ការឈឺចាប់ ៥ ទីតាំងព្រមានថាជំងឺទាំងនេះ កំពុងវាយប្រហាររាងកាយ ហើយចំណុចទី ៣ ធ្ងន់ជាងគេ

នៅពេលដែលសរីរាង្គក្នុងរាងកាយជួបប្រទះបញ្ហាមិនល្អ ការឈឺចាប់គឺជាសញ្ញាព្រមាននៃជំងឺទាំងនេះ។ ការ​រក​ឃើញ​មូល​ហេតុ​នៃ​ការ​ឈឺ​ចាប់​ទាន់​ពេល​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​ព្យាបាល​វា​ទាន់​ពេល។

អ្នកអាចដឹងពីទីតាំងឈឺចាប់មួយចំនួននៅក្នុងខ្លួន ដែលព្រមានពីរោគសាស្ត្រធម្មតា ហើយស្វែងរកការពិនិត្យទាន់ពេលវេលា តាមរយៈទីតាំងនៃការព្រមានខាងក្រោម៖

១. ឈឺចាប់នៅឆ្អឹងត្រគាក

ក្រលៀន៖ ប្រសិនបើការឈឺចាប់នៅឆ្អឹងត្រគាកទាំងផ្នែកខាងមុខ និងខាងក្រោយ អ្នកគួរតែពិចារណាពីបញ្ហាក្រលៀន។ ហេតុផលគឺថាការឆ្លងមេរោគនៃសរីរាង្គនេះនឹងបណ្តាលឱ្យមានការឈឺចាប់ធ្ងន់ធ្ងរនៅផ្នែកខាងក្រោមខ្នង។

២. ពោះវៀនធំ និងផ្នែកដែលពាក់ព័ន្ធ

អង្គការសុខភាពពិភពលោកព្រមានថា ការឈឺចាប់នៅកណ្តាលពោះវៀនអាចជាលទ្ធផលនៃបញ្ហាជាមួយនឹងឧបសម្ព័ន្ធ និងផ្នែកខាងស្តាំនៃពោះវៀនធំ។ លើសពីនេះទៅទៀត ការឈឺចាប់ដែលចេញមកពីផ្នែកខាងស្តាំនៃពោះផ្នែកខាងក្រោម (ខាងស្តាំ iliac fossa) គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជំងឺរលាកខ្នែងពោះវៀន។

Vi Tri Dau 0944

៣. ឈឺចាប់នៅជុំវិញទ្រូង

នៅពេលដែលអ្នកមានបញ្ហាបេះដូង អ្នកនឹងមានអារម្មណ៍ឈឺចាប់ខ្លាំងនៅជុំវិញទ្រូង។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងថា ការឈឺចាប់នៅដៃខាងឆ្វេង ឬផ្នែកខាងលើនៃខ្នង ក៏ជាសញ្ញានៃជំងឺបេះដូងផងដែរ។ យោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Michigan School of Medicine ការគាំងបេះដូង ភាគច្រើនពាក់ព័ន្ធនឹងផ្នែកដូចគ្នា ដែលបញ្ជូនកម្លាំងទៅកាន់ខួរឆ្អឹងខ្នង ដែលអាចដឹងពីចង្វាក់បេះដូង រួមទាំងផ្នែកខាងឆ្វេងផងដែរ។

៤. ឈឺចាប់នៅក តំបន់ស្មាខាងលើ

បញ្ហា​ថ្លើម ឬ​ថង់ទឹកប្រមាត់​អាច​បង្ក​ឱ្យ​មាន​ការឈឺចាប់​នៅ​ត្រង់ក ស្មា​ខាងលើ តំបន់​ទ្រូង​ខាងក្រោម ឬ​ផ្នែក​ខាងស្តាំ​នៃ​រាងកាយ​។ យោងតាមសមាគមម៉ាស្សាអាមេរិក ជំងឺថង់ទឹកប្រមាត់អាចជាមូលហេតុនៃការឈឺស្មា។

Con Dau 0944

៥. ឈឺខ្នង

ក្រពះ និងលំពែង៖ យោងតាមការសិក្សានៅលើគេហទំព័រ Physio-pedia.com ប្រហែល 50% នៃអ្នកជំងឺដែលមានជំងឺរលាកលំពែងស្រួចស្រាវ តែងតែមានការឈឺចាប់ខ្នង។ ការឈឺពោះនៅផ្នែកខាងលើក៏ត្រូវបានជះឥទ្ធិពលទៅនឹងបញ្ហាក្រពះ និងលំពែងផងដែរ៕

ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)