ជ្រើសរើស​កាដូមួយ អាចមើលដឹងរឿងល្អអ្វី ដែលអ្នកបម្រុងនឹងជួបនៅថ្ងៃណូអែលខាងមុខ

តាម​រយៈ​ប្រអប់កាដូមួយ ​ក្នុង​ចំណោម​កាដូទាំង ៣ ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ពេញ​ចិត្ត​រូបភាព​មួយណា​ជាង​គេ? នៅ​ក្នុងអត្ថន័យរូបនីមួយៗ ​នឹង​អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​ពី​អនាគត​ទៅ​ពេល​ខាង​មុខ​ ចំថ្ងៃណូអែល អាទិត្យ​ ទី ២៥ ធ្នូ ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ ចូរ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖

ប្រអប់កាដូទី ១

1

រូបនេះ បង្ហាញ​ថា អ្នក​នឹង​ទទួល​បាន​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​ពេល​ខាង​មុខ មាន​ន័យ​ថា វា​នឹង​មិន​ស្រុត​ចុះ​ពេក ហើយ​ក៏​មិន​ឡើង​ពេក ពោល​គឺ​ល្មម​នឹង​អាច​រស់នៅ​បាន​ក្នុង​កម្រិត​សមរម្យ។

យ៉ាង​ណា​ឱកាស​របស់​អ្នក​ក៏​នៅ​តែ​មាន ក្នុង​ការ​កើន​ឡើង​ទ្រព្យ​ទ្វេ​ដង តែ​ទាមទារ​ឲ្យ​អ្នក​មាន​ការ​គិត​ល្អិតល្អន់​និង​ចេះ​វិភាគ​ឲ្យ​បាន​ស៊ីជម្រៅ ព្រោះ​គ្រប់​ឱកាស​ដែល​រំលេច​មក​ទាំង​អស់ មិន​សុទ្ធ​តែ​អាច​នាំ​ប្រយោជន៍​ដល់​អ្នក​ទាំង​ស្រុង​ឡើយ។

ប្រអប់កាដូទី ២

2

ប្រសិន​អ្នក​ជ្រើសរើសរូបទីពីរ មាន​ន័យ​ថា គោលដៅ​របស់​អ្នក​កៀក​នឹង​សម្រេច​ហើយ។ ពេល​ខាង​មុខ ទោះ​ជោគជ័យ​តិច​ឬ​ច្រើន តែ​វា​ក៏​ជា​អ្វី​ដែល​អ្នក​បាន​ឈាន​មក​ដល់ ហើយ​វា​ជា​ផល​តបស្នង​ចំពោះ​ការ​ខិតខំ​ទាំង​អំបាលម៉ាន​របស់​អ្នក​កន្លង​មក។

ចូរ​ប្រើប្រាស់​ពេលវេលា​ខាង​មុខ ​ក្តោបក្តាប់​ឱកាស​នេះ​ឲ្យ​បាន​ល្អ​ផង ហើយ​បើ​មាន​ឱកាស​ថ្មី ចូរ​គិត​បន្តិច រួច​សម្រេច​ចិត្ត​ទៅ​ថា​គួរ​ចាប់​យក​ឬ​បោះបង់។

ប្រអប់កាដូទី ៣

3

ជារូបភាពនាំសំណាង ចូលរួម​អបអរ ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ នឹង​ទទួល​បាន​សុភមង្គល អម​ដោយ​ស្នាម​ញញឹម​ច្រើន​ជាង​អ្នក​ជ្រើសរើស​រូបភាព ២ ផ្សេង​ទៀត។

កាដូសំណាងនាំ​មាស នាំ​ប្រាក់ ទៅ​កាន់​ម្ចាស់ដែលកំពុងអាន ​ហើយ​នៅ​ពេល​ខាង​មុខ។ ចូរ​ជឿជាក់​លើ​ការ​ខិតខំ​ប្រឹងប្រែង និង​សំណាង នោះ​វា​ជា​ផ្លូវ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក