កូនដែលមាន IQ ខ្ពស់ ភាគច្រើនកើតនៅវេលា និងឆ្នាំទាំងនេះ

ជាធម្មតារូបរាង និង IQ របស់កុមារ ក៏ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងថ្ងៃខែឆ្នាំកំណើត និងម៉ោងដែលទារកកើតផងដែរ។ ហើយបើចង់ដឹងថាកូនដែលមាន IQ កើតនៅម៉ោង និងឆ្នាំណា តោះមកដឹងទាំងអស់គ្នា!

1

១.កុមារកើតក្នុងឆ្នាំស្វា (ម៉ោង ១ -៥ រសៀល)

កុមារដែលកើតនៅម៉ោងនេះតាំងពីតូច គឺមានភាពឆ្លាតវៃ មានប្រាជ្ញាវាងវៃ និងអាចក្លាយជាមនុស្សពូកែទៅថ្ងៃអនាគត។ កុមារកើតវេលានេះក៏ចេះបត់បែន និងសម្របខ្លួនបានទៅតាមកាលៈទេសៈ។

2

២.កូនកើតក្នុងឆ្នាំទន្សាយ (ម៉ោង ៥-៧ ព្រឹក)

កុមារដែលកើតនៅម៉ោងនេះមានភាពល្អូកល្អឺន ប្រតិកម្មរហ័ស និងចាប់បានលឿន។ ពួកគេជាអ្នកវិនិច្ឆ័យ ឆ្លាតវៃ រហ័សរហួន។ IQ ខ្ពស់គឺជាលក្ខណៈរបស់កុមារក្រុមនេះ។ លើសពីនេះទៀត ពួកគេមានទេពកោសល្យ មានគុណធម៌ មានចំណេះដឹង និងមានអត្តចរិតល្អ។

3

៣.កូនកើតនៅឆ្នាំពស់ (ម៉ោង ៩-១១ ព្រឹក)

កុមារដែលកើតនៅពេលនេះមានចិត្តទន់ជ្រាយ ប៉ុន្តែចិត្តរបស់ពួកគេមានភាពវៃឆ្លាតខ្លាំង ហើយភាពវៃឆ្លាតខាងផ្លូវអារម្មណ៍របស់ពួកគេគឺវិសេសវិសាលបំផុត។ ពួកគេមានគុណសម្បតិ្តពីកំណើត ពេលធំឡើង មានសមត្ថភាពរកលុយបានច្រើន ពូកែសេដ្ឋកិច្ច មានទ្រព្យសម្បត្តិសម្បូរហូរហៀរ មិនត្រឹមតែនាំមកនូវទ្រព្យសម្បត្តិដល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងដល់គ្រួសារ និងកូនៗទៀតផង។

4

៤.កូនកើតឆ្នាំជ្រូក (ម៉ោង ៩-១១ យប់)

កុមារដែលកើតនៅពេលនេះនៅវ័យក្មេងមានរាងមូល និងសម្បុរស។ ពេលក្លាយជាមនុស្សពេញវ័យ កុមារក្រុមនេះនឹងមាន IQ ខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ កូនដែលកើតក្នុងម៉ោងនេះ មានលាភ មានប្រាជ្ញា មានវាសនា សម្រេចបាននូវរឿងធំៗក្នុងជីវិត ដោយការខិតខំរបស់ខ្លួន ងាយទទួលបានលាភ មានទ្រព្យហូរចូល ឪពុកម្តាយក៏មានសេចក្តីសុខ សុភមង្គល។ ដូច្នេះហើយ ចាប់តាំងពីកើតមក ទ្រព្យសម្បត្តិក្នុងគ្រួសារកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ យុវជនខ្លួនឯងក៏មានលាភសំណាង ទ្រព្យសម្បត្តិហូរហៀរ៕

5

ប្រភព៖ បរទេស