សៅរ៍-អាទិត្យបិទឆ្នាំចាស់ បើកឆ្នាំថ្មី រាសី​ម្ចាស់​ឆ្នាំ ៤ លុយ​មូល ធូរ​ទុក្ខ​អស់​ពី​ខ្លួន

បើ​តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​មក​ថា នៅ​ចន្លោះ​ថ្ងៃ​សៅរ៍-អាទិត្យស្អែកនេះ ចំថ្ងៃចុងឆ្នាំ និងបើកឆ្នាំថ្មី ជា​ពេលវេលាពិសេស ដែលហោរមើលឃើញ​ឆ្នាំ​ចំនួន ៤ ​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ជាង​ឆ្នាំ​ណាៗ​ទាំង​អស់៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

1

មនុស្ស​ដែល​កើត​ឆ្នាំខាល នៅ​ចុងសប្តាហ៍នេះ ប្រៀប​ដូច​ជា​មាន​ផ្កាយ​នាំ​សំណាង ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ។ ដ្បិត​បើ​កន្លង​មក​មាន​គ្រោះ​ច្រើន​ក្នុង​ជីវិត តែ​មិន​អី​ទេ​ពេល​ខាង​មុខ​នេះ​ទៅ គឺ​នឹង​ល្អ​វិញ​ហើយ។

ជា​ពិសេស​ចំ​ថ្ងៃអាទិត្យ អ្នក​កើត​ឆ្នាំខាល នឹង​មាន​យីអ៊ុន​ឡើង​ខ្ពស់ ហើយ​បើ​ចេះ​ចាប់​យក​ឱកាស​ទាំង​នោះ​ផង នោះ​នឹង​មាន​លុយ​កាន់​ពេញ ល្មម​នឹង​រាប់​ហត់។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

2

ឆ្នាំថោះ ត្រូវ​បាន​គេ​ទស្សន៍ទាយ​ឃើញ​ថា នឹង​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ច្រើន​ចាប់​ពី​ចុង​សប្តាហ៍​ ៣១-០១ មករា នេះ​ត​ទៅ សប្តាហ៍ថ្មី។ ពួក​គេ​នឹង​ទទួល​បាន​ការ​កោត​សរសើរ គោរព​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន ប្លែក​ខុស​ពី​ពេល​មុន ហើយ​តាម​ថា​អាច​មាន​ឱកាស​ឡើង​ប្រាក់​ខែ​ទៀត​ផង បើ​ជា​បុគ្គលិក​បម្រើ​ការ​ក្នុង​ស្ថាប័ន​ណា​មួយ។

នៅ​សប្តាហ៍ថ្មីខាងមុខ អ្នក​ប្រៀប​ដូច​ទទួល​បាន​រង្វាន់​ធំ​សម្រាប់​ជីវិត ពោល​នឹង​មិន​ហត់ ឬ​ខ្វល់ខ្វាយ​រឿង​ហិរញ្ញវត្ថុ​ដូច​ជា​ពេល​មុន​ទៀត​ឡើយ។ យ៉ាង​ណា​បើ​មាន​លុយ​ក្នុង​ដៃ​ហើយ ក៏​ចេះ​គ្រប់គ្រង​និង​បែងចែក​ប្រើប្រាស់​ឲ្យ​បាន​ជា​ផល​ចំណេញ​ទៅ​ពេល​ខាង​មុខ​ផង​ ជៀសវាង​ការ​ចាយវាយ​ដោយ​មិន​បាន​គិត​ឲ្យ​បាន​ល្អិតល្អន់។

អ្នក​កើត​ឆ្នាំ​រោង – នាគ

3

កន្លង​ទៅ​នេះ អ្នក​កើត​ឆ្នាំ​នាគ ហាក់​ជួប​បញ្ហា​ច្រើន ទាំង​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី ពោល​មាន​ការ​ខាតបង់ ប្រៀប​នឹង​ដើរ​ថយ​ក្រោយ​ទៅ​ហើយ តែ​យ៉ាង​ណា​ ដោយសារ​ការ​ខិតខំ ការ​នៅ​តែ​បន្ត​ឆន្ទៈ​ខ្ពស់​ក្នុង​ជីវិត ឥឡូវ​បូកផ្សំ​សំណាង​ផង ពេលវេលា​ស្រង់​យក​លាភ គឺ​ចូល​មក​ដល់​ហើយ។

ពីរថ្ងៃបិទឆ្នាំចាស់ បើកឆ្នាំថ្មី គឺ ជា​ពេលវេលា​កើប​មាស កើប​ប្រាក់ សម្រាប់​ម្ចាស់​ឆ្នាំ​រោង លុយ​ចាយ​មិន​អស់ ហើយ​បើ​មនុស្ស​នេះ​ចេះ​សន្សំ​ផង ក៏​នឹង​សល់​លុយ​ច្រើន​ក្នុង​កំឡុង​ពេល​ខាង​មុខ។ ជាង​នេះ​គេ​ក៏​នឹង​ទទួល​បាន​ការ​កោតសរសើរ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ថែម​ទៀត​ផង។

អ្នក​កើត​ឆ្នាំ​កុរ - ជ្រូក​

4

សម្រាប់​អ្នក​កើត​ឆ្នាំ​ជ្រូក គឺ​ជា​មនុស្ស​ឆ្លាត ដែល​ជួប​ការ​លំបាក​មិន​យូរ​ទេ ព្រោះ​មនុស្ស​នេះ​មាន​សមត្ថភាព​ក្នុង​ការ​រើ​បម្រាស់​ខ្លួន​ចេញ​ពី​បញ្ហា​ទាំង​ឡាយ។ យ៉ាង​ណា​នៅវេលាថ្ងៃសៅរ៍-អាទិត្យនេះ អ្នក​នឹង​រក​ឃើញ​គោលដៅ​ជីវិត​ច្បាស់លាស់ ឃើញ​កោះ​ឃើញ​ត្រើយ​ពិត​ប្រាកដ ដែល​អ្នក​អាច​បោះ​ជំហាន​ទៅ​មុខ​បាន។

សម្រាប់​អ្នក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តាំង​ពី​ដំបូង​ហើយ​នោះ ក៏​នឹង​ទទួល​បាន​លាភ​ធំ​មួយ​ ហើយ​អ្នក​ទទួល​យក​ទៅ ព្រោះ​វា​ជា​ការ​តបស្នង​នៅ​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​ឡាយ​របស់​អ្នក​កន្លង​មក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក