មនុស្សស្រីដែល​មាន​អាយុ​វែង មិនងាយចាស់​ច្រើន​តែ​មាន​លក្ខណៈ ៥ យ៉ាងនេះ បើមានត្រឹម ៣ ចំណុចក៏អស្ចារ្យណាស់ដែរ

(Knongsrok): នៅអាយុ ៤៥ ឆ្នាំ ស្ត្រីនៅតែមានចរិតលក្ខណៈ ៥ យ៉ាងនេះ ដែលបញ្ជាក់ថាពួកគេមានអាយុវែង សាច់ចាំ និងមិនងាយចាស់។

ក្នុងអំឡុងសតវត្សទី ២០ អាយុកាលជាមធ្យមរបស់មនុស្សបានកើនឡើងដល់ ៣០ ឆ្នាំ ដែលជាការកើនឡើងបំផុតក្នុងរយៈពេល ៥០០០ ឆ្នាំនៃប្រវត្តិសាស្ត្រមនុស្សជាតិ។ ហេតុ​អ្វី​បាន​ជា​អាយុ​សង្ឃឹម​រស់​របស់​មនុស្ស​មាន​ភាព​ប្រសើរ​ឡើង​ដូច្នេះ? វាគឺជាលទ្ធផលនៃភាពជឿនលឿនក្នុងវិស័យសុខាភិបាល ការអប់រំ ការការពារ និងព្យាបាលជំងឺរ៉ាំរ៉ៃជាច្រើន។ ជាងនេះទៅទៀត មនុស្សសម័យនេះក៏ដឹងពីរបៀបថែរក្សារាងកាយរបស់ពួកគេផងដែរ។

ស្ត្រីចាប់ពីអាយុ ៤៥ ឆ្នាំ គួរតែយកចិត្តទុកដាក់លើរាងកាយរបស់ពួកគេឲ្យបានច្រើន ព្រោះយោងទៅតាមវេជ្ជសាស្ត្រចិន យុគសម័យនេះក៏ជាដំណាក់កាលដែលបង្ករជំងឺគ្រប់ប្រភេទ ឬហៅថា “យុគមាសនៃការថែរក្សាសុខភាព” ពីព្រោះបន្ទាប់ពីអាយុនេះសុខភាពរបស់យើងធ្លាក់ចុះហើយសម្រស់ក៏ធ្លាក់កាន់តែលឿន។

1703 Images 39 1 1316

នៅអាយុ ៤៥ ឆ្នាំ ស្ត្រីនៅតែមានចរិតលក្ខណៈទាំង ៥ នេះ ដែលបញ្ជាក់ថាពួកគេរស់នៅនៅបានយូរ។

១. នៅតែទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើនជាប្រចាំ

ស្ត្រីដែលញ៉ាំបន្លែ និងផ្លែឈើច្រើន មានហានិភ័យទាបនៃការស្លាប់មុនអាយុ ៤៦% ជាងអ្នកដែលមិនបានញ៉ាំវាជាប្រចាំ នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យ Michigan លើអ្នកចូលរួម ៧០០ នាក់ក្នុងវ័យ ៧០ ឆ្នាំ។

អ្នកស្រុកនៅអូគីណាវ៉ា ប្រទេសជប៉ុន ដែលមានអត្រារស់រានមានជីវិតខ្ពស់បំផុតមួយរបស់ពិភពលោក ក៏តែងតែទទួលទានបន្លែបៃតងក្នុងបញ្ជីមុខម្ហូបជារៀងរាល់ថ្ងៃផងដែរ។ ប្រជាជនអូគីណាវ៉ា បានបរិភោគអាហារសម្បូររុក្ខជាតិសម្រាប់ជីវិតរបស់ពួកគេ ហើយស្ទើរតែទាំងអស់នៃពួកគេដាំដំណាំផ្ទាល់ខ្លួនរបស់ពួកគេ។

២. បបូរមាត់ពណ៌ផ្កាឈូក

ស្ត្រីដែលមានសុខភាពល្អ នៅក្រោមកាលៈទេសៈធម្មតា បបូរមាត់នឹងប្រែជាក្រហម និងរលោង ប៉ុន្តែសម្រាប់អ្នកដែលមានរាងកាយទន់ខ្សោយ បបូរមាត់តែងតែមានពណ៌ស។ នេះ​មាន​ច្រើន​ទាក់ទង​នឹង​ចរន្ត​ឈាម​ក្នុង​ខ្លួន ព្រោះ​បបូរមាត់​ជា​ផ្នែក​ចុងក្រោយ​នៃ​របត់ឈាម​។ របត់ឈាមត្រូវបានស្ទះ ឈាមមិនត្រូវបានផ្គត់ផ្គង់ពេញលេញទេ ហើយបបូរមាត់នឹងមានពណ៌ស។

ឧបមាថា ស្ត្រី​ម្នាក់​មិន​បាន​លាប​បបូរមាត់​ប្រចាំថ្ងៃ ប៉ុន្តែ​បបូរមាត់​របស់​នាង​នៅតែ​មាន​ពណ៌​ផ្កាឈូក។ ក្នុងករណីនោះ អាយុសង្ឃឹមរស់របស់នាងមានអាយុកាលវែង ដែលសបញ្ជាក់ឱ្យឃើញថា ចរន្តឈាមក្នុងរាងកាយមានភាពល្អប្រសើរ ហើយរាងកាយត្រូវបានកម្ចាត់ចោលនូវសារធាតុពុល។

Images 38 1316

៣. ដៃ និងជើងមានភាពកក់ក្តៅ

យោងតាមអ្នកជំនាញបុរាណចិន មានចំណុចសំខាន់ៗជាច្រើននៅក្នុងជើង ដែលទាក់ទងនឹងសរីរាង្គខាងក្នុង ដូច្នេះគេអាចដឹងតាមរយៈវា ដើម្បីដឹងថារាងកាយមានសុខភាពល្អ។ ព្រមទាំងប្រាប់យើងពីអាយុជីវិតរបស់យើង។

រាងកាយរបស់ស្ត្រីគឺត្រជាក់ជាចម្បង។ ជាធម្មតា ជើង និងដៃក៏ត្រជាក់ផងដែរ។ សូម្បីតែនៅសីតុណ្ហភាពខ្ពស់ អវយវៈនៅតែត្រជាក់។ នេះទំនងជាបណ្តាលមកពីកង្វះចរន្តឈាមក្នុងរាងកាយ៖ ឈាមរត់បានល្អ ឬខ្យល់ត្រជាក់ខ្លាំងពេក។ ដូច្នេះប្រសិនបើអវយវៈរបស់ស្ត្រីមានភាពកក់ក្តៅពេញមួយឆ្នាំ នេះបង្ហាញថារបត់ឈាមបានល្អ កាកសំណល់ និងជាតិពុលត្រូវបានបញ្ចេញទាន់ពេលវេលា។

៤. គេងលក់ស្កប់ស្កល់

អ្នកជំនាញឱសថបុរាណចិន យកចិត្តទុកដាក់ជាពិសេសចំពោះការគេង ដោយនិយាយថា ការគេងឱ្យបានល្អ និងបរិភោគបានត្រឹមត្រូវ នឹងធានាបាននូវសុខភាពល្អ និងអាយុវែង។

ស្ត្រីជាច្រើនគេងមិនបានលក់ស្រួល ហើយជារឿយៗមានបញ្ហាក្នុងការគេង។ ពួកគេនឹងមានអារម្មណ៍អស់កម្លាំងបន្ទាប់ពីភ្ញាក់ពីគេងនៅថ្ងៃបន្ទាប់។ នេះបង្ហាញថាមានបញ្ហានៅក្នុងខ្លួន។ ប្រសិនបើ​ស្ត្រី​អាច​គេង​លក់​ស្កប់ស្កល់​រហូតដល់​ព្រឹក ដោយ​មិនមាន​រោគសញ្ញា​ខុស​ប្រក្រតី​ក្នុងពេល​គេង នោះ​រាងកាយ​របស់​ពួកគេ​នៅ​ក្មេង និង​មាន​សុខភាព​ល្អ​។

៥. អ្នកនៅតែមានកម្លាំង មិននឿយហត់

ការ​រក្សា​មុខងារ​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​គឺជា​សញ្ញា​នៃ​សុខភាព​ល្អ​។ ក្នុងអំឡុងពេលដំណើរការភាពចាស់ ភាពធន់ទ្រាំនឹងចុះខ្សោយ នៅពេលដែលភាពស៊ាំថយចុះ ហានិភ័យនៃជំងឺនឹងកើនឡើង។

មនុស្សដែលមានចរិតលក្ខណៈទាំងនេះនឹងរស់នៅបានយូរ ប្រសិនបើមនុស្សម្នាក់ក្រោយអាយុ 45 ឆ្នាំមិនសូវឈឺ មានសុខភាពល្អ និងពោរពេញដោយភាពរឹងមាំ៕

ប្រែសម្រួលដោយ៖ វីរៈ(Knongsork)