សូមរើសបង្អួចមួយ វានឹងជួយតម្រង់ផ្លូវ ត្រូវធ្វើយ៉ាងណាចំពោះគោលដៅ

តើអ្នកដឹងទេថា ពេលខ្លះអ្នកអាចដឹងពីរឿងអ្វីម្យ៉ាងនៅថ្ងៃខាងមុខបាន តាមរយៈការទស្សន៍ទាយចិត្តសាស្រ្ត។ ហើយក្នុងអត្ថបទនេះយើងនឹងប្រាប់អ្នកពីទិសដៅជីវិតដែលត្រូវដើរ យើងតាមការជ្រើសរើសបង្អួចមួយដែលអ្នកពេញចិត្ត ក្នុងចំណោមបង្អួចខាងក្រោម!

1

ក.ចម្លើយ ១

អ្នកគួរមានទំនុកចិត្តលើខ្លួនឯងឲ្យបានច្រើន។ វាហាក់បីដូចជា រាល់ពេលដែលអ្នកបញ្ជាក់ពីគោលដៅ ឬ អ្វីមួយដែលអ្នកស្រលាញ់ អ្នកតែងតែបារម្ភថាអ្នកនឹងមិនអាចសម្រេចវាបាន។ តែបើមិនខំប្រឹងទេ វានឹងនៅតែអាសារបង់ទាំងអស់។ ដូច្នេះហើយ ចូរព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបន្តក្តីសុបិនរបស់អ្នក ជាជាងខ្វល់ខ្វាយ និងសោកស្តាយដែលមិនបានធ្វើវា។

2

ខ.ចម្លើយ ២

នាពេលខាងមុខនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនកើតឡើងចំពោះអ្នក។ ជាសំណាងល្អ អ្នកមិនចាំបាច់ព្រួយបារម្ភខ្លាំងពេកទេ ព្រោះអ្វីៗនឹងដំណើរការទៅដោយរលូន។ អ្នកមិនត្រឹមតែធ្វើអ្វីដែលអ្នកចង់បានប៉ុណ្ណោះទេ អ្នកក៏មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនផងដែរ។

3

គ.ចម្លើយ ៣

អ្នកគួរតែមានគំនិតវិជ្ជមាន។ អាចនិយាយបានថាបទពិសោធន៍នីមួយៗនឹងនាំអ្នកអោយជួបនូវមេរៀនដ៏មានតម្លៃ។ ដូច្នេះ ចូររក្សាការដឹងគុណ និងគំនិតវិជ្ជមានចំពោះរាល់អ្វីៗដែលមនុស្សជុំវិញអ្នកសុំ ក៏ដូចជាសកម្មភាពតូចតាចដែលមិត្តរបស់អ្នកធ្វើចំពោះអ្នក។

4

ឃ.ចម្លើយ ៤

វាដល់ពេលដែលត្រូវយកចិត្តទុកដាក់បន្ថែម ហើយដើរតាមបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក ដោយស្វែងយល់ថាអ្នកពិតជាចង់បានអ្វី នាពេលអនាគតដ៏ខ្លីខាងមុខនេះ?

5

ង.ចម្លើយ ៥

អ្នកគួរតែប្រើពេលវេលាបច្ចុប្បន្នរបស់អ្នកឲ្យបានច្រើន។ ចំណាយពេលជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សដែលអ្នកស្រលាញ់។ លើសពីនេះ ការមើល ឬ សង្កេតដោយស្ងៀមស្ងាត់នូវអ្វីៗដែលកើតឡើងនៅជុំវិញអ្នក នឹងជួយឱ្យអ្នកមានអារម្មណ៍ថាមានភាពស្រស់ស្អាត និងមានសុភមង្គល៕

6

ប្រភព ៖ បរទេស