ទស្សន៍ទាយលាភសំណាង ដោយមើលតាមខ្សែបាតដៃ

ខ្សែនៃសំណាងដែលគេស្គាល់ថាជាខ្សែបាតដៃ អាចព្យាករណ៍ពីទេពកោសល្យប្រាជ្ញាក៏ដូចជាសំណាងរបស់មនុស្សម្នាក់ៗបាន។ តោះមើលរូបភាពខាងក្រោម រួចមើលថាខ្សែបាតដៃមួយណាដែលដូចអ្នកជាងគេ ហើយសូមទៅមើលចម្លើយទាំងអស់គ្នា!

1

- ចម្លើយ ១

អ្នកមានបន្ទាត់ជោគវាសនាដែលលាតសន្ធឹងដល់ម្រាមដៃចង្អុលរបស់អ្នក។ អ្នកជាប្រភេទមនុស្សដែលស្គាល់ទេពកោសល្យរបស់អ្នកច្បាស់។ អ្នកមានសមត្ថភាពដឹកនាំ និងអាចក្លាយជាអ្នកជំនាញពូកែក្នុងវិស័យដែលអ្នកស្រឡាញ់។ អ្នកមានស្មារតីឯករាជ្យ នៅពេលដែលអ្នកបានធ្វើអ្វីមួយ អ្នកនឹងតែងតែមានមហិច្ឆតាចង់បំពេញវាអោយបាន។ ជំនួសឱ្យការពឹងផ្អែកលើអ្នកដទៃ អ្នកចង់ប្រើអំណាចផ្ទាល់ខ្លួនរបស់អ្នកដើម្បីបញ្ចប់ការងារ ដូច្នេះវាងាយស្រួលសម្រាប់អ្នកក្នុងការទទួលបានភាពជោគជ័យ។

2

- ចម្លើយ ២

ខ្សែបន្ទាត់នៃសំណាងរបស់អ្នកលាតសន្ធឹងពីបាតដៃទៅកណ្តាលនៃម្រាមដៃកណ្តាល និងម្រាមដៃចង្អុល ហៅថា បន្ទាត់នៃទ្រព្យសម្បត្តិ ប្រសិនបើអ្នកមានបន្ទាត់នេះនៅដៃឆ្វេងរបស់អ្នក មានន័យថាអ្នកមានសំណាងតាំងពីកំណើតមកតែម្តង។ ហើយបើមានខ្សែបន្ទាត់នេះនៅខាងស្តាំដៃ មានន័យថាអ្នកនឹងមានទ្រព្យសម្បត្តិអាស្រ័យលើអ្វីដែលអ្នកខំប្រឹងប្រែង។ ម្យ៉ាងវិញទៀតមានន័យថាអ្នកនឹងមានអនាគតដ៏ល្អ មិនខ្វល់ពីការខ្វះខាតលុយ មានជីវិតពេញលេញរហូតដល់ចាស់កោងខ្នង។

3

- ចម្លើយ ៣

បន្ទាត់សំណាងរបស់អ្នកលាតសន្ធឹងរវាងម្រាមដៃនាងរបស់អ្នក និងកូនដៃ ដែលត្រូវបានគេស្គាល់ថាជាបន្ទាត់សំណាង 'អាជីវកម្ម' ។ អ្នកជាប្រភេទមនុស្សដែលនឹងក្លាយជាអ្នកមានដោយផ្អែកលើភាពវៃឆ្លាត និងប្រាជ្ញារបស់អ្នក។ អ្នកមានសមត្ថភាពផ្នែកជំនួញល្អជាងអ្នកដទៃ អាចមើលទៅមុខបានឆ្ងាយ និងដឹងរឿងដែលមនុស្សធម្មតាគិតមិនឃើញ។ មនុស្សដែលមានបាតដៃដូចអ្នក ច្រើនតែជោគជ័យ និងជាអ្នកមាន ប្រសិនបើអ្នកបង្កើតអាជីវកម្មផ្ទាល់ខ្លួនវានឹងជោគជ័យជាក់ជាមិនខាន៕

4

ប្រភព ៖ បរទេស