ចែកគ្នាដឹង! ទម្លាប់​ចម្អិនអាហារ​ ៤ យ៉ាងនេះ ​ត្រូវចៀសវាងដាច់ខាត បើ​មិន​ចង់​ខូចខាត​ដល់​សុខភាព

ទម្លាប់​ធ្វើ​ម្ហូប​មិន​ល្អ ៤ យ៉ាង​ដែល​ត្រូវ​ដោះស្រាយ​ភ្លាមៗ បើ​មិន​ចង់​ប៉ះពាល់​ដល់​សុខភាព។

១. ទម្លាប់ដាក់ខ្ទះហើយចាក់ប្រេងឆាទុកឱ្យពុះបានចម្អិន

ទម្លាប់មួយរបស់មេផ្ទះជាច្រើនគឺ ដំបូងពួកគេដាក់ខ្ទះនៅលើចង្ក្រាន បន្ទាប់មកដាក់ប្រេងឆាចូល ហើយរង់ចាំរហូតដល់ប្រេងក្តៅ បន្ទាប់មកចាប់ផ្តើមដំណើរការចម្អិនអាហារ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ ទង្វើដែលហាក់ដូចជាគ្មានកំហុសនេះ អាចបណ្តាលឱ្យប្រេងឡើងកំដៅ លើសពីសីតុណ្ហភាពដែលអាចអនុញ្ញាត និងបង្កើតជាផ្សែងពុល។

ការកែច្នៃអាហារដូចជាបន្លែ និងផ្លែឈើនៅសីតុណ្ហភាពខ្ពស់អាចបាត់បង់សារធាតុចិញ្ចឹម និងផលិតសារធាតុជាច្រើន ដែលបង្កគ្រោះថ្នាក់ដល់សុខភាព អ្នកប្រើប្រាស់។ ជាពិសេស​បន្លែ​បំពង ពេល​ចម្អិន​ក្នុង​ស្ថានភាព​ប្រេង​ក្តៅ​​បែបនេះ អាច​បំផ្លាញ​សារធាតុចិញ្ចឹម​ជាច្រើន​។ ដូច្នេះហើយ នៅពេលដែលអ្នកដាក់ខ្ទះលើចង្ក្រាន សូមរង់ចាំរហូតដល់ខ្ទះក្តៅសិន ទើបចាប់ផ្តើមចាក់ប្រេងឆាឱ្យល្មមចូលក្នុងខ្ទះ។ អ្នក​អាច​កែច្នៃ​អាហារ​ភ្លាមៗ​នៅពេល​ប្រេង​ពុះ​ជាមួយ​ពពុះ​តូចៗ។

Meo Su Dung Va Bao Quan Chao Chong Dinh Ben Lau 6 1348

២. ទម្លាប់ប្រើខ្ទះមួយដើម្បីចម្អិនអាហារច្រើនមុខជាប់ៗគ្នា

ស្ត្រីមេផ្ទះជាច្រើនដោយសារតែពួកគេមិនចង់ប្រលាក់ និងលាងខ្ទះច្រើន ជារឿយៗពួកគេប្រើខ្ទះតែមួយដើម្បីចម្អិនអាហារច្រើនមុខ។ នៅពេលដែលពួកគេចម្អិនម្ហូបបន្ទាប់ ពួកគេបន្តប្រើខ្ទះដដែលដើម្បីធ្វើម្ហូមផ្សេងទៀត។ ទម្លាប់បែបនេះ តាមពិតទៅបង្កទុកស្នាមប្រឡាក់ប្រេងដោយចៃដន្យ និងសំណល់ជាច្រើននៅលើបាតខ្ទះ។

ក្នុងពេលជាមួយគ្នានេះ ខ្លាញ់ និងសំណល់ពីម្ហូបមុនក៏នឹងត្រូវបានកំដៅឡើងវិញក្នុងអំឡុងពេលនៃការចម្អីនម្ហូបមួយមុខផ្សេងទៀត។ ការណ៍នេះប៉ះពាល់ដល់គុណភាពនៃម្ហូបដោយអចេតនា ក៏ដូចជាប៉ះពាល់ដល់សុខភាពផងដែរ។ ដូច្នេះ បើមិនចង់ប្រើខ្ទះមួយផ្សេងទៀត យកល្អគួរតែលាងខ្ទះដែលបានចម្អិនរួចឱ្យស្អាតសិន ចាំចម្អិនម្ហូបមួយមុខថ្មីផ្សេងទៀត ទើបអាចធានាបានថាមិនខូចគុណភាពអាហារ និងមិនប៉ះពាល់ដល់សុខភាព។

៣. ទម្លាប់ប្រើកាំបិតតែមួយសម្រាប់ហាន់អាហារឆៅ និងឆ្អិន

អាចនិយាយបានថា ការប្រើកាំបិតតែមួយដើម្បីហាន់អាហារទាំងឆៅ និងឆ្អិន គឺជាទម្លាប់ដែលមនុស្សជាច្រើនងាយនឹងធ្វើ។ ក្នុង​ករណី​ជា​ច្រើន ស្ត្រី​មេផ្ទះ​ថែម​ទាំង​ដាក់​អាហារ​ឆៅ និង​ឆ្អិន​ជាមួយ​គ្នា​នៅ​លើជ្រុញតែមួយទៀតផង។

យោងតាមអ្នកជំនាញ នេះជាទម្លាប់ធ្វើម្ហូបដែលគ្មានអនាម័យ ព្រោះនៅលើអាហារឆៅមានបាក់តេរី ឬប៉ារ៉ាស៊ីតមួយចំនួនជាប់នឹងផ្ទៃខាងលើ។ នេះអាចនាំឱ្យមានការប្រមូលផ្តុំបាក់តេរីនៅលើជ្រុញ ព្រមទាំងតោងជាប់នឹងកាំបិតទៀតផង។ បន្ទាប់មក អ្នក​អាចនឹងប្រើ​កាំបិតនេះ​ម្តងទៀត​ដើម្បី​ចិត​ផ្លែ​ឈើ​ ឬ​កាត់​អាហារ​ឆ្អិន។ ទោះបីជាអ្នកលាងសម្អាតកាំបិតក៏ដោយ ក៏នៅតែមានបាក់តេរីនៅលើផ្ទៃនៃជ្រុញដែលអ្នកបានយកមកកាត់សាច់។ ដូច្នេះ យក​ល្អ​អ្នកគួរតែ​ប្រើកាបិតសម្រាប់អាហារ​​ឆៅ និង​ឆ្អិនផ្សេងគ្នា ព្រម​ទាំង​ជ្រុញផងដែល អាហារឆៅប្រើជ្រុញផ្សេង និងអាហារ​ឆ្អិន​ប្រើជ្រុញផ្សេង។

Nhung Loi Su Dung Nha Bep Cuc Gay Hai Cho Suc Khoe 3800x400 1348

4. ទម្លាប់ភ្លេចបើកម៉ាស៊ីនបឺតផ្សែង ឬបិទម៉ាស៊ីនបឺតផ្សែងលឿនពេក

មានមនុស្សមួយចំនួនដែលតែងតែមានទម្លាប់បិទម៉ាស៊ីនបឺតផ្សែងភ្លាមៗបន្ទាប់ពីចម្អិនម្ហូប សូម្បីតែករណីខ្លះនៅពេលចម្អិនអាហាររហ័សក៏ដោយក៏ពួកគេមិនបើកម៉ាស៊ីនបឺតផ្សែងដែរ។ នេះជាវិធីមិនល្អ ព្រោះក្នុងអំឡុងពេលចម្អិនអាហារ អាចបង្កើតផ្សែងពុលច្រើន ផ្សែងដែលមានជាតិពុលទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ស្បែកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សួតផងដែរនៅពេលស្រូបចូល។

មុខងារ​នៃ​ម៉ាស៊ីនបឺតផ្សែង​គឺ​ស្រូប​ផ្សែង​ប្រេង ដូច្នេះ​នៅពេល​យើង​ចាប់ផ្តើម​ចម្អិនអាហារ យើង​គួរតែ​បើកវាភ្លាម​ផងដែរ។ បន្ទាប់ពីអាហាររបស់យើងត្រូវបានចៀនកុំប្រញាប់ប្រញាល់បិទវាអី។ អ្នកអាចទុកឱ្យវាដំណើរការរយៈពេល ៣ ទៅ ៥ នាទីសិន ដើម្បីបឺតយកឧស្ម័នដែលបង្កគ្រោះថ្នាក់ដែលបន្សល់ទុកក្នុងខ្យល់ចេញ កាត់បន្ថយបរិមាណផ្សែងប្រេងដែលយើងដកដង្ហើម៕

ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)