ស្រីៗ រើសបាច់ផ្កាមួយ ដើម្បីដឹងថាមានមនុស្សប្រុសប៉ុន្មាននាក់ដែលលួចស្រលាញ់អ្នក?

តោះស្រីៗគ្នាយើង សាករើសបាច់ផ្កាដ៏ស្រស់ស្អាតខាងក្រោមទាំងអស់គ្នា ដើម្បីដឹងថាតើរាល់ថ្ងៃនេះមានមនុស្សប្រុសប៉ុន្មាននាក់ដែលលួចស្រឡាញ់យើងពិតប្រាកដ? តោះ រើសហើយ សូមមើលចម្លើយទាំងអស់គ្នា!

1

១.បាច់ផ្កាពណ៌លឿង

អ្នកមានមនុស្សប្រុសលួចស្រឡាញ់ ៥-៦ នាក់។ អ្នកជាមនុស្សមានចំណេះដឹង ចិត្តទូលាយ និងមានមន្តស្នេហ៍។ ភាពទាក់ទាញរបស់អ្នកបានមកពីអាកប្បកិរិយាប្រកបដោយទំនុកចិត្ត រចនាប័ទ្មដ៏ប៉ិនប្រសប់ អាកប្បកិរិយាឆ្លាតវៃ និងចរិករបស់អ្នក។ ម្យ៉ាងទៀត អ្នកដឹងពីអ្វីដែលអ្នកចង់បាន និងរបៀបធ្វើវា។ អ្នកមិនងាយបណ្តោយឱ្យអ្នកដទៃត្រួតត្រាអ្នកដោយងាយ ហើយអ្នកក៏មិនខ្ជះខ្ជាយពេលវេលាដេញតាមអ្នកដែលមិនស័ក្តិសមដែរ។

2

២.បាចផ្កាពណ៌ស្វាយ

អ្នកមានមនុស្សប្រុស 3-4នាក់លួចស្រឡាញ់។ អ្នកជាមនុស្សដែលស្អាតពីធម្មជាតិ សាមញ្ញ មិនច្របូកច្របល់ មិនចូលចិត្តភាពអ៊ូអរ ឬ កន្លែងមានមនុស្សច្រើន ហើយមិនចង់ចូលចិត្តឲ្យកេចាប់អារម្មណ៍ច្រើន។ អ្នកក៏ជាមនុស្សដែលចូលចិត្តនៅផ្ទះតែម្នាក់ឯង ស្ងប់ស្ងាត់ និងចូលចិត្តធ្វើខ្លួនឲ្យទំនេរ។

3

៣.បាច់ផ្កាពណ៌ក្រហម

អ្នកមានមនុស្សប្រុស 1-2 នាក់លួចស្រឡាញ់។ អ្នកជាមនុស្សបែបបុរាណ និងជាអ្នកអភិរក្សនិយម។ ម្យ៉ាងទៀតដោយសារអ្នកជាមនុស្សចិត្តត្រជាក់ និងពិបាកតម្រូវចិត្ត ដូច្នេះហើយមានបុរសតិចណាស់ដែលហ៊ានចូលជិតអ្នក។ តាមពិតក្នុងចិត្តអ្នកក៏ប្រាថ្នាចង់បានស្នេហាដែរ ប៉ុន្តែអ្នករឹងរូសខ្លាំងពេក ខ្លាចគេឈឺចាប់ ទើបអ្នកតែងតែបង្កើតឧបសគ្គផ្លូវចិត្ត ដើម្បីកុំឱ្យអ្នកដទៃចូលមកជិតអ្នកពេក។

4

៤.បាច់ផ្កាចម្រុះ

អ្នកសំណាងណាស់ ព្រោះមានមនុស្សប្រុសតាមលួចស្រឡាញ់រាប់មិនអស់ ព្រោះអ្នកជាមនុស្សមានភាពរីករាយ មានសុទិដ្ឋិនិយម ហើយតែងតែពោរពេញដោយអារម្មណ៍រំភើប។ ទោះអ្នកទៅទីណា អ្នកនឹងប្រៀបដូចជាសត្វស្លាបហើរលើមេឃ នាំមកនូវសំណើច និងភាពរឹងមាំដល់មនុស្សគ្រប់គ្នា។ មិនត្រឹមតែរួសរាយរាក់ទាក់ក្នុងសង្គមប៉ុណ្ណោះទេ អ្នកក៏មានរូបរាងស្រស់ស្អាត និងភ្លឺថ្លាផងដែរ។ ដូច្នេះហើយ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលបុរសជាច្រើន “លង់ស្នេហ៍” ជាមួយអ្នក គ្រាន់តែពួកគេមិនហ៊ាននិយាយវាចេញមកប៉ុណ្ណោះ៕

5

ប្រភព ៖ បរទេស