រើសផ្លិតមួយ ដើម្បីដឹងថា ជាតិមុន អ្នករស់នៅក្នុងត្រកូលអ្នកមាន ឬ អ្នកក្រ

តើអ្នកចង់ដឹងថា កាលពីជាតិមុនអ្នកមានឋានៈអ្វី រស់នៅក្នុងត្រកូនអ្នកមាន ឬ អ្នកក្រ មែនទេ? តោះអញ្ចឹង មកេងហ្គេមចិត្តសាស្រ្តជាមួយ Knong Srok ទាំងអស់គ្នា ដោយអ្នកគ្រាន់តែរើសផ្លិតដែលអ្នកស្រឡាញ់មួយ ក្នុងចំណោមផ្លិតខាងក្រោម នោះវានឹងប្រាប់ពីចម្លើយដែលអ្នកចង់ដឹង!

1

A.ចម្លើយ ១

កាលពីជីវិតមុន អ្នកមកពីគ្រួសារជនបទធម្មតា បន្ទាប់មកអ្នកក៏បានរៀបការជាមួយមនុស្សថ្នាក់កណ្តាល។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិងដៃគូររបស់អ្នក ក្លាយជាសហគ្រិនខ្លាំង មានសមត្ថភាព និងចេះពឹងផ្អែកលើការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនដើម្បីក្លាយជាអ្នកមាន។ ក្រោយមក គ្រួសាររបស់អ្នកក្លាយជាអ្នកមាន ហើយអ្នកបានចូលរួមជាមួយអភិជន និងរីករាយនឹងជីវិតដ៏សម្បូរបែប។

2

B.ចម្លើយ ២

ក្នុងជីវិតមុន អ្នកត្រូវបានចិញ្ចឹមក្នុងគ្រួសារអ្នកមាន ដោយរស់នៅសម្បូរបែបតាំងពីក្មេង។ ប៉ុន្តែក្រោយមក គ្រួសាររបស់អ្នកមានសំណាងអាក្រក់ អាជីវកម្មបានធ្លាក់ចុះ ក្ស័យធន និងបរាជ័យ ត្រូវដកថយទៅជនបទដើម្បីលាក់ខ្លួន។ ពីទីនោះ អ្នកក៏ចាប់ផ្តើមមានជីវិតដ៏កំសត់មួយ។ ក្រោយមកទៀត អ្នកត្រូវតែស៊ាំនឹងការធ្វើកសិកម្ម ហើយក្លាយជាកសិករធម្មតាម្នាក់ ។

3

C.ចម្លើយ ៣

ជីវិតអតីតកាលរបស់អ្នកគឺជាកសិករ សាមញ្ញ និងមានចិត្តល្អ។ ថ្វីត្បិតតែជីវិតជួបការលំបាក ប៉ុន្តែអ្នកតែងតែមានសុទិដ្ឋិនិយម ស្រលាញ់ជីវិត និងមានសុភមង្គលជាមួយមនុស្សដែលមានវណ្ណៈដូចអ្នក។ អ្នករស់នៅជនបទពេញមួយជីវិតរបស់អ្នក មានកូន និងចៅជាច្រើន រីករាយនឹងសេរីភាព និងកក់ក្ដៅជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។

4

D.ចម្លើយ ៤

ក្នុងជីវិតមុនអ្នកមានសំណាងណាស់កើតមកជាអ្នកមាន។ តាំងពីក្មេងរហូតដល់ចាស់ អ្នកនៅតែមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ អ្នកមានរូបរាងគួរឱ្យទាក់ទាញ ឬ ជាអ្នក ល្បីក្នុងទីក្រុង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ឆ្លាតដែរ ហើយមានមនុស្សជាច្រើនលួចស្រលាញ់ និងនឹកអ្នកថែមទៀតផង។ ទោះយ៉ាងណាក៏ដោយ អ្នកទំនងជានឹងរៀបការជាមួយនរណាម្នាក់ដែលមានប្រវត្តិមិនល្អ។ តែអាពាហ៍ពិពាហ៍នេះនៅតែមានសុភមង្គលខ្លាំងណាស់ បើទោះបីមានវណ្ណៈខុសគ្នាក៏ដោយ៕

5

ប្រភព ៖ បរទេស