សប្តាហ៍បិទឆ្នាំ ២៦-០១ មករា មហា​ឆ្នាំ​ទាំង ៥ ជួប​សម្បត្តិ​ទ្រព្យ​សម្បត្តិ​ប្រាក់ ដាក់​អ្វី​ក៏​ចំណេញ ខាត​ចេញ​ឆ្ងាយ

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៥ នៅចន្លោះមួយសប្តាហ៍ចុងក្រោយនេះ ពោលពីថ្ងៃទី ២៦ ដល់ ០១ កក្កដា បិទឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ពួក​គេ​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​មាន​លុយ​ចូល​ឆឹបៗ រវល់រាប់លុយនាំចំណូលចូលហោប៉ៅ កម្រនឹងប្រទះពាក្យថាខាតណាស់៖

អ្នកកើតឆ្នាំខាល - ខ្លា

1

ម្ចាស់​ឆ្នាំ​ខាល រមែង​មាន​ចិត្ត​មុតស្រួច រឹងមាំ មិន​ងាយ​ឲ្យ​នរណា​មក​ មាក់ងាយ​បាន​ស្រួលៗ​ឡើយ។ មនុស្ស​នេះ ចូលចិត្ត​ប្រដៅ​ណែនាំ​អ្នក​ដទៃ ហើយ​មាន​ច្បាប់​ទម្លាប់​ខ្ពស់​ណាស់​ក្នុង​ការ​រស់នៅ។

កន្លង​ទៅ​ អ្នក​កើត​ឆ្នាំ​ខាល ហាក់​ជួប​បញ្ហា​ច្រើន ទាំង​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី ពោល​មាន​ការ​ខាតបង់ ប្រៀប​នឹង​ដើរ​ថយ​ក្រោយ​ទៅ​ហើយ តែ​យ៉ាង​ណា​ ដោយសារ​ការ​ខិតខំ ការ​នៅ​តែ​បន្ត​ឆន្ទៈ​ខ្ពស់​ក្នុង​ជីវិត ឥឡូវ​បូកផ្សំ​សំណាង​ផង ពេលវេលា​ស្រង់​យក​លាភ គឺ​ចូល​មក​ដល់​ហើយ។

សប្តាហ៍ថ្មីខាងមុខនេះគឺ ជា​ពេលវេលា​កើប​មាស កើប​ប្រាក់ សម្រាប់​ម្ចាស់​ឆ្នាំ​ខាល លុយ​ចាយ​មិន​អស់ ហើយ​បើ​មនុស្ស​នេះ​ចេះ​សន្សំ​ផង ក៏​នឹង​សល់​លុយ​ច្រើន​ក្នុង​កំឡុង​ពេល​ខាង​មុខ។ ជាង​នេះ​គេ​ក៏​នឹង​ទទួល​បាន​ការ​កោតសរសើរ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ថែម​ទៀត​ផង។

អ្នកកើតរោង - នាគ

5

ម្ចាស់​ឆ្នាំនាគ ជា​មនុស្ស​ដែល​មាន​បញ្ញា​ខ្ពស់ មនុស្ស​មាន​ភាព​ស្ងប់ស្ងាត់ ហើយ​ដោះស្រាយ​អ្វី​ដោយ​សន្តិវិធី។ ២៦ ធ្នូ ចូល ០១ មករា ​សម្រាប់​អ្នក​កើត​ឆ្នាំ​នាគ ក៏​ជា​ពេលវេលា​ល្អ អាច​នាំ​ឲ្យ​ពួកគេ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត​ផង​ដែរ ហើយ​បើ​បញ្ហា​សេសសល់​ពីខែចាស់ៗ មក​ដល់​ចុង​ខែ​នេះ ពួក​គេ​នឹង​អាច​ដោះស្រាយ​បាន។ ជា​រួម​ចំណូល​នឹង​ផ្ទុះ​ខ្លាំង ជា​ពិសេស​នៅ​កំឡុងកៀកថ្ងៃដាច់ឆ្នាំ ល្មម​នាំ​ឲ្យ​ជីវិត​ពួក​គេ​មាន​ភាព​ធូរស្រាល មិន​តានតឹង​ដូច​មុន​ឡើយ។

អ្នកកើតឆ្នាំម្សាញ់ - ពស់

2

មនុស្ស​ដែល​កើត​ឆ្នាំម្សាញ់ នៅចន្លោះថ្ងៃទី ២៦ ធ្នូ ដល់ ០១ មករានេះ ប្រៀប​ដូច​ជា​មាន​ផ្កាយ​នាំ​សំណាង ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ។ ដ្បិត​បើ​កន្លង​មក​មាន​គ្រោះ​ច្រើន​ក្នុង​ជីវិត តែ​មិន​អី​ទេ​ពេល​ខាង​មុខ​នេះ​ទៅ គឺ​នឹង​ល្អ​វិញ​ហើយ។

ជា​ពិសេស​ចំ​ដើមសប្តាហ៍ថ្មីនេះតទៅ អ្នក​កើត​ឆ្នាំម្សាញ់ នឹង​មាន​យីអ៊ុន​ឡើង​ខ្ពស់ ហើយ​បើ​ចេះ​ចាប់​យក​ឱកាស​ទាំង​នោះ​ផង នោះ​នឹង​មាន​លុយ​កាន់​ពេញ ល្មម​នឹង​រាប់​ហត់។

អ្នកកើតឆ្នាំច - ឆ្កែ

3

សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្កែ គឺ​ជា​មនុស្ស​ឆ្លាត ដែល​ជួប​ការ​លំបាក​មិន​យូរ​ទេ ព្រោះ​មនុស្ស​នេះ​មាន​សមត្ថភាព​ក្នុង​ការ​រើ​បម្រាស់​ខ្លួន​ចេញ​ពី​បញ្ហា​ទាំង​ឡាយ។ យ៉ាង​ណា​ចាប់​ពីថ្ងៃថ្មី ថ្ងៃចន្ទតទៅ អ្នក​នឹង​រក​ឃើញ​គោលដៅ​ជីវិត​ច្បាស់លាស់ ឃើញ​កោះ​ឃើញ​ត្រើយ​ពិត​ប្រាកដ ដែល​អ្នក​អាច​បោះ​ជំហាន​ទៅ​មុខ​បាន។

សម្រាប់​អ្នក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តាំង​ពី​ដំបូង​ហើយ​នោះ ក៏​នឹង​ទទួល​បាន​លាភ​ធំ​មួយ​នៅ​ថ្ងៃ​សៅរ៍ ឬ​អាទិត្យនេះ ហើយ​អ្នក​ទទួល​យក​ទៅ ព្រោះ​វា​ជា​ការ​តបស្នង​នៅ​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​ឡាយ​របស់​អ្នក​កន្លង​មក។

អ្នកកើតឆ្នាំរកា - មាន់

5

ជា​មនុស្ស​ដែល​តែងតែ​ប្រកាន់​ខ្ជាប់​ការ​គិត​បែប​សុទិដ្ឋិនិយម និង​មាន​ភាព​ជឿជាក់​ក្នុង​ជីវិត។ បើ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ ពួក​គេ​តែងតែ​មាន​ភាព​ក្លាហាន​ជានិច្ច ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ។

អ្នក​កើត​ឆ្នាំ​រកា តាម​ហោរាសាស្រ្ត​ទាយ​មក​ថា នៅ​ពេល​ខាង​មុខ ១ សប្តាហ៍ពេញខាងមុខ មនុស្ស​នេះ នឹង​ជោគជ័យ​ខ្លាំង បើ​ជា​មន្រ្តី នោះ​នឹង​អាច​ឡើង​ឋានៈ​ថែម​ទៀត។ បើ​មាន​អាជីព​អ្វី​មួយ​ក្នុង​ដៃ នោះ​ក៏​នឹង​ឃើញ​ផ្លែផ្កា​ធំ រី​ឯ​ស្នេហា​ក៏​នឹង​រីករាយ​ ពោរពេញ​ដោយ​ក្តីសុខ​យ៉ាង​ពេញលេញ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក