ចង់ដឹងថា អ្នកនឹងជួបសំណាងអាក្រក់ សូមបើកសន្លឹកបៀរមួយសន្លឹក

តើអ្នកជឿលើរឿងទស្សន៍ទាយទេ? ប្រសិនបើអ្នកជឿ សូមរើសសន្លឹកបៀរអាថ៌កំបាំងមួយខាងក្រោម ដើម្បីបើកមើលចម្លើយថា តើទៅពេលខាងមុខ អ្នកនឹងជួបសំណាងអាក្រក់អ្វីខ្លះ? ហើយមូលហេតុអ្វីបានជាអ្នកជួបសំណាងអាក្រក់ទាំងនោះ?

1

១.សន្លឹកបៀរ A

សរុបមក សំណាងរបស់អ្នកគឺល្អមែនទែន ដោយមិនមានបាត់បង់អ្វីអាក្រក់ ឬ ធ្ងន់ធ្ងរឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចឈ្លោះជាមួយមិត្តភក្តិ ឬត្រូវបានមិត្តភក្តិជិតស្និទ្ធ ឬអ្នកស្គាល់គ្នាលួចក្បត់ ឬ និយាយអាក្រក់ពីអ្នកពីក្រោយខ្នង។ ពេលដឹងខ្លួនហើយ អ្នកនឹងមានអារម្មណ៍តានតឹង និងបាក់ទឹកចិត្ត។ ដូច្នេះហើយត្រូវប្រយ័ត្នក្នុងការជ្រើសរើសមិត្តភក្ដិ និងមនុស្សនៅជិតខ្លួន!

2

២.សន្លឹកបៀរ B

ទៅមុខអ្នកនឹងមិនជួបសំណាងអាក្រក់ណាមួយឡើយ។ ដរាបណាអ្នកយកចិត្តទុកដាក់លើទំនាក់ទំនងសង្គមរបស់អ្នក ដូចជាជាមួយមិត្តភក្តិ និងមនុស្សជិតដិត ដោយជៀសវាងបង្កការយល់ច្រលំដែលមិនចាំបាច់ នោះអ្វីៗនឹងល្អប្រសើរឡើង។ អ្នកត្រូវប្រាកដចិត្តថានឹងមិនធ្វើបាបអ្នកណាម្នាក់ សូម្បីតែតាមរយះពាក្យសម្ដី។

3

៣.សន្លឹកបៀរ C

នាពេលខាងមុខ អ្នកនឹងជួបវិបត្តិមួយចំនួនក្នុងអាជីវកម្ម ឬ កន្លែងការងារ។ តែវាក៏មិនធ្វើអោយអ្នកបាត់បង់លុយ និងពិបាកចិត្តខ្លាំងនោះទេ។ ហេតុនេះហើយអ្នកមិនគួរធ្វើបាបអ្នកណាម្នាក់នៅពេលនេះទេ ដើម្បីជៀសវាងមានបញ្ហាដល់ខ្លួន។

4

៤.សន្លឹកបៀរ D

ការងារមមាញឹក និងការសិក្សា នឹងធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់ និងអាចមានជំងឺស្រាលមួយចំនួន។ សុខភាពជាបញ្ហាដែលអ្នកនឹងព្រួយបារម្ភក្នុងរយៈពេលខាងមុខ។ ដូចនេះ អ្នកគួរតែញ៉ាំអោយទៀងពេល សម្រាក និងថែរក្សាខ្លួនអ្នកឲ្យបានច្រើន៕

5

ប្រភព ៖ បរទេស