ព្រហស្បតិ៍-សៅរ៍ ៣ ​ថ្ងៃ​ចុង​ក្រោយ​នៃខែធ្នូ មហា​ឆ្នាំ​ទាំង ៤ ជួប​សំណាង​ មានលុយទិញឡានទិញផ្ទះថ្មី

នៅសប្តាហ៍នេះ ជាទំព័រ ៣ ថ្ងៃចុងក្រោយនៃខែធ្នូ ឆ្នាំ ២០២២ ចន្លោះថ្ងៃព្រហស្បតិ៍ ទៅដល់ថ្ងៃអាទិត្យ គឺជាដំណាច់ខែ រីឯអ្នកដែលកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នឹងមានលាភ មានសំណាងហូរចូលច្រើនជាបន្តបន្ទាប់ ហើយបើនិយាយពីចំណូលគឺច្រើនជាង ៣-៤ ដងធៀបនឹងចំណូលធម្មតាដែលអ្នកធ្លាប់រកបាន៖

អ្នកកើតឆ្នាំរកា - មាន់

1

៣ ថ្ងៃនៃដំណាច់ខែខាងមុខ ជោគវាសនាម្ចាស់ឆ្នាំរកា នឹងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ក៏ព្រោះតែអ្នកអាចជួបសំណាង ហើយលែងខ្វល់ពីបញ្ហាប្រាក់កាក់នានា។ ឱកាសមានបានគឺមានច្រើនជាងអ្នកកើតឆ្នាំផ្សេងៗទាំងអស់។

បើអ្នកជាអ្នកធ្វើជំនួញ អ្នកនឹងទទួលបាភាពរីកចម្រើនខ្ពស់ហួសពីការរំពឹងទុក ហើយជួបបញ្ហាអ្វីក៏រមែងមានគេចាំជួយ ចាំដោះស្រាយឲ្យជានិច្ច។ កំឡុងពេលនេះ អ្នកក៏អាចមានវាសនា ទិញបានរថយន្តថ្មី ឬឡើងផ្ទះថ្មីមួយខ្នងបន្ថែមផងដែរ។

អ្នកកើតឆ្នាំរោង - នាគ

2

នាគជាទូទៅ គឺជាសត្វនាំសំណាង ហើយនៅសប្តាហ៍នេះ ចំ ៣ ថ្ងៃចុងក្រោយនៃខែធ្នូ គឺកាន់តែនាំសំណាងថែមទៀតដល់ម្ចាស់របស់វា។ អ្នកមានឱកាសអាចទាញយកប្រយោជន៍បានច្រើនពីសប្តាហ៍ចន្លោះថ្ងៃទី ២៩ ដល់ ៣១ ពោលអ្នកនឹងមានទ្រព្យហូរចូលមកផ្ទះច្រើន ជាងការហូរចេញទៅវិញ។

ជីវិតអ្នកកើតឆ្នាំរោង នឹងមានការផ្លាស់ប្តូរច្រើន ហើយជាពិសេស ២ ថ្ងៃចុងក្រោយនៃចុងខែ ៣០-៣១ អ្នកនឹងទទួលបានលាភធំ។

អ្នកកើតឆ្នាំឆ្លូវ - គោ

3

អ្នកនឹងទទួលបានដំណឹងល្អច្រើននៅសប្តាហ៍នេះ ហើយកេរ្តិ៍ឈ្មោះនិងសមត្ថភាពដ៏លេចធ្លោរបស់អ្នក នឹងត្រូវបានសាយភាយទៅកាន់ពិភពខាងក្រៅច្រើន។

ការខិតខំរបស់អ្នកអស់រយៈពេលជាយូរមកហើយនេះ ដល់ពេលដែលត្រូវទទួលបានរង្វាន់តបស្នងទៅវិញហើយ។ នេះជាមូលហេតុដែលអ្នកមិនត្រូវចុះចាញ់នៅពេលនេះទេ។

អ្នកកើតឆ្នាំឆ្លូវ ឲ្យតែដឹងពីរបៀបចាប់យកឱកាស ចាប់យកផលចំណេញ នោះអ្នកនឹងមានឱកាសមានបានច្រើន ព្រោះមនុស្សនេះមានលាភច្រើន ជួបបញ្ហាតិច សំខាន់ឲ្យតែខ្លួនឯងចេះរៀបចំជីវិតបានច្បាស់លាស់បន្តិច គឺទៅមុខធូរហើយ។

អ្នកកើតឆ្នាំមមែ - ពពែ

4

ម្ចាស់​ឆ្នាំ​មមែ ជា​ឆ្នាំ​ដែល​ងាយ​នឹង​ជួប​សំណាង មិន​ថា​តែ​ក្នុង​អាជីព​ការងារ និង​ការ​វិនិយោគ​ធំ​តូច​ក្តី ជា​រួម​ប្រាក់​ចំណូល ប្រាក់​ចំណេញ គឺ​មាន​ច្រើន។

មនុស្ស​នេះ​ទៀងត្រង់ មិន​ចូលចិត្ត​ពឹង​អ្នក​ដទៃ ពោល​បង្កើត​ជោគវាសនា​ឲ្យ​មាន​បាន​ដោយ​ខ្លួន​ឯង។ ក៏​អរគុណ​នូវ​សមត្ថភាព ទេពកោសល្យ​ដែល​អ្នក​មាន​ស្រាប់ គួបផ្សំ​នឹង​សំណាង​ត្រូវ​ចូល​មក​ដល់​ជា​បណ្តើរៗ​ផង​ ទ្រព្យ​ធំ នឹង​រំលេច​ជា​បន្តបន្ទាប់​ពីដំណាច់ខែនេះតទៅ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក