ទោះមិនបាន​ផិត​ក្បត់​ ប៉ុន្តែទង្វើ​បុរស ​៣ ​ប្រភេទ​នេះ ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​រង​ទុក្ខ ស្រក់ទឹកភ្នែក​អស់​មួយ​ជីវិត

បុរស​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ធ្វើ​ឲ្យ​ប្រពន្ធ​រង​ទុក្ខ​មួយ​រយៈ។ ប៉ុន្តែ​បុរស​ដែល​មាន​ចរិត​ទាំងនេះ​វិញ ធ្វើ​ឲ្យ​មនុស្ស​ស្រី​រង​ទុក្ខ​ពេញ​មួយ​ជីវិត​ជាមួយនឹងទឹកភ្នែក​ស្រក់​មិនឈប់។

១. ព្រងើយកណ្តើយ ពេលប្រពន្ធឈឺ

Kieu Dan Ong Nen Tranh Xa 3 1554

នៅពេលដែលប្រពន្ធឈឺ បុរសជាច្រើនតែងតែមានទម្លាប់ដើរលេងជាមួយមិត្តភក្តិ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរៀបការរួច បុរសដែលមានទំនួលខុសត្រូវនឹងកាត់បន្ថយពេលវេលាដែលគាត់ចំណាយពេលចេញទៅក្រៅជាមួយមិត្តភក្តិ បែនៅផ្ទះជាមួយប្រពន្ធកូន ជាពិសេសនៅពេលដែលប្រពន្ធរបស់គាត់ឈឺ។ យ៉ាងណាក៏ដោយ មិនមែនបុរសគ្រប់រូបសុទ្ធតែមានទំនួលខុសត្រូវគ្រប់គ្រាន់ និងស្រលាញ់ថែទាំប្រពន្ធរបស់គាត់នៅពេលដែលនាងត្រូវការនោះទេ។

មនុស្សទាំងនេះចាត់ទុកស្ត្រីរបស់ពួកគេជាឧបករណ៍សម្រាប់គ្រួសារ មានតែសម្រាលកូន និងធ្វើការងារផ្ទះប៉ុណ្ណោះ ហើយគ្មានការស្រលាញ់ ឬខ្វល់ខ្វាយអ្វីសម្រាប់ពួកគេឡើយ។ មនុស្ស​ប្រុស​បែប​នេះ​នឹង​ព្រងើយ​កន្តើយ​ពេល​ប្រពន្ធ​ឈឺ សូម្បី​តែ​សួរ​ពី​ស្ថានភាព​របស់​នាង ហើយ​នៅ​តែបង្គាប់ប្រពន្ធឱ្យ​ធ្វើ​ម្ហូបឱ្យខ្លួន។ សកម្មភាព​ទាំងនេះ​ធ្វើ​ឱ្យ​ស្ត្រី​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បោះបង់ចោល និង​វេទនា​រហូត​ដល់​អស់សង្ឃឹម ។

២. គ្មានទំនួលខុសត្រូវក្នុងការចិញ្ចឹមកូន

Kibo 1554

ការចិញ្ចឹមកូនគឺជាទំនួលខុសត្រូវរួមរបស់ស្វាមី និងភរិយា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកូនរបស់ពួកគេខូច បុរសដែលគ្មានទំនួលខុសត្រូវជាច្រើន បានដាក់ទំនួលខុសត្រូវទាំងអស់ លើប្រពន្ធរបស់ពួកគេដោយប្រយោគថា "ម្តាយធ្វើឱ្យកូនខូច" ។ ទង្វើ​របស់​ស្វាមី​នាង​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​នឿយហត់ និង​ធ្លាក់​ចុះ ហើយ​ក្លាយជា​គំរូ​អាក្រក់​សម្រាប់​កូនៗ​នោះទេ​។

បុរសល្អគឺជាបុរសដែលមានទំនួលខុសត្រូវ ហើយតែងតែគិតគូរពីប្រពន្ធកូន។ គាត់យល់ថាកូនគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់គ្រួសារ ហើយមិនដែលដាក់បន្ទុកទាំងស្រុងលើស្មារបស់ប្រពន្ធគាត់ឡើយ។

៣. លម្អិត​ពេក​ក្រៃ

Dan Ong Vo Trach Nhiem 851310 1554

ការសន្សំគឺជាគុណធម៌ដ៏ប្រសើរ ប៉ុន្តែបុរសណាដែលមានចិត្តល្អិតល្អន់ពេក បែរជាធ្វើឱ្យប្រពន្ធកូនវេទនាទៅវិញ។ ស្វាមីជាច្រើនតែងតែគ្រប់គ្រងរាល់ការចំណាយរបស់ប្រពន្ធរបស់ពួកគេ គ្រប់​កាក់សេន​ក៏​ត្រូវ​សួរ និង​រិះគន់​ដែរ បើ​មិន​ពេញ​ចិត្ត។ គាត់​មិន​ដែល​ជូន​កាដូ​ដល់​ប្រពន្ធ​គាត់​សូម្បី​តែ​ក្នុង​ថ្ងៃ​ខួប​កំណើត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​ស្ត្រី​ទាំង​អស់​មិន​អាច​ទទួល​យក​ប្តី​ដែល​មាន​ចិត្ត​រឹងរូស​ពេក​នោះ​ទេ។ ការដឹងពីរបៀបដោះស្រាយ និងផ្លាស់ប្តូរបុគ្គលិកលក្ខណៈរបស់គាត់បន្តិចម្តងៗគឺចាំបាច់ណាស់។

ប៉ុន្តែ​តើ​មនុស្ស​ស្រី​អាច​សប្បាយ​ចិត្ត​បាន​ទេ បើ​នៅ​តែ​ប្រកាន់​ភ្ជាប់​ប្តី​បែប​នេះ? ពេល​គាត់​ឱ្យតម្លៃលើទឹកលុយ​លើស​អ្វី​ទាំង​អស់ ហើយ​មិន​ឲ្យ​តម្លៃ​និង​យោបល់​របស់​ប្រពន្ធ។ ជាមួយនឹងបុរសដែលស្រលាញ់លុយច្រើនជាងប្រពន្ធ ថ្ងៃណាមួយគាត់នឹងក្បត់អ្នក ហើយបោះបង់អ្នកដើម្បីទទួលបានផលប្រយោជន៍របស់គាត់៕

ប្រែសម្រួលដោយ៖ វីរៈ (Knongsrok)