ទេវតា​សំណាង អាន​ឈ្មោះ​ម្ចាស់​ឆ្នាំ ៤ ត្រៀម​អង្រួន​កំណប់​ទ្រព្យ រាប់​លុយ​ចុក​ដៃ​ សប្តាហ៍ថ្មី ៥-១១ មិថុនា

តាមក្បួនហោរ ទាយថាអ្នកកើតឆ្នាំទាំង ៤ ត្រូវបានទេវតាសំណាង អានឈ្មោះ ដូចបានប្រោសឲ្យត្រៀមដល់ពេលបើកកំណប់ទ្រព្យនៅកំឡុងសប្តាហ៍ថ្មីនេះ ពោលរាប់ពីថ្ងៃចន្ទដើមទ្រព្យ រាប់លុយចុកដៃ ដល់ថ្ងៃអាទិត្យ គឺចំ ៥ ដល់ ១១ មិថុនានោះឯង។

តោះទៅផ្ទៀងផ្ទាត់មើលបន្តិចមើល តើមានឆ្នាំរបស់អ្នក ឬមនុស្សដែលអ្នកស្គាល់ដែរឬទេ?

អ្នកកើតឆ្នាំរោង ឬឆ្នាំនាគ សូមសរសេរលេខនាំសំណាង ៨៧៧

1

អ្នក​កើត​ឆ្នាំ​រោង នឹង​ជួប​សំណាង​នឹក​ស្មាន​មិន​ដល់ ឡើង​ទាំង​កេរ​ឈ្មោះ ទាំង​ទ្រព្យសម្បត្តិ ពោល​យីអ៊ុន​ចាប់​បើក ពីដើមសប្តាហ៍ថ្ងៃចន្ទ ចំណាំងប្រាក់ទាំងដុំចូលផ្ទះ ដល់បិទថ្ងៃអាទិត្យ ទី ១១ មិថុនា។

មិន​ថា​អ្នក​ប្រកប​របរ​អ្វី​ទេ នឹង​ដំណើរការ​ទៅ​រលូន មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ចំណូល​និង​ចំណេញ​កើន​ឡើង អាច​ឲ្យ​អ្នក​សល់​លុយ​សន្សំ​ច្រើន​ជាង​មុន គុណ​ជា ៥ ជា ១០ ដង។ ទន្ទឹម​នេះ បើ​មនុស្ស​កើត​ឆ្នាំ​នាគ​ចេះ​គ្រប់គ្រង និង​រៀបចំ​ផែនការណ៍​ចំណាយ​ឲ្យ​បាន​ល្អ នោះ​ក៏​នឹង​មាន​ឱកាស​កាន់​ទ្រព្យ​ធំ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

អ្នកកើតឆ្នាំ មរមែ​ ឬឆ្នាំពរពែ សូមសរសេរលេខនាំសំណាង ១៨៦

2

ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ សម្រាប់​ឆ្នាំ​ដែល​មាន​រាសី​ល្អ​ជាង​គេ គឺ​អ្នក​កើត​ឆ្នាំ​ មរមែ សម្រាប់ពេលវេលាដូចបានបង្ហាញ ដោយ​អាច​ថា ឈាន​មុខ​គេ​ហើយ​នៅ​ផ្នែក​យីអ៊ុន។ ពួក​គេ​មាន​ការ​កើន​ឡើង​ខ្លាំង នៅ​ផ្នែក​សេដ្ឋកិច្ច ជួយ​ឲ្យ​ជីវភាព​ផ្លាស់ប្តូរ​ដូច​គេ​បត់ ១៨០ ដឺក្រេ ពី​ក្រ ទៅ​មធ្យម ពី​មធ្យម​ទៅ​មាន ពី​មាន​ទៅ​មាន​ផុត​លេខ។

នៅល្បាក់ផុតថ្ងៃច័ន្ទពេញបូរមី ចូលសប្តាហ៍ថ្មីទី ០៥ ដល់ ១១ មិថុនា មិន​ថា​បញ្ហា​អ្វី​ដែល​ជួប​ប្រទះ​ពី​ឆ្នាំចាស់ ក៏​នឹង​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​រួចរាល់​ទាំង​ស្រុង។ អ្នក​ក៏​អាច​ឆ្លៀត​ពេលវេលា​នេះ ពង្រីក​អាជីវកម្ម ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង ហើយ​អ្នក​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​ជាក់​ជា​មិន​ខាន។

អ្នកកើតឆ្នាំខាល ឬឆ្នាំខ្លា សូមសរសេរលេខនាំសំណាង ២៧០

3

នៅល្បាក់ថ្ងៃទី ០៥ ដល់ថ្ងៃទី ១១ មិថុនា សម្រាប់រាសី អ្នក​កើត​ឆ្នាំ​ខាល នឹង​ជួប​ប្រផ្នូល​ល្អ​ច្រើន រឿង​ល្អ​នឹង​កើត​ឡើង​បន្ត​កន្ទុយ​គ្នា។ បញ្ហា​អ្វី ក៏​ស្រាយ​បាន ក៏​មិន​ជាប់​ជំពាក់​យូរ​នោះ​ដែរ ហើយ​ជីវិត​នឹង​តែង​រីក​ចម្រើន​ទៅ​មុខ។

ជា​ពិសេស​នៅ​អាជីព​ការងារ បើ​ដាក់​គោលដៅ​ហើយ ក៏​នឹង​សម្រេច​ដូច​បំណង​ប្រាថ្នា រី​ឯ​ទាក់ទិន​រឿង​ស្នេហា បើ​អ្នក​អត់​គូ ក៏​នឹង​មាន​គូ​មក​ដល់ ហើយ​បើ​អ្នក​មាន​គូ​ស្រាប់ នឹង​ដូច​បាន​ប្រាប់​កាល​ពី​លើក​មុន គឺ​កាន់​តែ​ល្អូកល្អិន​ផ្អែមល្ហែម​ជាង​មុន។ ការ​ខិតខំ​រវាង​ជីវិត​គូ ក៏​នឹង​ឆាប់​ជួយ​ឲ្យ​អ្នក​អាច​សម្រេច​បំណង​ធំ ក្លាយ​ជា​មាន​ផ្ទះ​ថ្មី ឡាន​ថ្មី​ក្នុង​ដៃ​ផង​ដែរ។

អ្នកកើតឆ្នាំកុរ ឬឆ្នាំកុរ សូមសរសេរលេខនាំសំណាង ៩៧៥

D 1_KRWC

អតីត​កាល​កន្លង​ទៅ​នេះ អ្នក​កើត​ឆ្នាំ​កុរ ​បាន​ជួប​រឿង​លំបាក​និង​ឧបសគ្គ​ជា​ច្រើន​ក្នុង​ជីវិត ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​រង​សម្ពាធ​ជា​ខ្លាំង។ ទោះ​យ៉ាង​ណា សំណាង​អាក្រក់​នឹង​ភាយ​ទៅ​ឆ្ងាយ ហើយ​សាយ​មក​វិញ​នៅ​ខ្សាច់​ទ្រព្យ ផ្កាយ​លើក​យីអ៊ុន​ សម្រាប់​ពួក​គេ​នៅចន្លោះសប្តាហ៍ថ្មីនេះ។

មាន​រឿង​ល្អៗ​ជា​ច្រើន នឹង​កើត​ឡើង​ទៅ​ក្នុង​អាជីព​ការងារ ក៏​ដូច​ជា​អាជីវកម្ម​របស់​ពួក​គេ ចាប់ពីថ្ងៃទី ០៥ មិថុនា ហើយ​ទោះ​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ត្រូវ​មាន​ការ​រៀបចំ​យុទ្ធសាស្រ្ត​ជីវិត​កំឡុង​ពេល​នេះ​ឲ្យ​បាន​ល្អិតល្អន់​បន្តិច ព្រោះ​ជា​ពេលវេលា​អាច​កើប​លុយ​ធំ​ចូល​ហោប៉ៅ។ យ៉ាង​ណា​ក៏​សូម​អរគុណ​នូវ​ការ​ខិតខំ និង​មិន​រាថយ​របស់​អ្នក​កើត​ឆ្នាំ​កុរ​កន្លង​មក មុន​អាច​ឆ្លង​មក​ដល់​ពេល​នេះ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក