ហេតុផល ៥ យ៉ាង ដែលអ្នកគួរតែទៅទស្សនកិច្ចនៅប្រទេសចិន

ប្រទេសចិនគឺជាប្រទេសមួយដែលជឿនលឿនលើគ្រប់វិស័យ និង មានប្រជាជនច្រើនជាងគេលើពិភពលោក។ យ៉ាងណាមិញ ប្រទេសចិនក៏សម្បូរទៅដោយតំបន់ទេសចរណ៍ប្រវតិ្តសាស្រ្ត និង តំបន់ធម្មជាតិជាច្រើនផងដែរ។ ហើយជារៀងរាល់ឆ្នាំ ប្រទេសចិនតែងតែទទួលបានភ្ញៀវទេសចរណ៍មិនតិចជាខ្ទង់រយលានអ្នកនោះទេ។

ខាងក្រោមនេះគឺជាហេតុផលចំនួន ៥ យ៉ាង ដែលអ្នកគួរតែទៅទស្សនាប្រទេសចិនយ៉ាងហោចណាស់អោយបានម្តង!

១

១. សម្បូរតំបន់បេតិកភណ្ឌយូណេស្កូ

ប្រទេសចិនគឺជាប្រទេសដែលមានបេតិកភណ្ឌពិភពលោកចំនួន ២០ របស់យូណេស្កូ ដែលជាតំបន់បេតិកភណ្ឌពិភពលោកខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក។ ដូច្នេះហើយដំណើរកម្សាន្តទៅកាន់ប្រទេសចិនគឺអាចជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់អ្នក។ ហើយពេលដែលទៅដល់ទីនោះ អ្នកគួរតែទៅមើលរបស់ប្លែកៗដូចជា ផ្នូរអ្នកចម្បាំង Terracotta Warriors, កំផែងដ៏អស្ចារ្យ , ជ្រលងភ្នំ Sichuan Panda និង ទីក្រុងបុរាណ Pingyao ដ៏ស្រស់ស្អាតដែលជាតំបន់ការពារ និង ថែរក្សាដោយរដ្ឋាភិបាល។

២

២. ជាទីក្រុងរស់រវើក

ទីក្រុងធំៗរបស់ប្រទេសចិនត្រូវបានអភិវឌ្ឍន៍ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ហើយដោយសារតែសេដ្ឋកិច្ចរីកចម្រើន ទើបជាហេតុធ្វើឱ្យតំបន់ និង ទីក្រុងមានប្រជាជនរស់នៅច្រើនក្រៃលែងរហូតប្រមាណជាង ៥៦ ភាគរយនៃប្រជាជនចិនទាំងអស់។ ម្យ៉ាងទៀត ទីក្រុងទាំងនេះគឺសុទ្ធតែជាទីក្រុងដ៏ទំនើប ដែលមានអាគារខ្ពស់ៗ ការតុបតែងជាពន្លឺអ៊ីយូន និង ភ្លើងពណ៌តាមដងផ្លូវដ៏ស្រស់ស្អាតនៅពេលរាត្រីថែមទៀតផង។ មូលហេតុនេះហើយ ដែលមានហាងអាហារតាមចិញ្ចើមផ្លូវកកើតឡើងជាលំដាប់ ដែលបង្កើនអោយមានភាពអ៊ូអរ និង គួរអោយចាប់អារម្មណ៍ជាខ្លាំង។

៣

៣. ទេសភាពគួរឱ្យស្ញប់ស្ញែង

ក្រៅពីចំនួនប្រជាជន ៥៦ ភាគរយដែលរស់ទីក្រុង ប្រជាជនដែលនៅសេសសល់គឺពួកគេបានរស់នៅតាមបែបជនបទនៅតាមតំបន់ល្បីៗមួយចំនួនដូចជាខេត្តហ្គីលីន និង ខេត្តយ៉ាងស៊ីជូ ដែលត្រូវបានព័ទ្ធជុំវិញដោយកំពូលភ្នំ karst ដែលមានទេសភាពធម្មជាតិយ៉ាងស្រស់បំព្រងគ្រប់រដូវទាំងអស់។ ចំណែកឯខេត្តយូណាន និង ស៊ីឈួនវិញគឺមានភ្នំដ៏ខៀវស្រងាត់ និង មានភូមិតូចៗរាប់រយដែលនៅតែរក្សាលក្ខណៈប្រពៃណីបែបបុរាណរបស់ពួកគេ។

៥

៤. មានមុខម្ហូបឆ្ងាញ់ៗ

ម្ហូបដែលឆ្ងាញ់ៗភាគច្រើនគឺសុទ្ធតែមានដើមកំណើតមកពីប្រទេសចិន ឧទាហរណ៍ដូចជា៖ ស៊ុបគាវ, មីជូរហិល, ស៊ុប hotpot , សៀវម៉ៃ ។ល។ ហើយជាធម្មតា ម្ហូបទាំងនោះតែងតែបានសាយភាយមកកាន់តំបន់អាស៊ីអាគ្នេយ៍ ឬ ទៅខាងប៉ែកអឺរ៉ុបជាដើម ដោយសារតែវាមានរសជាតិឈ្ងុយឆ្ងាញ់ និង មានលក្ខណៈប្លែកពីគេ។

៤

៥. ភាពខុសគ្នា

ប្រសិនបើអ្នកត្រលប់ពីដំណើរកម្សាន្តប្រទេសចិនវិញ អ្នកនឹងមានអារម្មណ៍នឹកដល់កន្លែងកម្សាន្ត និង វប្បធម៌ប្រពៃណីដ៏សម្បូរបែបរបស់ប្រទេសមួយនេះ។ ហើយជាពិសេសនោះគឺចងចាំនូវរសជាតិប្លែកៗនៃម្ហូបអាហាររបស់ជនជាតិចិនដែលមានរសជាតិឆ្ងាញ់ៗ និង ទស្សនីយ៍ភាពដ៏អ៊ូរអរដែលអ្នកមិនធ្លាប់បានឃើញពីមុនមក៕

៦

ប្រភព ៖ បរទេស