អាកាសធាតុល្អចឹងទៅបោះតង់ក្នុងព្រៃម្តងហ្អី? នេះគឺរាល់សម្ភារៈសំខាន់ៗដែលអ្នកបោះតង់ទាំងឡាយត្រូវតែមាន

ចំពោះអ្នកដែលទើបនឹងបោះតង់ដំបូងៗអាចនឹងនៅខ្វះបទពិសោធន៍ ដែលអាចនាំឲ្យសម្ភារៈដែលអ្នកយកទៅបោះតង់នោះខ្វះខាត ឬមិនសមស្របទៅនឹងកន្លែងដែលអ្នកជ្រើសរើស។

ដូច្នេះហើយនៅពេលទៅបោះតង់អ្នកគួរតែមានវត្ថុទាំងអស់ខាងក្រោមនេះ៖

Picture1

១. សម្ភារៈដំណេក

អ្នកគួរតែយកខ្នើយ ភួយ ពូកខ្យល់  ឬសម្ភារៈដំណេកណាដែលអ្នកអាចគេងលក់ស្រួលបាន ព្រោះយើងអាចនឹងពិបាកសម្របខ្លួនទៅនឹងកន្លែងថ្មី។ តាមយោបល់របស់អ្នកដើរព្រៃខ្លះ គឺយើងអាចនឹងងាយស្រួលសំរាកជាងមុនបើសិនជាយើងយកម៉ាសគ្របភ្នែក ឬឧបករណ៍កាត់បន្ថយសម្លេងតាមខ្លួន។

Picture2

២. សម្ភារៈសម្រាប់បរិវេណតង់

យើងអាចយក ពិល ភ្លើងអគ្គិសនី ចង្កៀង ឬភ្លើងLEDជាដើម ដើម្បីបំភ្លឺជុំវិញបរិវេណតង់។ យើងក៏គួរយកធុងត្រជាក់ ឬទឹកកកវេចខ្ចប់ ទឹកស្អាត ដបទឹក ឈើគូស ឬដៃកេសនិងចង្ក្រានហ្គាសជាដើម។ ចំពោះវត្ថុដែលត្រូវការថ្មពិល អ្នកគួរតែយកថ្មពិលទៅសាគួរទុកនិងជាពិសេស Powerbank សម្រាប់សាកថ្មទូរស័ព្ទ។

Picture3

៣. គ្រឿងតុបតែង

បើអ្នកចង់ឱ្យទីតាំងបោះតង់របស់អ្នកកាន់តែទាក់ទាញ អ្នកគួរតែយក​ កៅអី ឬតុដែលបត់បាន កំរាលតុទានបណ្តេញសត្វល្អិត តង់ធំសម្រាប់បាំងថ្ងៃនិងភ្លៀង។​ អ្នកក៏អាចយកកម្រាលជើងទុកជូតជើងមុនចូលក្នុងកន្លែងគេងរបស់អ្នកដែរ។ សម្ភារៈទាំងអស់នេះគួរតែយកទំហំសមស្របតាមដែលអាចធ្វើទៅបាន។

Picture7

៤. សម្ភារៈសំខាន់ៗផ្សេងៗ

អ្នកគួរតែមានក្រដាសជូតមាត់ កន្សែង​ សាប៊ូ ស្បែកជើង ខោអាវ ច្រាសដុះធ្មេញនិងថ្នាំដុះធ្មេញជាដើម។

៥. សម្ភារៈអនាម័យ

មុន និងក្រោយអ្នកប្រើប្រាស់ទីតាំងសម្រាប់បោះតង់សម្រាកខួរក្បាលរួច អ្នកត្រូវតែចូលរួមថែរក្សាបរិស្ថានដោយសម្អាតទីធ្លាឲ្យបានស្អាត ដូច្នេះសូមយកសម្ភារៈទុកសម្អាតទីតាំងបោះតង់តាមខ្លួនផង។

Picture5

៦. សម្ភារៈផ្ទាល់ខ្លួន

សម្ភារៈទាំងនោះមានដូចជា កាបូបលុយ សោរ អត្តសញ្ញាណប័ណ្ណ ឬកាតសំខាន់ផ្សេងៗ។

Picture4

៧. សម្ភារៈការពារ និងព្យាបាល

អ្នកគួរតែយក ថ្នាំលេបផ្សេងៗ ថ្នាំលាបខ្លួន ថ្នាំការពារសត្វល្អិត ឡេការពារកម្តៅថ្ងៃ សម្ភារៈសម្អាតដំបៅ ឬរបួសផ្សេងៗ ដើម្បីការពារពេលមានបញ្ហាចៃដន្យ។

៨. សម្ភារៈផ្ទះបាយ

បើអ្នកចង់ធ្វើម្ហូបដោយខ្លួនឯង នោះអ្នកគួរតែត្រៀម ខ្ទះ​ ឆ្នាំង វែក ស្លាបព្រា សម ចង្កឺះ ចាន កែវ។ល។ ក៏ប៉ុន្តែអ្នកត្រូវប្រាកដថា សម្ភារៈចម្អិនម្ហូបអាចទប់ទល់ជាមួយភ្លើងអូស ឬហ្គាសដែលអ្នកប្រើដើម្បីចម្អិនម្ហូបផងដែរ៕

Picture6

អត្ថបទដោយ៖ Nuth

រូបភាព៖ Google Image

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN