៤ យ៉ាងមនុស្សស្រីឆ្លាត មិនចេះតែបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែមនុស្សខ្លះនៅតែធ្វើរាល់ថ្ងៃ

សូមចងចាំថាបណ្តាញសង្គមគឺជាមុខដែលជួយមនុស្សឱ្យយល់កាន់តែច្បាស់អំពីអ្នក។ ស្ត្រី​ឆ្លាត​នឹង​មិន​បង្ហាញ​រឿង​ ៤ យ៉ាង​ខាង​ក្រោម​លើ​បណ្ដាញ​សង្គម​ឡើយ។

១. មិនបង្ហោះឯកជនភាពរបស់ខ្លួន (Private love)

Dan Ba Ly Hon 1 0917

មនុស្សជាច្រើននៅលើបណ្ដាញសង្គម ម្នាក់ៗមានជីវិតផ្ទាល់ខ្លួន ហើយមិនមានពេលខ្វល់ពីអារម្មណ៍របស់អ្នក។ ហើយមនុស្សដែលខ្វល់ពីអ្នក មិនចាំបាច់តាមដានអ្នកតាម Facebook នោះទេ។

កុំបង្ហោះនៅលើបណ្តាញសង្គម មិនថាអ្នកកំពុងមានស្នេហា រៀបការ ឬនៅលីវនោះទេ។ ទោះសប្បាយ ឬសោកសៅក៏ដោយ យកល្អគួរតែ "រក្សាទុកក្នុងចិត្ត" ខ្លួនឯង ឬចែករំលែកជាមួយមនុស្សដែលគួរឱ្យទុកចិត្ត ជាជាងការត្អូញត្អែរ និងជេរប្រមាថអ្នកដទៃជាសាធារណៈនៅលើបណ្ដាញសង្គម។

ស្នេហាកាន់តែស្ងប់ស្ងាត់ វានឹងកាន់តែរឹងមាំ និងរីករាយ។ អ្នកអាចនិយាយបានតែបីពាក្យប៉ុណ្ណោះប្រសិនបើអ្នកចង់ដោះស្រាយជម្លោះ ឬវិវាទ។ វាគ្មានន័យទេក្នុងការសរសេរពាក្យត្អូញត្អែរនៅលើបណ្ដាញសង្គមទៅកាន់មនុស្សទូទាំងពិភពលោក។ ចូរចាំថា មនុស្សប្រុសមិនចូលចិត្តមនុស្សស្រីដែលមិនចេះរក្សារឿងឯកជន។ ពាក្យ​សម្ដី​កាន់​តែ​ច្រើន អ្នក​នឹង​ធ្វើ​ឱ្យ​អ្នក​ដទៃ​មើល​ងាយ​អ្នក​កាន់​តែ​ខ្លាំង។

២. មិនបង្ហោះរូបភាព​មិន​ស្អាត​របស់​ខ្លួន​ឯង ​ឬ​អ្នក​ដទៃ

Giapppconh 15 2022 06 20 19 30 0918

ស្ត្រីឆ្លាតវៃនឹងមិនដែលបង្ហោះរូបភាពអាក្រក់របស់ពួកគេ ឬអ្នកដែលនៅជុំវិញពួកគេនៅលើបណ្តាញសង្គមឡើយ។ បើមិនដូច្នេះទេ អ្នកដ៏ទៃនឹងមានការខឹងសម្បារនឹងអ្នក ហើយវិនិច្ឆ័យអ្នកថាជាអ្នកមិនដឹងគុណ ល្ងង់ខ្លៅ ឬមិនគោរពជីវិតឯកជនរបស់អ្នកដទៃ។

៣. បង្ហោះរឿងកំប្លែងមិនសមរម្យ

អ្វីដែលមានតម្លៃបំផុតចំពោះស្ត្រីគឺភាពឆើតឆាយ។ ដូច្នេះ កុំ​បណ្តោយ​ឱ្យ​ការ​លេងសើច​មួយ​ភ្លែត​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​។ ចូរចាំថា កំប្លែងដែលគួរឱ្យអស់សំណើចអាចធ្វើឱ្យមនុស្សមួយចំនួនសើច ប៉ុន្តែប្រសិនបើវាធ្វើឱ្យខូចកិត្តិយសអ្នកដ៏ទៃ នោះវាគួរឱ្យអស់សំណើចណាស់។

៤. បង្ហោះពាក្យត្អូញត្អែរនៅកន្លែងធ្វើការ

25 1132 1006

មិនថាស្ត្រីមានទេពកោសល្យយ៉ាងណានោះទេ នាងមិនអាចចៀសវាងការលំបាកក្នុងការងារ ដូចជាសម្ពាធ និងការមិនចុះសម្រុងជាមួយមិត្តរួមការងារ/ថ្នាក់លើ។ កុំ​ខឹង​ខ្លាំង​ពេក​នៅ​ពេល​ហ្នឹង កុំប្រញាប់​ជេរ​ប្រមាថ​ក្រុមហ៊ុន​តាម​បណ្ដាញ​សង្គម។ បើមិនដូច្នោះទេអ្នកនឹង "បំផ្លាញ" ផ្លូវឆ្ពោះទៅមុខរបស់អ្នក៕

ប្រែសម្រួល៖ វីរៈ (Knongsrok)