្រោះពេលខ្លះលុយមិនអាចទិញសុខភាពបាន។

3

៣. កាត C

ក្នុងអំឡុងខែចុងក្រោយនៃឆ្នាំនេះ អ្នកនឹងជួបប្រទះការបែកគ្នា។ មនុស្សដែលអ្នកតែងតែចាត់ទុកជាមិត្តល្អ បែរជាមិនដូចអ្វីដែលអ្នកគិតនោះទេ។ អ្នកនៅក្នុងភ្នែករបស់ពួកគេគឺគ្រាន់តែជាស្រមោលដើរឆ្លងកាត់ប៉ុណ្ណោះ ខណៈពេលដែលអ្នកតែងតែមានអារម្មណ៍ស្មោះត្រង់ចំពោះពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនឹងរៀនមេរៀនជាច្រើនអំពីការប្រើប្រាស់ទំនុកចិត្ត និងអារម្មណ៍របស់អ្នក។

4

៤. កាត D

ក្នុងខែចុងឆ្នាំនេះ ជីវិតស្នេហារបស់លោកអ្នកត្រូវជួបប្រទះនឹងជម្លោះជាច្រើន រហូតប្រឈមនឹងការបែកបាក់ថែមទៀតផង។ អ្នកតែងតែលះបង់ចំពោះស្នេហា ប៉ុន្តែអ្វីដែលអ្នកទទួលបានមកវិញគឺមានតែការខកចិត្ត និងការឈឺចាប់ប៉ុណ្ណោះ។ អ្នកនឹងមិនទទួលបានស្នេហាដ៏ស្រស់ស្អាតដែលអ្នកចង់បានទេ។ បន្ទាប់ពីការបែកបាក់អារម្មណ៍របស់អ្នកនឹងមិនដូចមុននោះឡើយ ព្រោះអ្នកនឹងក្លាយជាមនុស្សកំសាកចំពោះស្នេហា និងការជឿទុកចិត្ត៕

5

ប្រភព ៖ បរទេស