លោក វ៉ាត់ ចំរើន « យើងអត់ខ្វល់ ទោះថៃមិនចូលរួមប្រកួត គុណខ្មែរ ក៏មាន ៦ ប្រទេសគាំទ្រដែរ »

បន្ទាប់ពី ខាងភាគីថៃ បានប្រកាសថា នឹងមិនចូលរួមការប្រកួត គុណខ្មែរ ( KUN KHMER ) ពេលនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (Camsoc) ក៏បានធ្វើការឆ្លើយតប និងបញ្ជាក់ច្បាស់ៗថា ៖

New Project38

“យោងទៅតាមច្បាប់របស់កីឡា ប្រសិនបើមាន ៤ ប្រទេសឡើងទៅ យើងអាចប្រកួតបានហើយ។ យើងមាន ៦ ប្រទេសគាំទ្រប្រកួតនេះ ដូច្នេះយើងអត់ខ្វល់ទេថា អ្នកណាមិនចូលរួមប្រកួតនោះឡើយ”


លោកក៏បានបន្ថែមទៀតថា “បើគេប្រកួតស៊ីហ្គេម លើកក្រោយ នៅឆ្នាំ ២០២៥ យើងអត់ចូលដែរ ប្រសិនបើថៃ ដាក់ថា Muay Thai ។ នេះគឺជារឿងធម្មតាទេ នៅពេលគេដាក់ Muay Thai យើងក៏អត់ចូលទៅប្រកួតនោះ ព្រោះពេលយើងដាក់គុនខ្មែរ គេអត់មកផង។ យ៉ាងណាមិញ គេ មិនចូលរួមគឺជារឿងរបស់គេ ប៉ុន្ដែមានប្រទេសផ្សេងទៀត គេចូលរួម។ ប្រទេសដែលចូលរួមមានឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី”៕

7