ស៊ុត​២​គ្រាប់​យប់​មិញ Rashford បំបែកកំណត់​ត្រា​ល្អបំផុត​របស់​ខ្លួន​ឯង​និងវីរបុរសបិសាចក្រហម​ម្នាក់

Marcus Rashford បានស៊ុតបាល់បញ្ចូលទី២គ្រាប់យ៉ាងល្អក្នុងជ័យជម្នះ 3-0 របស់ Man United លើក្រុម Leicester City កាលពីថ្ងៃយប់ថ្ងៃអាទិត្យ។

F1157c8376076f82e5882b0edf345e89_XL

គ្រាប់​បាល់នោះបានធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់គាត់មានដល់ទៅ 24 គ្រាប់សម្រាប់រដូវកាលនេះ ដោយជួយឱ្យគាត់កំណត់ចំនួនគ្រាប់បាល់ដែលល្អបំផុតមិនធ្លាប់មានរបស់ខ្លួនឯងក្នុងមួយរដូវកាលសម្រាប់បិសាចក្រហម។

រដូវ​កាលដ៏​ល្អបំផុត​របស់​គាត់ពីមុនគឺរក​បាន​ 23 គ្រាប់ដែលគាត់បានស៊ុតបញ្ចូលទីក្នុងរដូវកាល 2019/20 មុនពេលរបួសបានរំខានដល់យុទ្ធនាការរបស់គាត់។ ដោយ​ឡែក Rashford បានស៊ុតបញ្ចូលទី 17 គ្រាប់នៅ Old Trafford ក្នុងរដូវកាលនេះ ដែលជាចំនួនច្រើនបំផុតក្នុងមួយរដូវកាលដោយកីឡាកររបស់ United ចាប់តាំងពី Wayne Rooney (19គ្រាប់) ក្នុងឆ្នាំ 2011/12 ។

332149798_1753055018421662_5898230490370479713_n

កីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏បានស៊ុតបញ្ចូលទីក្នុង 7 ប្រកួតចុងក្រោយរបស់គាត់នៅ Old Trafford ដែលជាកីឡាករដំបូងរបស់ United ចាប់តាំងពី Rooney ធ្វើដូច្នេះផង​ដែរ។

ប្រភព៖ Twitter

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN