រើសត្បូង១ វានឹងប្រាប់ពី “មិត្តប្រភេទណា” ដែលមិនល្អសម្រាប់អ្នក

គ្រប់មិត្តទាំងអស់ មិនមែនសុទ្ធតែជាមិត្តល្អសម្រាប់អ្នកនោះទេ ព្រោះក្នុងចំណោមនោះ មានមិត្តខ្លះដែលមិនចង់អោយអ្នកល្អជាងពួកគេនោះទេ ពេលខ្លះទៀតពួកគេច្រណែន លួចស្អប់ពីក្រោយខ្នងក៏មាន។ ដូចនេះសូមរើស ត្បូងគ្រីស្តាល់១ ដែលអ្នកស្រឡាញ់ រួចទៅមើលចម្លើយទាំងអស់គ្នាថាតើ មិត្តប្រភេទណា ដែលមិនល្អសម្រាប់អ្នក!

1

១.កាត A

អ្នកជាមនុស្សងាយនឹងរងគ្រោះ ដូច្នេះវានឹងពិបាកសម្រាប់អ្នកក្នុងការអត់ធ្មត់ និងទទួលយកអំពើក្បត់ពីមិតភក្តិ។ ដូច្នេះហើយ អ្នកត្រូវចៀសវាងការបង្កើតមិត្តជាមួយមនុស្សមុខពីរក្លែងក្លាយ។ គាត់ប្រហែលជាមើលទៅផ្អែមល្ហែម និងសប្បាយចិត្តនៅចំពោះមុខអ្នក ដោយញញឹម ការសរសើរពីអ្នក។ ប៉ុន្តែនៅពីក្រោយខ្នងរបស់អ្នក ពួកគេនឹងផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូចអាក្រក់។ ហេតុនេះអ្នកគួរតែជៀសអោយឆ្ងាយពីមិត្តប្រភេទនេះ បើមិនចង់អោយអាថ៌កំបាំងរបស់អ្នកត្រូវលាតត្រដាងឱ្យអ្នកខាងក្រៅដឹង។

2

២.កាត B

អ្នកចូលចិត្តធ្វើជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់របស់មនុស្សគ្រប់គ្នា ព្រោះវាជាមធ្យោបាយការពារខ្លួនអ្នកពីការភ័យខ្លាច ឬ ការថប់បារម្ភ។ អាស្រ័យហេតុនេះ អ្នកគួរតែជៀសវាងប្រភេទមិត្តដែលស្រួលពេក ឬ ធ្វើជាចុះសម្រុងខ្លាំងជាមួយអ្នក។ មិនថាអ្នកនិយាយអ្វីទេ គេនឹងទៅជាមួយ ជាពិសេសគេមិនដែលនិយាយថា "ទេ" ចំពោះអ្នកនោះឡើយ។ ហើយពាក្យផ្អែមល្ហែមរបស់ពួកគេនឹងធ្វើឲ្យអ្នកជឿទុកចិត្ត បន្ទាប់មកពួកគេនឹងប្រែក្រឡាស បន្តិចម្តងៗ ហើយបកមកធ្វើបាបអ្នកវិញ។ ដូច្នេះហើយ អ្នកគួរតែតាំងចិត្តនៅឲ្យឆ្ងាយពីមិត្តសម្លាញ់ប្រភេទនេះ។

3

៣.កាត C

អ្នកដឹងពីសមត្ថភាព និងដែនកំណត់របស់អ្នក ដូច្នេះអ្នកនឹងមិនធ្វើជាមិត្តជាមួយមនុស្សដែលចូលចិត្តអួត និយាយដើម និងរើសអើងពណ៌សម្បុរនោះទេ។ ពួកគេជាធម្មតាជាមនុស្សដែលមានអណ្តាតរហ័ស ចូលចិត្តនិយាយលឺៗ ចូលចិត្តបង្ហាញ ប៉ុន្តែមិនអាចដែលធ្វើបានសូម្បីម្តង។ នេះជាប្រភេទមនុស្សអសមត្ថភាព ហើយងាយធ្វើឱ្យអ្នកមានសង្ឃឹម និងជឿលើពួកគេខ្លាំង រួចបែរជាធ្វើអោយអ្នកខកចិត្តជានិច្ច៕

4

ប្រភព ៖ បរទេស