មិនសូវមានអ្នកដឹង! អាហារ ៣ ប្រភេទ​ ប្រៀបបាននឹងម៉ាស៊ីន​សម្អាត​ពោះវៀនបែប​ធម្មជាតិ តម្លៃ​ធូរថ្លៃ អ្នក​ណា​ក៏​អាច​ទិញ​បាន

ការប្រើប្រាស់អាហារទាំង ៣ មុខនេះជាប្រចាំអាចជួយកម្ចាត់ជាតិពុល និងការពារជំងឺមហារីកពោះវៀន។

ពោះវៀនមានប្រព័ន្ធសរសៃប្រសាទដាច់ដោយឡែក ដែលអាចបង្កើតការឆ្លុះបញ្ជាំងពីខួរក្បាល ឬខួរឆ្អឹងខ្នង។ នោះហើយជាមូលហេតុដែលអ្នកជំនាញហៅវាថា "ខួរក្បាលទីពីរនៃរាងកាយ" ។

ពោះវៀនមិនត្រឹមតែជាសរីរាង្គរំលាយអាហារប៉ុណ្ណោះទេ ថែមទាំងមានមុខងារកម្ចាត់ជាតិពុលទៀតផង។ នៅពេលដែលរាងកាយមានសុខភាពល្អ ពោះវៀនអាចជួយក្រពះក្នុងការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមក្នុងអាហារ និងផ្តល់ថាមពលសម្រាប់មុខងារសរីរវិទ្យា។ វាក៏ជាសរីរាង្គដែលងាយរងឥទ្ធិពលអាក្រក់ផងដែរ។ ប្រសិនបើអ្នករក្សារបបអាហារ និងរបៀបរស់នៅដែលមិនមានសុខភាពល្អ ជំងឺពោះវៀនដូចជារលាកពោះវៀន និងការស្ទះពោះវៀនអាចនឹងកើតឡើង។

ដើម្បីរក្សាពោះវៀនឱ្យមានសុខភាពល្អ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសម្អាតពោះវៀន និងយកកាកសំណល់ពុលដែលជាប់នៅលើជញ្ជាំងពោះវៀនចេញ។ វិធី​សាមញ្ញ​គឺ​ទទួលទានអាហារ​ ៣​ មុខ​ខាងក្រោម​។

១. សារាយសមុទ្រ

ការទទួលទានសារ៉ាយសមុទ្រជាប្រចាំ មិនត្រឹមតែជួយបំពេញសារធាតុចិញ្ចឹមដល់រាងកាយប៉ុណ្ណោះទេ ថែមទាំងជួយកម្ចាត់ជាតិពុល និងកាកសំណល់ក្នុងពោះវៀនចេញមកក្រៅ ការពារការកើតមហារីកពោះវៀន។

មូលហេតុគឺដោយសារតែសារ៉ាយសមុទ្រមានផ្ទុកនូវសែលុយឡូសដែលដើរតួជា "តម្រង" នៅក្នុងពោះវៀន ជួយបណ្តេញជាតិពុលចេញពីរាងកាយបានយ៉ាងឆាប់រហ័ស។

Thuc Pham Lam Sach Ruot 1949

លើសពីនេះ សារាយសមុទ្រក៏មានផ្ទុកសារធាតុ alga alkane mannitol ដែលជាជាតិស្ករកាឡូរីទាប ជួយចិញ្ចឹមបាក់តេរីមានប្រយោជន៍ក្នុងពោះវៀន ធ្វើឱ្យអាហាររំលាយបានលឿន និងឆាប់កម្ចាត់កាកសំណល់ដែលនៅសេសសល់នៅក្នុងពោះវៀន។ អរគុណចំពោះអាហារនេះ ពោះវៀនក្លាយជាស្អាត បង្កើនសមត្ថភាពស្រូបយកជាតិកាល់ស្យូម។

២. ស្ពៃខ្មៅ

នៅក្នុងស្ពៃខ្មៅមានផ្ទុកនូវជាតិសរសៃច្រើន ដែលមានប្រសិទ្ធភាពក្នុងការលាងសម្អាត ធ្វើអោយប្រសើរឡើងនូវពោះវៀន ការពារការទល់លាមក។

បន្ថែមពីលើការសម្អាតពោះវៀន ស្ពៃខ្មៅក៏ជួយការពារមហារីកពោះវៀនផងដែរ ដោយសារសមត្ថភាពរបស់វា ក្នុងការធ្វើអន្តរកម្មជាមួយ microflora នៅក្នុងពោះវៀន រារាំងការលូតលាស់នៃដុំសាច់ពោះវៀន។ ដូច្នេះហើយ ការទទួលទាន ស្ពៃខ្មៅជាប្រចាំក៏ជាវិធានការមួយ ដើម្បីជួយឱ្យពោះវៀនមានសុខភាពល្អ និងពន្យារអាយុជីវិតផងដែរ។

Thuc Pham Lam Sach Ruot 1 1956

៣. ផ្សិតត្រចៀកកណ្ដុរ

ផ្សិតត្រចៀកកណ្ដុរ ត្រូវបានគេស្គាល់ផងដែរថាជា "អ្នកសម្អាត" របស់ពោះវៀនដ៏មានប្រសិទ្ធិភាព ប៉ូវកំលាំង ធ្វើឱ្យឈាមត្រជាក់ បង្កើនសំណើម និងមានតួនាទីដ៏អស្ចារ្យក្នុងការសម្អាតកំដៅ និងបំបាត់ជាតិពុលនៅក្នុងឈាមនិងសរសៃឈាម។

វាមានកំហាប់ខ្ពស់នៃទឹករំអិលកូឡាជែន ដែលជួយស្រូបយកជាតិពុលភាគច្រើនដែលមាននៅក្នុងពោះវៀនក្នុងរយៈពេលដ៏ខ្លី ហើយរុញពួកវាចេញពីរាងកាយនៅពេលវាផ្លាស់ទីពីដើមដល់ពោះវៀនធំ។

Thuc Pham Lam Sach Ruot 2 1957

ក្រៅពីនេះ ក្នុងផ្សិតត្រចៀកកណ្ដុរក៏សម្បូរទៅដោយជាតិសរសៃ និងប្រភេទពិសេសនៃខូឡាជែនរុក្ខជាតិ ប្រឆាំងការទល់លាមក ជួយឱ្យរាងកាយបន្សុទ្ធ និងបំបាត់ជាតិពុលក្នុងអាហារបានភ្លាមៗ។ ដូច្នេះ ផ្សិតត្រចៀក​កណ្ដុរ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​ដែល​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​មាន​សុខភាព​ល្អ និង​មាន​ប្រសិទ្ធភាព៕

ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)