Ten Hag បញ្ជាក់ McTominay ‘អវត្តមានពីរសប្តាហ៍ឬច្រើនជាងនេះ’

ជាកង្វល់របួស​កីឡាករផ្សេងទៀតសម្រាប់ Manchester United ក្នុងរដូវកាលនេះ Erik ten Hag បានបញ្ជាក់ថា Scott McTominay នឹងអវត្តមានសម្រាប់អនាគតដែលរំពឹងទុក។

Scott Mctominay Fbl Eng Pr Man Utd Arsenal1

ថ្លែងទៅកាន់អ្នកសារព័ត៌មាន គ្រូបង្វឹករូបនេះបានពន្យល់ថា៖ "អ្នកអាចរៀបចំក្រុមបាន ប៉ុន្តែនៅក្នុងខែមករា អ្នក​បាន​ឃើញ Donny [van de Beek] ត្រូវ​អវត្តមានពេញមួយរដូវកាល ហើយ Christian Eriksen អវត្តមានសម្រាប់ផ្នែកមួយនៃរដូវកាលនេះ ហើយ Scott McTominay ក៏មិនមានវត្តមានសម្រាប់ពេលខាងមុខដែរ។ អាចបាត់មុខមួយសប្តាហ៍ ពីរសប្តាហ៍ ឬប្រហែលជាយូរជាងនេះ»។

GettyImages 1396737982 Scaled

“ដូច្នេះយើងមានការប្រកួតប្រជែងច្រើន ក្រុមក៏មានការប្រកួតប្រជែង។ យើងមានកីឡាករដែលមានគុណភាពនៅទីនោះ(តំបន់បម្រើ) នោះច្បាស់ណាស់ ប៉ុន្តែគុណភាពគឺមិនសូវល្អទៀតទេ។ ប៉ុន្តែ​យើង​ជា​ក្រុម​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នោះ​»។

Real Betis V Manchester United Winter Friendly

ការមកដល់របស់ Marcel Sabitzer ក្នុងលក្ខខ័ណ្ឌខ្ចីជើងនឹងជួយបង្កើនចំនួនខ្សែបម្រើ ប៉ុន្តែវានៅតែជាស្ថានភាពមិនច្បាស់លាស់។ ស្របពេល Eriksen, McTominay និង Van de Beek ត្រូវ​នៅ​ក្រៅទីលាន Fred, Casemiro, Bruno Fernandes និង Sabitzer នឹង​រ៉ាប់រងក្នុងតំបន់បម្រើដែល​នៅសល់។

ប្រភព៖ The Metro

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN