ពីថ្ងៃនេះ ដល់ថ្ងៃណូអែល ចិនសែទាយថា ម្ចាស់​ឆ្នាំ​ ៤ ហត់​នឹង​រាប់​លុយ​តាំង​ពី​ព្រលឹម​ទល់​ព្រលប់

ពីថ្ងៃទី ២១ ធ្នូ រហូតដល់ថ្ងៃទី ២៥ ធ្នូ ចំថ្ងៃបុណ្យណូអែលខាងមុខ អ្នកដែលកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នឹងមានលាភ មានសំណាងហូរចូលច្រើនជាបន្តបន្ទាប់ ហើយបើនិយាយពីចំណូលគឺច្រើនជាង ៣-៤ ដងធៀបនឹងចំណូលធម្មតាដែលអ្នកធ្លាប់រកបាន៖

អ្នកកើតឆ្នាំថោះ (ទន្សាយ)

1

ចន្លោះថ្ងៃទី ២១ ដល់ ២៥ ធ្នូនេះ ជោគវាសនាអ្នកនឹងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ក៏ព្រោះតែអ្នកអាចជួបសំណាង ហើយលែងខ្វល់ពីបញ្ហាប្រាក់កាក់នានា។ ឱកាសមានបានគឺមានច្រើនជាងអ្នកកើតឆ្នាំផ្សេងៗទាំងអស់។

បើអ្នកជាអ្នកធ្វើជំនួញ អ្នកនឹងទទួលបាភាពរីកចម្រើនខ្ពស់ហួសពីការរំពឹងទុក ហើយជួបបញ្ហាអ្វីក៏រមែងមានគេចាំជួយ ចាំដោះស្រាយឲ្យជានិច្ច។

អ្នកកើតឆ្នាំរោង (នាគ)

2

នាគជាទូទៅ គឺជាសត្វនាំសំណាង ហើយនៅប៉ុន្មានថ្ងៃនេះ ដល់ថ្ងៃណូអែល គឺកាន់តែនាំសំណាងថែមទៀតដល់ម្ចាស់របស់វា។ អ្នកមានឱកាសអាចទាញយកប្រយោជន៍បានច្រើនពីសប្តាហ៍ចន្លោះថ្ងៃទី ២១ ទៅ ២៥ ធ្នូ ពោលអ្នកនឹងមានទ្រព្យហូរចូលមកផ្ទះច្រើន ជាងការហូរចេញទៅវិញ។

ជីវិតអ្នកកើតឆ្នាំរោង នឹងមានការផ្លាស់ប្តូរច្រើន ហើយជាពិសេសមួយសប្តាហ៍ចុងក្រោយនៃឆ្នាំ ២០២២ អ្នកនឹងទទួលបានលាភធំ។

អ្នកកើតឆ្នាំម្សាញ់ (ពស់)

3

អ្នកនឹងទទួលបានដំណឹងល្អច្រើននៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយកេរ្តិ៍ឈ្មោះនិងសមត្ថភាពដ៏លេចធ្លោរបស់អ្នក នឹងត្រូវបានសាយភាយទៅកាន់ពិភពខាងក្រៅច្រើន។

ការខិតខំរបស់អ្នកអស់រយៈពេលជាយូរមកហើយនេះ ដល់ពេលដែលត្រូវទទួលបានរង្វាន់តបស្នងទៅវិញហើយ។ នេះជាមូលហេតុដែលអ្នកមិនត្រូវចុះចាញ់នៅពេលនេះទេ។

អ្នកកើតឆ្នាំម្សាញ់ ឲ្យតែដឹងពីរបៀបចាប់យកឱកាស ចាប់យកផលចំណេញ នោះអ្នកនឹងមានឱកាសមានបានច្រើន ព្រោះមនុស្សនេះមានលាភច្រើន ជួបបញ្ហាតិច សំខាន់ឲ្យតែខ្លួនឯងចេះរៀបចំជីវិតបានច្បាស់លាស់បន្តិច គឺទៅមុខធូរហើយ។

អ្នកកើតឆ្នាំមមី (សេះ)

4

តាម​ហោរាសាស្រ្ត ២១,២២,២៣,២៤ និង ២៥ ធ្នូ សម្រាប់​ម្ចាស់​ឆ្នាំ​មមី ដែល​រមែង​ជា​មនុស្ស​មាន​ចិត្ត​ល្អ រួសរាយ​រាក់ទាក់ និង​អាច​ជួប​លាភ​សំណាង​ធំ នៅ​ពេល​ខាង​មុខ។ អ្វី​គ្រប់​យ៉ាង​សម្រាប់​ពួក​គេ នឹង​ទទួល​បាន​ជោគជ័យ ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ច្រណែន​ខ្លាំង។

ក្នុង​កំឡុង​ពេល​នេះ ម្ចាស់​ឆ្នាំ​មមី ក៏​រមែង​មាន​គេ​ស្ថិត​នៅ​ទី​ខ្ពស់​មក​តាម​ជួយ​ថែ​រក្សា ទាញ​ឲ្យ​ងើប​ឡើង​ជា​បន្តបន្ទាប់ ហើយ​ក៏​ជួយ​ដឹកដៃ​ឆ្ពោះ​ទៅ​វិថី​រីកចម្រើន​ក្នុង​ជីវិត​ផង​ដែរ។ បន្ថែម​ពី​សំណាង​ដែល​ជួប ទៅ​មើល​ឧបសគ្គ​របស់​ពួក​គេ​វិញ ក៏​នឹង​អាច​ជម្នះ​បាន​ដោយ​ភាព​នឹងន ហើយ​មិន​ជា​មាន​រឿង​អ្វី​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ឡើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក