រក​អ្នក​កាន់​ដៃ កាន់​ដប​ហើយ​នៅ តោះ​ទៅ​ឆ្លង​ឆ្នាំ​សកល ២០២៣ នៅ​បាត់ដំបង​ជុំ​គ្នា

កម្មវិធី​ឆ្លង​ឆ្នាំ​សកល​ក៏​កៀក​នឹង​ចូល​មក​ដល់ ហើយ​តាម​បណ្តា​ខេត្ត/ក្រុង រាជធានី​នានា បាន​មាន​ការ​រៀបចំ​ព្រឹត្តិការណ៍​ដើម្បី​អបអរ ដោយឡែក​ចាប់​អារម្មណ៍​ឃើញ​ខេត្ត​បាត់ដំបង ក៏​កំពុង​ក្លាយ​ជា​គោលដៅ​អាទិភាព​មួយ ក្នុង​ដួងចិត្ត​របស់​បងប្អូន​យើង​ជា​ច្រើន​។

322364669_3093196610972189_696500956096420740_n

322200093_899265001262029_2824654915462061586_n

322114383_6052094711509845_259934583307157557_n

321958046_472922668363674_7590020852529127498_n

រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មន្ទីរទេសចរខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធនានា ក្នុងខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចដោយបានបំពាក់ភ្លើងចម្រុះពណ៌នៅតាមសួនច្បារសាធារណៈ និងមុខអគាសាលាខេត្តបាត់ដំបង ដើម្បីត្រៀមរៀបចំនូវព្រឹត្តិការណ៍ដាក់តាំងបង្ហាញពិព័រណ៍មុខម្ហូបខ្មែររបស់អ្នកស្រុកខេត្តបាត់ដំបង និងពិធីឆ្លងឆ្នាំសាកល ២០២២ឈានចូល២០២៣ ។

321742684_896040198427029_9030330394864584268_n

320753719_1017655629024213_7989951358752656425_n

322402042_1307087460070795_6594406674711515652_n

322878699_1343070699784728_5643520470714557573_n

អាជ្ញាធរបានរៀបចំឱ្យមានព្រឹត្តិការណ៍ដាក់តាំងបង្ហាញពិព័រណ៍មុខម្ហូបខ្មែររបស់អ្នកស្រុកនៅខេត្តបាត់ដំបង ដែលល្បីល្បាញមានថ្វីដៃធ្វើម្ហូបឆ្ងាញ់ៗ ដើម្បីបង្ហាញជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្ត នៅក្នុងឱកាសអបអរសាទរពិធីឆ្លងឆ្នាំសាកល ២០២២ ឈានចូល២០២៣ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២នេះ ។

323129655_719712659800200_63794918181882247_n

323161041_570454471564324_2242577383271460277_n

319999017_1368404203987468_415549465671423531_n

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំឱ្យមានការដាក់តាំងពិព័រណ៍ភូមិមួយផលិតផលមួយ ពិព័រណ៍ផលិតផលចម្រុះ ទីតាំងថតរូបស្អាតៗ និងការសម្តែងសិល្បៈ របាំប្រពៃណី និងរបាំប្រជាប្រិយរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ការសម្តែងសៀករបស់អង្គការហ្វាពន្លឺសិល្បៈខេត្ត ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចតូចធំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបអរសាទរការឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសាកល នារាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ផងដែរ៕