មិត្តរួមក្រុមកំពុងពិបាក Pogba ទៅជិះស្គីលើទឹកកកឱ្យព្រងើយ

Paul Pogba ត្រូវបានវីរបុរសក្លិប Juventus លោក Marco Tardelli ពិពណ៌នាថាជា "បញ្ហាធំ" ជុំវិញការធ្វើដំណើរកម្សាន្តជិះស្គីលើ​ទឹកកក ហើយ​របួស​មិន​ទាន់បាន​លេងហ​ពេញលេញ។

321814698_1323672585065112_4102676369151079907_n

កីឡាករវ័យ 29 ឆ្នាំរូបនេះមិនទាន់បង្ហាញខ្លួនជាលើកទី 2 សម្រាប់ក្លឹបយក្សអ៊ីតាលី ចាប់តាំងពីបានត្រលប់មកក្លិបវិញ​ដោយ​គ្មានតម្លៃខ្លួន​ពី Man Utd ។ ផ្ទុយពី​ការ​ប្រឹង​ហ្វឹកហាត់​និង​រក្សាកាយសម្បទា គាត់​បាន​ទៅ​ដំណើកម្សាន្តលើជម្រាលភ្នំ ជិះស្គីលើទឹកកកកាលខែធ្នូ ដែលធ្វើឱ្យអ្នកគាំទ្រ Juventus មានការរំខាន និង​អស់សង្ឃឹមយ៉ាងខ្លាំង ជាស្របហពេល​វីរបុរសរបស់ក្លឹប Tardelli ក៏បានរិះគន់​ផង​ដែរ។

22_POGBA2

ថ្លែងទៅកាន់សារព័ត៌មានអ៊ីតាលី Rai 2 អតីតកីឡាករវ័យ 68 ឆ្នាំរូបនេះបាននិយាយថា៖ “Pogba មិនបានលេងតាំងពីខែមេសា ឆ្នាំ 2022 នៅពេលដែលគាត់នៅ Manchester ។ ឥឡូវនេះគាត់គឺជាបញ្ហាសម្រាប់ Juventus យើងមិនដឹងថាពេលណាគាត់នឹងត្រលប់មកវិញ ឬគាត់មានបំណងធ្វើអ្វីនោះទេ។ Pogba ឈប់ជិះស្គីទៅ  មិត្តរួមក្រុមរបស់គាត់កំពុងប្រយុទ្ធនឹងបញ្ហាដ៏ធំ»។

“គាត់​មិន​បាន​វះកាត់​ជង្គង់​នៅ​ពេល​ក្លឹប​សួរ​នាំទេ តែ​ពេល​គាត់​សម្រេច​ចិត្ត​ ព្រោះ​គាត់​បារម្ភ​ពី World Cup ជាមួយ​បារាំង»។

“ឥឡូវនេះ Pogba គឺជាបញ្ហាដ៏ធំមួយដែល Bianconeri ត្រូវដោះស្រាយ។ ស្ថានភាពទាំងមូលនេះក៏បង្ហាញពីរបៀបដែល Juventus មិនមានគំនិតច្បាស់លាស់អំពីទិសដៅទូទៅរបស់ពួកគេ»។

“តាមទស្សនៈរបស់ខ្ញុំ [Massimiliano] Allegri ត្រូវតែឈានជើងចូលមកទីនេះ ហើយធ្វើអ្វីមួយ ព្រោះវាមិនអាចទៅរួចទេ ដែលមានកីឡាករដែលគ្រាន់តែអង្គុយនៅទីនោះ ទទួលបានប្រាក់ឈ្នួលដោយមិនធ្វើអ្វីទាំងអស់។ អាកប្បកិរិយារបស់គាត់ចំពោះមិត្តរួមក្រុមរបស់គាត់ក៏មិនយុត្តិធម៌ដែរ។ ស្ថានភាពទាំងមូលធ្វើឱ្យខ្ញុំខឹង»។

ប្រភព៖ Daily Mail

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN