ជ្រើសរើសបាច់ផ្កាមួយ ដើម្បីបើកមើលថាអ្វីដែលកំពុងរង់ចាំអ្នកនៅសប្តាហ៍ក្រោយនេះ?

ទំព័រនៃសប្តាហ៍ថ្មី បិទឆ្នាំ ឆ្លាស់ចូលឆ្នាំថ្មី ២៦ ដល់ ០១ មករា នឹងត្រៀមចូលមកដល់ហើយ ចុះឆ្លងកាត់រយៈពេលកន្លងមកនេះ អ្នកបានជួបនូវរឿងរ៉ាវលំបាក និងការសប្បាយរីករាយអ្វីខ្លះ? តើអ្នកអាចនឹងជួបនូវរឿងអ្វីទៀតនាពេលខាងមុខ? តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសបាច់ផ្កាមួយ ដើម្បីបើកមើលថាអ្នកអាចនឹងជួបរឿងរ៉ាវអ្វីនៅកំឡុងសប្តាហ៍ក្រោយ៖

បាច់ផ្កាទី ១

1

វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅថ្ងៃខាងមុខ។ នៅកន្លែងធ្វើការអ្នកនឹងទទួលបានការបំផុសទឹកចិត្ត ហើយរាល់ភាពរកាំរកូសនៅខែចាស់នឹងត្រូវរសាត់បាត់ទៅ។

ការទំនាក់ទំនងរបស់អ្នកជាមួយក្រុមការងារក្តី ជាមួយថ្នាក់លើក្តី ក៏កាន់តែមានភាពល្អប្រសើរជាងមុន។ រឿងរ៉ាវជាច្រើន ក៏ដូចជាបញ្ហាដែលជាប់ជំពាក់នៅសប្តាហ៍ចាស់នឹងរកឃើញដំណោះស្រាយនៅក្នុងសប្តាហ៍ថ្មីនេះ។

បាច់ផ្កាទី ២

2

អ្នកអាចនឹងជួបឧបសគ្គ រឿងរ៉ាវមិនល្អមួយចំនួន ដែលពិបាកនឹងតតាំងវាបន្តិច។ ប៉ុន្តែវាមិនអាក្រក់ពេកនោះទេ តែក៏ត្រូវកត់ទុកវាជាមេរៀនក្នុងជីវិតសម្រាប់ទៅថ្ងៃមុខដែរ។

ចូរកុំបោះបង់ក្តីសង្ឃឹម កុំឲ្យនរណាមកបំបាក់ទឹកចិត្តអ្នកបានឲ្យសោះ អ្នកមិនទន់បែបហ្នឹងទេ អ្នករឹងមាំខ្លាំងណាស់ ជឿជាក់ខ្លាំងណាស់ នោះទើបជាអ្នកដែលបានឆ្លងកាត់រឿងជាច្រើនកន្លងមក ហើយកំពុងឈរជើងនៅចំណុចមួយនេះបាន។

បាច់ផ្កាទី ៣

3

ភាពរុងរឿងកំពុងរង់ចាំអ្នកនៅពេលខាងមុខ នោះក៏អរគុណនូវការដែលអ្នកបានឆ្លងកាត់នូវរឿងរ៉ាវលំបាកច្រើនមកហើយកន្លងមក។ ផ្លែផ្កាជោគជ័យ ដែលអ្នកសក្តិសមនឹងទទួលបាន នឹងរំលេចចេញមកក្នុងសប្តាហ៍បន្ទាប់នេះ សូមរីករាយជាមួយដំណាក់កាលថ្មីនៃជីវិត។

បាច់ផ្កាទី ៤

4

ដំណឹង​ល្អ​នឹង​មាន​ចូល​មក​ដល់​អ្នក ដោយ​វា​អាច​ជា​មាន​ការ​កោតសរសើរ​ពី​គុណសម្បត្តិ​របស់​អ្នក។ ជា​រឿយៗ​អ្នក​បាន​ធ្វើ​រឿង​ល្អ​ជា​ច្រើន​ក្នុង​ជីវិត ហើយ​ជា​ការ​ពិត​វា​នឹង​ត្រលប់​មក​វិញ​ជាមួយ​ការ​តបស្នង​ដែល​គ្មាន​ការ​រំពឹង​ទុក។

ចូរ​បន្ថែម​ការ​ខិតខំ និង​ភាព​ស្មោះត្រង់​ទៅ​ក្នុង​កិច្ច​ការងារ​របស់​អ្នក ហើយ​ជា​រឿយៗ​ដំណឹង​ល្អ​នឹង​បន្ថែម​ចូល​មក​ដល់​ទៀត ជា​ពិសេស​នៅ​កន្លែង​ការងារ នឹង​មាន​ថ្នាក់​លើ​កោត​សរសើរ​ឲ្យ​តម្លៃ និង​បន្ថែម​គុណប្រយោជន៍​ដល់​អ្នក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក