កីឡាកររូបណាលេង​បាន​ច្រើននាទីជាង​គេ​នៅ Man Utd?

យុទ្ធនាការឆ្នាំ 2022/23 កំពុងដំណើរការពេញនៅឡើយ ហើយក្រុម Manchester United នៅតែប្រកួតប្រជែងក្នុងពានរង្វាន់ចំនួន 4 ផ្សេងគ្នា។

Erik ten Hag បានសម្រេចចិត្តលើការចាប់ផ្តើមជម្រើស១១នាក់ ដែលគាត់ពេញចិត្តនៅ Old Trafford ស្របពេលក្រុមបិសាចក្រហម​កំពុងតែបង្ហាញភាពខ្លាំងរបស់​ខ្លួន​ឡើង​វិញ​ផង​ដែរ។

Bruno Fernandes បានលេងនាទីច្រើនបំផុតក្នុងចំណោមអ្នកគ្រប់គ្នានៅក្លឹបរហូតមកដល់ពេលនេះ (2,963នាទី) ជាមួយនឹង David De Gea (2,880នាទី) និង Marcus Rashford (2,541នាទី) ដែលបានបញ្ចប់កំពូលតារាងទាំងបី។

កីឡាករកំពូលទាំង១០របស់ Man United ដែលមាននាទីលេងច្រើនជាងគេក្នុងរដូវកាលនេះ៖

E6120cbf 43a0 41dd B107 68a8d21db5b8

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN